photo of Mason Holgate And Roberto Firmino
Mason Holgate And Roberto Firmino

បន្ទាប់ពីការស៊ើបអង្កេតយ៉ាងហ្មត់ចត់របស់សមាគមកីឡាបាល់ទាត់អង់គ្លេស​ រឿងខ្សែប្រយុទ្ធរបស់ ក្រុមហង្សក្រហម Liverpool កីឡការ  Roberto Firmino ក្រោយ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ជាមួយ Mason Holgate រឿង​​​រើសអើង​ពូជ​សាសន៍ ក្នុង​ការ​ប្រកួត​ដែល​ Liverpool យក​ឈ្នះ​ Everton 2-1 នៅ​ FA Cup។ ឥឡូវនេះ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ បានប្រកាសថា ​មិនពិន័យ​អ្វី​ ​ពីរូបគេទេ ។

ក្នុងការប្រកួត Firmino បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ជាមួយកីឡាករ Holgate​ ដោយបាន​រុញ​ខ្លួន ខ្ទាត​ទៅ​កន្លែង​អ្នក​គាំទ្រ​ធ្វើ​ឲ្យខ្លួនខឹង​ស្ទុះ​ចេញ​មក​តទល់​គ្នា​ តែ​អ្នក​ទាំង​ពីរ​ត្រូវ​អាជ្ញាកណ្ដាល​ និង​មិត្ត​រួម​ក្រុម​ចាប់​បំបែក។ ក្រោយចប់ការប្រកួត Holgate បាន​ចោទ​ Firmino ថា​ហៅ​រូប​គេ ជា​ជនជាតិ​ស្បែក​ខ្មៅ ​។

FA បានកោះហៅភាគីទាំងពីរដែរពាក់ព័ន្ធ ដើម្បីអោយដឹងការពិត ដែរអាជ្ញាកណ្ដាលកាត់ក្ដីក្នុងការប្រកួតនោះលោក ​Madley ​អះអាង​ថា​ លោក​ក៏​មិន​ឭ ​Firmino ប្រើ​ពាក្យ​រើស​អើង​ពូជ​សាសន៍​ឡើយ ៕