កីឡាករប្រេស៊ីល Roberto Firmino ស៊ុតបញ្ចូលបាន1គ្រាប់ នៅនាទីបន្ថែម 90+ ជួយ Liverpool ឈ្នះក្រុមខ្លាំងបារាំង Paris St Germain 3-2 នៅទឹកដី Anfield កាលពីយប់មិញពានរង្វាន់ Champions League ។

Roberto Firmino
Roberto Firmino

ជំនួបបើកឆាកពូល C នៅទឹកដី Anfield ម្ចាស់ផ្ទះហង្សក្រហមបាននាំមុខរហូត 2គ្រាប់មុនតែតបញ្ចូលទីដោយខ្សែប្រយុទ្ធ Daniel Sturridge នៅនាទី30 មុនពេលដែល James Milner ទាត់ប៉េណាល់ទី 1គ្រាប់ទៀតនៅនាទី36។ នៅសល់ 5 នាទីមុនពេលសម្រាកតង់ទី1 ខ្សែការពារ Thomas Meunier ស៊ុតតាមមួយគ្រាប់វិញឱ្យ PSG ចប់តង់ទី1 ហង្សប្រហម Liverpool 2 អ្នកមានបារាំង PSG  1។

លុះចូលតង់ទី2 រហូតដល់នាទីទី 83 ខ្សែប្រយុទ្ធ Kylian Mbappe ស៊ុតមួយគ្រាប់តាមស្មើវិញ ក្រោយបានបាល់ពីខ្សែប្រយុទ្ធ Neymar។ ប៉ុន្តែជិតចប់ការប្រកួតទៅហើយនៅនាទីទី 90+ ខ្សែប្រយុទ្ធដែរទើបនឹងប្ដូរចូល Roberto Firmino ស៊ុតមួយគ្រាប់ជួយ ហង្សប្រហម Liverpool ឈ្នះ ក្រុមខ្លាំងបារាំង Paris St Germain 3-2 ក្នុងពូល C  ចំណែកមួយក្រុមទៀតក្នុងពូលដូចគ្នា Napoli បាន្តត្រឹមស្មើ 0-0 ជាមួយនឹងម្ចាស់ជើងឯកស៊ែប៊ី Red Star Belgrade ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ Egypttoday