photo of Flamengo
Flamengo

កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA Club World Cup បាន​រក​ឃើញ​បេក្ខភាព​នៃ​ក្រុម​មួយ​រួច​ជា​ស្រេច​ហើយ នោះ​គឺ Flamengo ក្រោយ​ក្លឹប​ប្រេស៊ីល​មួយ​នេះ​បាន​យក​ឈ្នះ​ទៅ​លើ Al-Hilal របស់​អារ៉ាប៊ីសាអូឌីត​នៅ​លទ្ធផល ៣-១ កាល​ពី​ថ្ងៃ​ម្សិលមិញ។

នៅ​រាត្រី​នេះ Liverpool នឹង​ត្រូវ​តតាំង​ក្រុម​មិកស៊ិក Monterrey ហើយ​ក្រុម​ណា​ឈ្នះ​ត្រូវ​ឡើង​ទៅ​តតាំង​យក​ពាន​រង្វាន់ ខណៈ​ក្រុម​ចាញ់​ត្រូវ​រង់ចាំ​ការ​ប្រកួត​យក​កៅអី​លេខ ៣។

គួរ​បញ្ជាក់​ថា Liverpool ទើប​តែ​បាត់បង់​ពាន EFL Cup ក្រោយ​បរាជ័យ​ទល់ Aston Villa ៥-០ ក្រោយ​ដាក់​យុវជន​ក្មេងៗ​ឲ្យ​ចូលរួម​ការ​ប្រកួត​ទាំង​បង្ខំ​ចិត្ត។ សម្រាប់​ពាន CWC គឺ​ហង្ស​មិន​ធ្លាប់​ឈ្នះ​ទាល់​តែ​សោះ បើ​ក្រឡេក​ទៅ​អតីត​កាល​បាន​ឡើង​ត្រឹម​វគ្គ​ផ្តាច់ព្រ័ត្រ​តែ​បរាជ័យ​ទល់ Sao Paulo ជា​ក្រុម​ប្រេស៊ីល​ដូច​គ្នា៕