Floyd ចង់ទិញក្លឹបបាល់ទាត់មួយ អាចនាំ Ronaldo មករួមក្រុមទៀតផង
កីឡាករប្រដាល់មិនដែលចាញ់ Floyd Mayweather បាននិយាយរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយថា ខ្លួនអាចនឹងទិញក្លឹបមួយនៅ Premier League និង ថែមទាំងទិញយក Cristiano Ronaldo មករួមក្រុមទៀតផង ។

ក្លឹបដែល Floyd ប្រកាសក្តែងៗថា ខ្លួនអាចនឹងទិញនោះគឺក្លឹប Newcastle United ខណៈដែល Floyd និយាយថាគេចូលចិត្តទីក្រុងនោះ ហើយខ្លួនក៏បានជួបជាមួយនឹងកីឡាករក្នុងក្រុមនោះ បានខ្លះៗដែរ ។ ពួកគេសុទ្ធតែជាមនុស្សល្អទាំងអស់ មិនតែប៉ុណ្ណោះ ប្រជាជនដែលរស់នៅក្នុងតំបន់ Newcastle ក៏បានស្វាគមន៍រាក់ទាក់ខ្លួន យ៉ាងកក់ក្តៅទៀតផង ។
ជាការពិតណាស់ អ្នកប្រដាល់សញ្ជាតិអាមេរិករូបនេះ បានសម្រេចចិត្តចូលនិវត្តន៍ពីសង្វៀនប្រដាល់ ក្រោយផ្តួលអ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor អោយសន្លប់ និងបានបន្តកំណត់ត្រា 50ប្រកួតមិនដែលស្គាល់រសជាតិចាញ់សោះ។

Floyd ថា «អ្នកគួរតែជឿថា ខ្ញុំអាចនឹងទិញក្លឹប Newcastle ។ ខ្ញុំស្រលាញ់ក្រុម Newcastle នៅទីនេះសម្បូរទៅដោយកន្លែងសប្បាយរីករាយ។ ហើយខ្ញុំក៏អាចនាំ Ronaldo មកកាន់ទីនេះបានដែរ» ៕
ប្រភពពី៖ mirror