Floyd Mayweather មកគាំទ្រក្លឹប Juventus ក្រោយលើកពាន Italian Super Cup

អ្នកប្រដាល់មានកំនត់ត្រាមិនដែលចាញ់អាមេរិក Floyd Mayweather បានបង្ហាញវត្តមានក្នុងការចូលរួមអបអរសាទរនៅបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយក្រុមស្រ្តីជរា Juventusក្រោយពីក្រុមម្ចាស់ជើងឯកSerieA មួយនេះបានយកឈ្នះ AC Milan ១-០ ធ្ចើបានសម្រេចដោយការតែតបញ្ចូលទីរបស់កីឡាករCristiano Ronaldo នៅនាទីទី៦១ ក្រោយការបញ្ជូនបាល់របស់ខ្សែ បម្រើMiralem Pjanic ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងJeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដើម្បីលើកពាន Italian Super Cup ។
អ្នកប្រដាល់សាកលវ័យ៤១ឆ្នាំរូបនេះបានសម្តែងក្តីសប្បាយរីករាយនិងថតរូបអនុស្សាវរីយ៏ជាមួយនឹងពាន ព្រមទាំងក្រុមកីឡាកររបស់ Juventus ក្នុងនោះក៏មាន Cristiano Ronaldo, Paulo Dybala, Giorgio Chiellini និង Blaise Matuidiជាដើម។ Floyd ទើបតែផ្តួលកីឡាករប្រដាល់វ័យក្មេងជនជាតិជប៉ុនកាលពីពេលថ្មីៗជាមួយទឹកប្រាក់តម្លៃខ្លួនន៩លាន ដុល្លារ នៅឯទីក្រុងតូក្យូ ដោយផ្ដួលឲ្យដួលរហូត៣ដងនិងបោះបង់ការប្រកួតត្រឹមទឹក១ ខណៈការប្រកួតនោះមាន ត្រឹម តែ៣ទឹកប៉ុណ្ណោះ ។
Mayweather បាន សម្រេចចិត្តចូលនិវត្តន៏នៅឆ្នាំ២០១៧ក្រោយកំនត់ត្រាឈ្នះ៥០ មិនដែលចាញ់និងការប្រកួតចុងក្រោយ របស់គេគឺផ្តួលអ្នកប្រដាល់ក្នុងទ្រុង Conor McGregor ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Las Vegasសហរដ្ឋអាមេរិក ខណៈ សាមីខ្លួនក៏ជាប្រធានបទមានការចង់ផ្គូផ្គងជួបគ្នាសារជាថ្មីសម្រាប់ការប្រកួតសងសឹកជាមួយស្តេចប្រដាល់ហ្វីលីពីន Manny Pacquiaoនាពេលខាងមុខនេះផងដែរ៕