ខ្សែ​បម្រើ​អង់គ្លេស​ Phil Foden នឹង​ត្រូវ​ខក​ខាន​មិន​បាន​ចូល​រួម​ប្រកួត​រយៈ​ពេល​១ខែ​ទៀត​ បន្ទាប់​ពី​របួស​ជើង​របស់​គេ​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Telegraph កាល​ពី​ពេល​ថ្មីៗ​នេះ​។

Phil Foden
Phil Foden

កាល​ពី​ពេល​ខែ​កក្កដា ឆ្នាំ​២០២១កន្លង​ទៅ​នេះ​ ក្នុង​កំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​ប្រកួត​ Euro 2020 វគ្គ​ផ្ដាច់ព្រ័ត្រ​តទល់​នឹង​ក្រុម​អ៊ីតាលី​ Foden ស្រាប់​តែ​មាន​បញ្ហា​របួស​ជើង​នេះ​ ដែល​បណ្ដាល​ឲ្យ​ខកខាន​មិន​បាន​ចូល​រួម​ប្រកួត​រហូត​។

ទាក់ទិន​នឹង​បញ្ហា​មួយ​នេះ​ដំបូង​ៗ​អ្នក​ចាត់​ការ​ក្លឹប​ Man City លោក​ Pep Guardiola មាន​សង្ឃឹម​ថា​កីឡាករ​នេះ​នឹង​ត្រលប់​មក​វិញ​ទាន់​ពេល​វេលា ប៉ុន្តែ​ក្រោយ​ពី​ដឹង​ដំណឹង​មួយ​នេះ​លោក​មាន​តែ​សង្ឃឹម​លើ​​កីឡាករ​ Sterling កីឡាករ​ Kyle និង​ John Stones ដើម្បី​ជួយ​ជំនួស​កន្លែង​ខ្សែ​បម្រើ​រូប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Man City នឹង​ចាប់​ផ្ដើម​រដូវកាល​ថ្មី​ជា​ផ្លូវការ​ជា​មួយ​ Spurs នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១​ខាង​មុខ​៕