ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Phil Foden បានចាត់ទុក Erling Haaland ជា ខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោក។

Erling Haaland នឹង Phil Foden
Erling Haaland នឹង Phil Foden

ជាការពិតណាស់ Foden បានលើកឡើងបែបនេះបន្ទាប់ពី Man City ទើបតែបានប្រកាសអំពីការចុះហត្ថលេខានាំយក Haaland មករួមក្រុមចាប់ពីរដូវកាលក្រោយទៅ ដែលគ្រប់គ្នារំពឹងថា វត្តមានរបស់គេនឹងជួយក្រុមមេឃខៀវឲ្យកាន់តែខ្លាំង។

Foden បាននិយាយថា៖ “វាជាការបន្ថែមកម្លាំងថ្មីដ៏សំខាន់សម្រាប់ក្រុម។ Haaland ជា កីឡាករដែលបញ្ចប់ទីល្អជាងគេម្នាក់នៅលើលោកនាពេលបច្ចុប្បន្ននេះ។ សង្ឃឹមថាគេនឹងជួយពួកយើងបាននារដូវកាលក្រោយ”៕