ព័ត៍មានបាល់ទាត់អន្តរជាតិ
គ្រូបង្វឹក Inter Milan បានទាមទារឲ្យ Eriksen បង្កើនកម្រិតលេងរបស់ខ្លួនថែមទៀត
គ្រូបង្វឹករបស់ក្រុម Inter Milan លោក Antonio Conte បានទាមទារឲ្យកីឡការចំណូលថ្មី Christian Eriksen បង្កើនកម្រិតលេងរបស់ខ្លួន បន្ទាប់ពីខ្សែបម្រើរូបនេះរកបានគ្រាប់បាល់សម្រាប់ក្រុមថ្មី អំឡុងពេលក្រុម Inter Milan បានយកឈ្នះ ២-០លើក្រុម Ludogorets ។ ក្រុមយក្សអ៊ីតាលីនេះហាក់ដូចជាពិបាកបន្តិចហើយ អំឡុងពេលប្រកួតជាមួយក្រុមប៊ុលហ្គារីនេះ នៅក្របខណ្ឌ Europa League មុនពេល Eriksen ប្រឹងប្រែងបំបែកឧបសគ្គនេះ។ ក្រុម Inter Milan មានឱកាសទ្វេដង បនា្ទប់ពីខ្សែប្រយុទ្ធ RomeluLukakuរកបាន១គ្រាប់ជួយឲ្យក្រុមរបស់លោក Conte ឡើងទៅវគ្គបន្តនៅសប្តាហ៍ក្រោយទៀត។ ប៉ុន្តែលោក Conteបានទាមទារឲ្យខ្សែបម្រើ Eriksen ប្រឹងប្រែងបន្ថែមទៀតសម្រាប់ក្រុម។ ជាពិសេស គ្រូបង្វឹកអ៊ីតាលីរូបនេះទាមទារឲ្យ Eriksen បង្កើនស្មារតីនិងភាពគឃ្លើនរបស់ខ្លួននៅលើទីលានប្រកួត៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
ក្លឹប Barcelona ទិញបានខ្សែប្រយុទ្ធ Martin Braithwaite ពីក្លឹប Leganes ហេីយ!
ក្លឹប Barcelona បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Martin Braithwaite ពីក្លឹប Leganes ក្នុងតម្លៃ១៨លានយូរ៉ូជាមួយនិងការចុះកុងត្រាបូករួមរយៈពេលនៅសល់នៃរដូវកាលនេះមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៤ ព្រមជាមួយនឹងតម្លៃទិញផ្តាច់កុងត្រាមានរហូតដល់ទៅ ៣០០ លានអឺរ៉ូ។ អតីតខ្សែប្រយុទ្ធក្លឹប Middlebrough វ័យ២៨ឆ្នាំរូបនេះជាកីឡាករមានបទពិសោធន៍នៅ World Cup និងលីគកំពូល អេស្បាញ La Liga មានដើមកំណើតនៅទីក្រុងកំពង់ផែ Esbjerg ប្រទេសដាណឺម៉ាកបាន ការចាប់អារម្មណ៍យ៉ាង ខ្លាំងក្រោយចំណាយពេលមួយឆ្នាំប៉ុណ្ណោះនៅក្លឹប Leganés។ Barcelona បានសម្រេចគោលដៅផ្ទេរកីឡាកររូបនេះទោះបីជាទីផ្សារបានបិទ ក្រោយទទួលសិទ្ធិពិសេសសម្រាប់ច្បាប់ La LIga ពេលដែលខ្សែប្រយុទ្ធ Ousmane Dembele រងរបួសនិងត្រូវសម្រាករហូតដល់ទៅ៦ខែ។
ព័ត៍មានបាល់ទាត់អន្តរជាតិ
ខ្សែការពារ Smalling សង្ឃឹមជាប់ឈ្មោះក្នុងក្រុមជម្រើសអង់គ្លេសនៅ Euro ២០២០
ខ្សែការពារ Chris Smalling របស់ក្រុម Roma នៅតែសង្ឃឹមថារូបគេនិងជាប់ឈ្មោះក្នុងក្រុមជម្រើស ជាតិអង់គ្លេសសម្រាប់ចូលរួមព្រឹត្តការណ៏ Euro ២០២០ បើទោះបីជាមិនធ្លាប់បានចូលលេងអោយក្រុមតោ កំណាចក្រោមការដឹកនាំរបស់លោក Gareth Southgate ចាប់តាំងពីឆ្នាំ ២០១៧ ក៏ដោយ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះកំពុងលេងក្នុទងលក្ខខណ្ឌខ្ចីជើងពេញ១រដូវវកាលក្រោយផ្ទេរពី Manchester United ជឿជាក់ថាទម្រង់លេងរបស់ខ្លួនមានលក្ខណៈល្អប្រសើរជាងមុនចាប់តាំងពីផ្ទេរមកលីកកំពូលអ៊ីតាលី Serie A ។ ព្រមទាំងប្រាប់ថាគ្រួសាររបស់ខ្លួន សប្បាយរីករាយនិងជីវិត រស់នៅក្នុងទីក្រុងរ៉ូម។ អតីតខ្សែការពារក្រុម Fulham បានប្រាប់ BBC Sport ថា: ខ្ញុំដឹងថាលោក Gareth និងជំនួយការគ្រូបង្វឹក កំពុងតាមដានទម្រង់ លេងរបស់ខ្ញុំ ហើយប្រសិនបើខ្ញុំកំពុងមានវត្តមានជាមួយក្លឹបកំពូលការពិត ខ្ញុំអាចក្លាយជាជម្រើសសម្រាប់ពួកគាត់ ព្រោះខ្ញុំពិតជាចង់ចូលរួមព្រឹត្តការណ៏មួយនេះ ។ Smalling ធ្លាប់ជាប់ជម្រើសជាតិ ៣១ លើក នឹងត្រូវប្រកួតប្រជែងជាមួយមិត្តរួមជាតិ ១.Harry Maguire របស់ Manchester United, ២.Joe Gomez របស់ Liverpool,៣.
ព័ត៍មានបាល់ទាត់អន្តរជាតិ
Casemiro និយាយថា ខ្ញុំចង់ឱ្យមិត្តរួមសញ្ជាតិ Neymar មកលេងនៅ Real Madrid
ខ្សែបម្រើ Casemiro បានបង្ហាញបំណងរបស់ខ្លួនថាចង់ឃើញមិត្តរួមសញ្ជាតិ Neymar មកលេងនៅក្រុម Real Madrid ជាមួយខ្លួននៅពេលខាងមុខនេះ។ Neymar ដែលមានបំណងចង់ចាកចេញពីក្រុម PSG កាលពីរដូវក្ដៅកន្លងទៅ ធ្លាប់ត្រូវក្រុម Real Madrid ទាក់ទងដែរ ប៉ុន្តែមិនអាចសម្រេចបាន ព្រោះតម្លៃខ្លួនដែលក្រុមនៅបារាំងលក់នោះ ខ្ពស់ខ្លាំងពេក។ យ៉ាងណាមិញ កីឡាករ Casemiro ដែលមានសញ្ជាតិប្រេស៊ីលដូច Neymar ដែរ សង្ឃឹមថាមិត្តរួមសញ្ជាតិម្នាក់នេះ នឹងអាចមកកាន់ Real Madrid បានក្នុងពេលខាងមុខ។ ”ខ្ញុំចង់ឱ្យ Neymar មកទីនេះ។ ខ្ញុំបាននិយាយជាមួយគាត់រាល់ថ្ងៃពីការលេងនៅ Madrid ។ គាត់ជាកីឡាករអស្ចារ្យម្នាក់”។ សម្ដីរបស់ Casemiro ។ យ៉ាងណាក៏ដោយ ជាមួយការចង់បានរបស់ Real Madrid នេះ ក្រុម Barcelona ក៏មានបំណងចង់យកអតីតខ្សែប្រយុទ្ធរបស់ខ្លួនត្រលប់មកវិញដែរ។ អ្វីដែលជារនាំងសំខាន់ក្នុងការផ្ទេរនោះ គឺតម្លៃខ្លួនដែលក្រុម PSG ដាក់លក់តែម្ដង។ ក្លឹបអ្នកមានបារាំងនេះ បានដល់តម្លៃដល់់ទៅជាង២០០លានផោនឯណោះ ទើបពួកគេព្រមឱ្យ
ព័ត៍មានបាល់ទាត់អន្តរជាតិ
ក្លិប Liverpool កំពុងព្រួយបារម្ភ ចំពោះរបួសរបស់ប្រធានក្រុម Henderson
ក្រុម Liverpool កំពុងរង់ចាំមើលលទ្ធផលរបួសរបស់ប្រធានក្រុម Henderson ថាតើរូបគេនឹងត្រូវសម្រាករយៈពេលប៉ុន្មាន ក្រោយពីរងរបួសអំឡុងការប្រកួតទល់ក្រុម Atletico Madrid កន្លងទៅ។ ក្រុម Liverpool បានចាញ់ក្រុម Atletico Madrid ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ បន្ទាប់ពីការប្រកួតនោះទៅ ប្រធានក្រុមហង្សក្រហម Henderson បានរងរបួសសរសៃពួរ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យរបស់ Liverpool កំពុងពិនិត្យ ដើម្បីអាចចេញជាលទ្ធផលថាតើរូបគេនឹងត្រូវសម្រាករយៈពេលប៉ុន្មានសប្ដាហ៍។ ក្រុមរបស់លោក Klopp កំពុងបារម្ភថាប្រធានក្រុមខាងលើអាចនឹងសម្រាកច្រើនសប្ដាហ៍ ត្បិតអីនៅប្រកួតទល់ក្រុម West Ham នៅចុងសប្ដាហ៍នេះ គឺរូបគេនឹងមិនអាចចូលលេងបានឡើយ។ ក្រុម Liverpool នឹងមមាញឹកខ្លាំង នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ព្រោះត្រូវលេងប្រកួតនៅ Premier League ផង FA Cup ផង និងត្រូវលេងទល់ AT Madrid ជើងទី២ផង៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Werner សុំពេលអភិវឌ្ឍខ្លួនបន្ថែមទៀតសិនទើបអាចផ្លាស់ទៅក្លឹបកំពូល Liverpool បាន
តារាឆ្នើមប្រចាំក្លឹប RB Leipzig កីឡាករ Timo Werner បានឆ្លើយតបក្នុងន័យវិជ្ជមានពាក់ព័ន្ធនឹងចចាមអារ៉ាមនៃការគ្រោងផ្លាស់ចេញទៅចូលរួមនៅទឹកដី Anfield របស់ Liverpool។ កីឡាករវ័យ ២៣ ឆ្នាំនិយាយក្រោយចប់ការប្រកួតយកឈ្នះ Spurs ដូច្នោះថា៖ “ពិតណាស់ខ្ញុំដឹងថា Liverpool ជាក្រុមល្អបំផុតដាច់គេក្នុងពេលនេះ”។ រូបគេបន្ថែមប្រាប់ Viasport ៖ “ហើយនៅពេលដែលយើងជាប់ឈ្មោះថាអាចនឹងផ្លាស់ទៅទីនោះ គឺជាមោទនភាពបំផុតមួយ តែក្នុងពេលនេះគឺ Liverpool មានកីឡាករកំពូលៗច្រើនណាស់ អ៊ីចឹងខ្ញុំត្រូវតែពង្រឹងខ្លួនឯងជាមុនសិន ដើម្បីរៀនសូត្របន្ថែមក្នុងការឈានទៅដល់កម្រិតក្លឹបមួយនោះ”។ រំឭកថា Werner រកបាន ២០ គ្រាប់ហើយនៅការបង្ហាញខ្លួន ២២ ប្រកួតនៅក្របខ័ណ្ឌ Bundesliga ហើយរដូវកាលនេះកំពុងប្រកួតប្រជែងគ្នាខ្លាំងជាមួយ Bayern ក្នុងការគ្រោងពានក្នុងលីគ៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Ronaldo សរសើរតារាឆ្នើមវ័យក្មេង Mbappe ថាជាកីឡាករដែលមានអនាគតនៅលើវិថីបាល់ទាត់
នៅក្នុងកម្មវិធីមួយរបស់ ក្រុមហ៊ុនផលិតសំភារៈកីឡា Nike ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បាននិយាយពីបុគ្គលិកលក្ខណៈរបស់ តារាឆ្នើមវ័យក្មេង Kylian Mbappe របស់ក្រុម Paris Saint-Germain។ ទើបតែមានវ័យ២១ឆ្នាំ Mbappe ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានអនាគតភ្លឺស្វាង ជាមួយនឹងល្បឿនដែលបង្កគ្រោះថ្នាក់ដល់គូប្រកួត ក៏ដូចជាបច្ចេកទេសស៊ុតបញ្ចូលទីរបស់រូបគេផងដែរ។ Ronaldo បាននិយាយថា៖ “គេគឺជាអនាគត គេគឺ[កំពូលកីឡាករម្នាក់]នាពេលបច្ចុប្បន្ន។ គេជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលមានល្បឿនលឿនណាស់។” នេះជាអ្វីដែល ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ បាននិយាយទៅកាន់កីឡាករសញ្ជាតិបារាំង នៅពេលដែលពួកគេនៅលើទីលានប្រកួតជាមួយគ្នា។
ព័ត៍មានបាល់ទាត់អន្តរជាតិ
Liverpool កំពុងពិចារណាផ្ទេរខ្សែបម្រើ Milot Rashica របស់ក្លឹប Werder នៅរដូវក្តៅនេះ
នៅពេលនេះ ក្លឹប Liverpool កំពុងស្វែងរកព័ត៌មានទាក់ទិននឹងខ្សែបម្រើ Milot Rashica របស់ក្លឹប Werder Bremen នឹងមានបំណងផ្ទេរក្នុងតម្លៃ៣១,៥លានផោននៅរដូវក្តៅនេះ។ កីឡាករវ័យ២៣ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្របខណ្ឌ Bundesliga នៅរដូវកាលនេះ ដោយរកបាន៧គ្រាប់ក្នុងបង្ហាញមុខ១៨ប្រកួត។ លោក JurgenKlopp កំពុងសម្លឹងមើលកីឡាករដែលមានទេពកោលស្យនៅក្របខណ្ឌ Bundesliga ព្រមទាំងខ្សែប្រយុទ្ធ Timo Werner ខណ:នៅពេលនេះ Rashica បានក្លាយជាកីឡាករម្នាក់ទៀតដែលកំពុងត្រូវបានឃ្លាំងមើលដោយក្រុមការងាររបស់ក្លឹប Liverpool ។ សេចក្តីរាយការណ៍នេះកត់សម្គាល់ថា Rashica មានលក្ខខណ្ឌទិញផ្តាច់ ៣១,៥លានផោនជាមួយក្លឹប Werner Bremen ។ Rashica បានផ្ទេរពីក្លឹប Vitesse Arnhem មកកាន់ក្លឹប Bremen កាលពីខែមករាឆ្នាំ២០១៨ ដោយមានកិច្ចសន្យាដល់ឆ្នាំ២០២២៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Jose ថា Spurs លេងដោយមិនមានខ្សែប្រយុទ្ធសំខាន់ពិតដូចអ្វីដែលលោកគិតមែន
ក្រុម Tottenham Hotspur របស់លោក Jose Mourinho បានបរាជ័យក្រោមថ្វីជើងក្រុម RB Leipzig កាលពីយប់មិញនេះ ក្នុងលទ្ធផល ១-០ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ។ ជាមួយការប្រកួតនេះដែរ ក្រុម Spurs លេងដោយមិនមានខ្សែប្រយុទ្ធសំខាន់ Son និង Harry Kane ឡើយ ដោយសារតែពួកគេមានបញ្ហារបួស។ មុនការប្រកួត លោក Jose បានដឹងស្រាប់ហើយថាប្រកួតនេះក្រុមរបស់លោកនឹងយ៉ាប់ខ្លាំង ព្រោះលេងគ្មានខ្សែប្រយុទ្ធ។ ជាក់ស្ដែង ពិតជាដូចអ្វីដែលលោកមើលឃើញមែន។ ក្រុម Spurs មិនអាចទម្លាយសំណាញ់ទីរបស់ Leipzig បានឡើយ ផ្ទុយទៅវិញត្រូវបានក្រុមអាល្លឺម៉ង់យកឈ្នះក្នុងលទ្ធផល ១-០ ថែមទៀត។ លោក Jose បាននិយាយក្រោយចប់ការប្រកួតនេះថា ក្រុម Spurs លេងនៅយប់មិញនេះ ដូចចូលប្រយុទ្ធមានកាំភ្លើង ប៉ុន្តែគ្មានគ្រាប់ដើម្បីបាញ់ចេញអីចឹង៕
Tiger Street Football 2020
Tiger Street Football 2020 ចុងសប្ដាហ៍នេះ នឹងធ្វើដំណើរដល់ខេត្តតាកែវហើយ
ការប្រកួតបាល់ទាត់ Tiger Street Football 2020 បានធ្វើដំណើរដល់មណ្ឌលទី៧ នៅឯខេត្តតាកែវ ហើយនៅថ្ងៃសៅរ៍-អាទិត្យ ទី២២-២៣ ខែកុម្ភៈ នេះ។ ចាំមើលថាតើមណ្ឌលចំណាស់មួយនេះនឹងមានក្រុមកើនឡើងចំនួនប៉ុន្មានបន្ថែមទៀត។ បន្ទាប់ពីបានបញ្ចប់ការប្រកួតរួចរាល់នៅមណ្ឌលខេត្តកំពត កាលពីសប្ដាហ៍មុននេះ និងរកបានក្រុមខ្លាំងចំនួន ៦ក្រុម រួចមក ឥលូវនេះពានរង្វាន់បាល់ទាត់ដែលមានប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់ខាងលើនេះ ចាប់ផ្ដើមធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃស្រុកស្អែកនេះហើយ ខណៈការប្រកួតធ្វើឡើងថ្ងៃបន្ទាប់។ សម្រាប់មណ្ឌលខេត្តតាកែវ នេះគឺតម្រូវយកក្រុមខ្លាំងចំនួនតែ ៥ក្រុម ប៉ុណ្ណោះឡើងមកវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ។ ក្នុងមណ្ឌលទី៧ ខេត្តតាកែវ ក្រុមដែលអាចមកដាក់ពាក្យប្រកួតបានគឺមកពីបណ្ដាខេត្តដូចជា៖ តាកែវ ព្រៃវែង ស្វាយរៀង ឈប់ទទួលពាក្យថ្ងៃទី១៩ ខែកុម្ភៈ ២០២០ ប្រកួតថ្ងៃទី២២-២៣ ខែកុម្ភៈ ២០២០ ក្រុមជើងឯកមណ្ឌលកំពត បន្ទាប់ពីបញ្ចប់ការប្រកួតនៅពេលថ្ងៃហើយនោះ Tiger Beer ក៏មានការប្រគំតន្ត្រីចំនួន២យប់ផងដែរ នៅរាត្រីថ្ងៃទី២២ និងថ្ងៃទី២៣ មានផ្សាយផ្ទាល់តាមទូរទស្សន៍រស្មីហង្សមាស ដែលមានតារាងចម្រៀងល្បីៗឈ្មោះនៅកម្ពុជាដូចជា ព្រាប សុវត្ថិ ណុប ប៉ារិទ្ធ ZONO និងអ្នកចម្រៀងមួយចំនួនទៀត៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
លោក Mourinho ថា Spurs ស្ថិតក្នុងភាពមិនច្បាស់ដោយសាររបួសរបស់ Son
លោក Jose Mourinho បានធ្វើការប្រៀបធៀបក្តីសង្ឃឹមរបស់ក្រុម Tottenham ក្នុងការបញ្ចប់ជាវិជ្ជមាននៅរដូវកាលនេះ ទៅនឹងការទាក់ជាប់នឹងយ៉រផ្ទះជាន់ទី៤ ក្រោយពីបានបាត់បង់តារាឆ្នើម Son Heung-min ដោយសារតែបញ្ហារបួស។ ស្របពេលដែលក្រុមរបស់ខ្លួនបានបាត់បង់ខ្សែប្រយុទ្ធ Harry Kane រហូតដល់បញ្ចប់រដូវកាលនេះរួចជាស្រេច លោក Mourinho បាននិយាយថា លោកមិនរំពឹងទុកថា Son នឹងចូលលេងម្តងទៀតឡើយនៅរដូវកាលនេះ ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូងរូបនេះ បានរបួសដៃស្តាំរបស់គេ ក្នុងពេលក្រុមខ្លួនបានទទួលជ័យជម្នះ ៣-២ នៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃអង្គារ។ Spurs នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីនេះ នៅមុនពេលជួបជាមួយនឹងក្រុម Chelsea ក្នុងការប្រកួតមួយ ដែលពិតជាសំខាន់ក្នុងការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ នៅពេលដែលលោក Mourinho បានចូលរួមដឹកនាំក្លិប Tottenham កាលពីខែវិច្ឆិកា Spurs ដេញតាមពីក្រោយអតីតក្លិបរបស់លោករហូតដល់ទៅ១២ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ១៤ ប៉ុន្តែ ពួកគេអាចឡើងឈរពីលើក្រុម
ព័ត៍មានបាល់ទាត់អន្តរជាតិ
Erling Braut Haaland បំបាក់មុខ PSG ក្នុងការប្រកួតជើងទី១នៃវគ្គ១៦ក្រុមចុងក្រោយ
កីឡាករ២នាក់ដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងពិភពលោក មិនអាចធ្វើឲ្យបានល្អជាងខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland ខណៈដែលតារាឆ្នើមអន្តរជាតិន័រវែសរូបនេះ បានបន្តទម្រង់លេងដ៏ល្ងរបស់ខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុម Borussia Dortmund ដណ្តើមបានជ័យជម្នះ ២-១ លើក្រុម Paris Saint-Germain កាលពីថ្ងៃអង្គារ។ Haaland បានស៊ុតបាល់បញ្ចូលទីនៅចន្លោះគ្រាប់បាល់តាមស្មើរបស់ខ្សែប្រយុទ្ធ Neymar ខណៈដែលតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ បានស៊ុតបាល់បញ្ចូលទីក្រោយពីវិលពីរបួសរបស់គេវិញ ប៉ុន្តែ ក្រុមម្ចាស់ជើងឯកបារាំង បានរងបរាជ័យ នៅលើទឹកដីក្រុម Dortmund ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១។ ទាក់ទងនឹងការប្រកួតជើងទី២នៅទីក្រុងប៉ារីស នៅថ្ងៃទី១១ ខែមីនា Haaland បានឲ្យដឹងថា៖ «យើងចង់ឈានទៅវគ្គបន្ត ប៉ុន្តែ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ។ ប៉ុន្តែ យើងគឺជាក្រុមដ៏ខ្លាំងមួយ។ លទ្ធផលនេះ ពិតជាគ្រោះថ្នាក់ណាស់ ខណៈដែល PSG មានក្រុមដ៏ខ្លាំងមួយ និងនៅតែអាចឈានទៅវគ្គបន្តក្នុងជើងទី២»។ Emre Can ដែលជាមិត្តរួមក្រុមរបស់ Haaland រួមជាមួយនឹងកីឡាករ Axel Witsel បានខិតខំព្យាយាមយ៉ាងខ្លាំងនៅតំបន់បម្រើរបស់ក្រុម Dortmund ដើម្បីព្យាយាមរារាំង
ព័ត៍មានបាល់ទាត់អន្តរជាតិ
Chelsea គ្រោងដាក់សំណើថ្មីដើម្បីផ្ទេរកីឡាករ Matias Vecino របស់ក្លឹប Inter Milan
ក្លឹបតោខៀវ Chelsea គ្រោងនឹងដាក់សំណើថ្មីមួយទៀតនៅពេលទីផ្សារទិញដូរកីឡាករបើកទ្វា ដើម្បីផ្ទេរខ្សែបម្រើ Matias Vecino របស់ក្លឹប Inter Milan ។ ក្លឹប Chelseaទើបតែទទួលបានកីឡាករ Hakim Ziyech កាលពីសប្តាហ៍មុន ស្របពេលខ្សែបម្រើក្លឹប Ajax រូបនេះនឹងមកចូលរួមនៅរដូវក្តៅ បន្ទាប់ពីព្រមព្រៀងផ្ទេរមកពហុកីឡាដ្ឋាន Stamford Bridge ក្នុងតម្លៃ៤០លានផោន។ គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard អាចនឹងស្វាគមន៍កីឡាករថ្មីទី២នៅខែមិថុនា ស្របពេលក្លឹបនេះបានឆ្លើយតបនឹងតម្លៃ ២៣លានផោនសម្រាប់ Matias ។ គេជឿថា គ្រូបង្វឹកក្លឹប Inter Milan លោក Antonio Conte នឹងសប្បាយចិត្តក្នុងការចែកផ្លូវពីកីឡាកររូបនេះ ដើម្បីយកថវិកាមកចំណាយនៅរដូវកាលទិញដូរនារដូវក្តៅខាងមុខ។តាមព័តមានថា ក្លឹប Everton ក៏ប្រជែងផ្ទេរយកកីឡាករវ័យ២៨ឆ្នាំរូបនេះផងដែរ៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Jurgen Klopp ថា ក្រុម Atletico នៅតែជាឧបស័គ្គដ៏ធំសម្រាប់ Liverpool ក្នុងរាត្រីនេះ
លោក Jurgen Klopp បាននិយាយកាលពីថ្ងៃចន្ទថា លោកហាក់មានអារម្មណ៍ដូចជា «តួក្នុងខ្សែភាពយន្តកំប្លែងរឿង Kindergarten Cop» អ៊ីចឹង បើធៀបទៅនឹងលោក Diego Simeone ប៉ុន្តែ ក្រុម Liverpool នឹងព្យាយាមដើរតួជាក្រុមមនុស្សពេញវ័យ ដើម្បីប្រកួតជាមួយនឹងក្រុមក្មេងៗ នៅពេលដែលពួកគេជួបជាមួយនឹងក្រុម Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League។ លោក Klopp បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ាឌ្រីដថា៖ «មនុស្សជាច្រើននិយាយថា ខ្ញុំឆាប់នឹងរំជួលចិត្ត ប៉ុន្តែ ប្រសិនបើខ្ញុំស្ថិតក្នុងកម្រិត៤ គាត់ស្ថិតក្នុងកម្រិត១២។ ខ្ញុំជាតួក្នុងរឿង Kindergarten Cop បើធៀបនឹងគាត់»។ លោក Klopp បានប្រាប់បន្តថា៖ «លោក Simeone បានដឹកនាំក្រុមរបស់ខ្លួនអស់រយៈពេល៨ឆ្នាំមកហើយ និងនៅតែមានកម្រិតនៃការរំជួលចិត្ត ហើយនោះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍»។ លោក Klopp នឹងត្រូវជួបជាមួយនឹងលោក Simeone ជាលើកទី១ នៅកីឡដ្ឋាន Wanda Metropolitano នៅរាត្រីនេះ ហើយលោកបានកោតសរសើរដល់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះយ៉ាងខ្លាំង ស្របពេលដែលលោកមិនបាននិយាយពីការធ្លាក់ចុះទម្រង់លេងរបស់ក្រុម Atletico
ព័ត៍មានបាល់ទាត់អន្តរជាតិ
Lampard ស្នើឲ្យ Chelsea ពង្រឹងការប្រយុទ្ធ ក្រោយចាញ់ Man United លទ្ធផល ២-០
លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានប្រាប់ក្រុមរបស់លោកថា «ការប្រយុទ្ធចាប់ផ្តើមហើយ» សម្រាប់ការប្រជែងយកកៅអីក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នារដៃក្រុម Manchester United កាលពីថ្ងៃចន្ទ។ ក្រុមតោខៀវ បានរងនូវការបាត់បង់គ្រាប់បាល់២គ្រាប់ ដោយសារតែប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) និងបានផ្ទុះកំហឹងដោយសារតែខ្សែការពារ Harry Maguire មិនរងពិន័យកាតក្រហមសម្រាប់ការទាត់ទៅលើខ្សែប្រយុទ្ធ Michy Batshuayi ពេលគ្មានបាល់ នៅមុនពេលរូបគេបានតែតបាល់គ្រាប់បាល់ទី២របស់ Man United ក្រោយពីខ្សែប្រយុទ្ធ Anthony Martial បានរកគ្រាប់បាល់បើកឆាក។ លោក Lampard បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ខណៈដែលក្រុមរបស់លោកបានឈ្នះត្រឹមតែ៤ប្រកួតគត់ ក្នុងចំណោមការប្រកួតលីក១៤លើកចុងក្រោយ នៅពេលប្រកួតជាមួយនឹងក្រុមដែលមានកម្រិតលេងអន់ជាង។ លោក Lampard បានឲ្យដឹងថា៖ «ការប្រយុទ្ធចាប់ផ្តើមពេលនេះហើយ។ វាមិនមានតម្លៃសម្រាប់ខ្ញុំឡើយក្នុងការនិយាយលើបញ្ហានេះ នៅពេលនេះ ប៉ុន្តែ ពិតណាស់ យើងនឹងរង់ចាំមើល»។ ជ័យជម្នះនេះ ធ្វើឲ្យក្រុម Man United ឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៧
premier league
កាំភ្លើងធំ Arsenal ឈ្នះ Newcastle ៤-០ យប់មិញកីឡាករម្នាក់បាន MOTM ១០ ពិន្ទុពេញ
កាលពីយប់មិញនៅជំនួបទល់ក្លឹប Newcastle United កាំភ្លើងធំ Arsenal បានបង្ហាញទម្រង់លេងល្អជាងខ្លាំង រហូតលុតក្រុមភ្ញៀវក្នុងលទ្ធផលដល់ទៅ ៤-០។ ជាការសម្រេចគ្រាប់បាល់កើតចេញពីថ្វីជើងកីឡាករ Aubameyang, Pepe, Ozil និង Lacazette ពោលគឺសុទ្ធសឹងជាកីឡាករជួរមុខទាំងស្រុង។ ស្ថិតក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណ ៦០ ១៨៨ នាក់ នៅឯកីឡដ្ឋាន Emirate Stadium បើតាមការវាយតម្លៃពិន្ទុពី WhoScored បានឲ្យដឹងថាអ្នកឈ្នះនាម MOTM (Man Of The Match) ក្នុងការប្រកួតគឺបានទៅលើខ្សែប្រយុទ្ធស្លាប Nicolas Pepe ដែលទទួលបានពិន្ទុ ១០/១០ ពេញតែម្តង។ អតីតកីឡាកររបស់ Lille រូបនេះ បានសម្រេចគ្រាប់បាល់បញ្ចូលទី ១ គ្រាប់និង Assist ចែកបាល់ឲ្យមិត្តរួមក្រុមចំនួន ២ លើក។ ដោយស្ថិតិបញ្ជូនបាល់ជោគជ័យមានដល់ ៨៣ ភាគរយ ហើយចំណែកនៃការគ្រប់គ្រងបាល់រួមមាន ៥,៥ ភាគរយ។ អ្នកបន្ទាប់មានដូចជាខ្សែការពារស្លាប Saka បាន
ព័ត៍មានបាល់ទាត់អន្តរជាតិ
Moussa Marega រងការរើសអើងជាតិសាសន៏ពីអ្នកគាំទ្រអតីតក្លឹបធ្លាប់លេងខ្ចីជើង
ខ្សែប្រយុទ្ធ Moussa Marega របស់ FC Porto បានដើរចេញពីទីលានប្រកួតនៅតង់ទី២ ខណៈក្រុមរបស់ខ្លួនបានផ្តួលម្ចាស់ផ្ទះ Vitoria Guimaraes ក្នុងលទ្ធផល ២ទល់និង១ កាលពីថ្ងៃអាទិត្យ ខណៈដែល ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះបានទទួលរងការរើសអើងជាតិសាសន៍ពីអ្នកគាំទ្រគូបដិបក្ស។ ម៉ារ៉េហ្គាមានវ័យ ២៨ឆ្នាំសញ្ជាតិបារាំងរូបនេះបានបង្ហាញអារម្មណ៏ខឹងសម្បារ និងបានដើរចេញពីទីលានប្រកួតនៅនាទី៦៩ ពោលគឺ ៩នាទីបន្ទាប់ពីរកបានគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមភ្ញៀវ។យ៉ាងណាមិញ Marega បានឆ្លើយតបដោយបង្ហាញសកម្មភាពដាក់មេដៃចុះក្រោម និងលើកម្រាមដៃកណ្តាលរបស់គាត់ទៅកាន់ហ្វូងមនុស្សដែល បានស្រែកចំអកអោយ ស្របពេលមិត្តរួមក្រុមកំពុងមានវត្តមានលើទីលានព្យាយបាមបញ្ចុះបញ្ចូលអោយរូបគេនៅបន្តលេង តែទីបំផុតអតីតកីឡាករក្លឹប Maritimo រូបនេះត្រូវបានប្តូរចេញ។ ក្លឹបយក្សព័រទុយហ្គាល់ Porto បានសរសេរលើគេហទំព័ររបស់ពួកគេ ដោយពិពណ៌នាថា: វាជាស្ថានភាពដ៏ក្រៀមក្រំដែលជារឿងខ្មាស់អៀនបំផុតសម្រាប់ក្លឹប Guimaraes និងលីកកំពូលព័រទុយហ្កាល់។គួរបញ្ជាក់ថា Marega ធ្លាបបានចំណាយពេលមួយរដូវកាល(២០១៦-២០១៧)លេងនៅ ក្លឹប Vitoria Guimaraes ខ្ចីជើង និងស៊ុតបញ្ចូលទីបាន ១៥គ្រាប់ក្នុង ២៥ប្រកួតកន្លងមក។
ព័ត៍មានបាល់ទាត់អន្តរជាតិ
Liverpool ក្លាយជាក្រុមលំដាប់ទី២បំបែកបានកំណត់ត្រានេះក្រោយឈ្នះ Norwich យប់មិញ
ជ័យជម្នះក្នុងលទ្ធផល ១-០ ទៅលើ Norwich City កាលពីយប់ថ្ងៃសោរ៍ បានរុញច្រានឲ្យ Liverpool សម្រេចយកកំណត់ត្រាដ៏អស្ចារ្យមួយនាមជាក្រុមដែលមិនទាន់ស្គាល់បរាជ័យយូរបំផុតនៅលីគកំពូលរបស់អង់គ្លេស។ ក្នុងនោះគឺហង្សធ្វើបាន ៤៣ ប្រកួតសរុបក្នុងលីគ ដែលមិនទាន់ស្គាល់ពាក្យថា “ចាញ់” ពោលគឺមានតែស្មើនិងឈ្នះតែប៉ុណ្ណោះ។ កំណត់ត្រារបស់ Arsenal ដែលល្អដាច់គេគឺធ្លាប់ធ្វើបានដល់ទៅ ៤៩ ប្រកួតនារដូវកាល ២០០៣-០៤។ សម្រាប់ហង្សអាចនឹងមានឱកាសប្រជែងកំណត់ត្រានេះបាន ប៉ុន្តែ ៦ ប្រកួតបន្ទាប់ខ្លះក៏ត្រូវប៉ះក្រុមខ្លាំងដោយរួមមានដូចជាការជួប West Ham, Watford, Bournemouth, Everton, Crystal Palace និង Manchester City៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Barcelona បង្ហោះសារថា Neymar នឹងត្រឡប់មកទ្រនំចាស់វិញ?
កាលពីពេលថ្មីៗនេះ គណនី Twitter របស់ក្លឹបយក្ស Barcelona ត្រូវបាន Hack ដោយក្រុម Hacker ដែលមានឈ្មោះថា OurMine ហើយបានបង្ហោះសារក្នុងបណ្ដាញសង្គម Twitter ថា កីឡាករសញ្ជាតិប្រេស៊ីល Neymar អាចនឹងត្រឡប់មកកាន់ទ្រនំចាស់ Barcelona វិញ។ ពួកគេ [Hacker] ក៏បានបញ្ជាក់ដែរថា ប្រព័ន្ធការពារសុវត្ថិភាពរបស់ក្លឹបមិនសូវមានប្រសិទ្ធភាពនោះទេ។ ប្រសិនបើចង់ពង្រឹងប្រព័ន្ធការពារសុវត្ថិភាពគណនីរបស់លោកអ្នក ចាំបាច់ត្រូវតែទាក់ទងទៅកាន់ក្រុម OurMine ដោយផ្ទាល់តែម្ដង។ ទោះជាយ៉ាងណា បន្ទាប់ពីបង្ហោះសារមិនបានប៉ុន្មាននាទីផង ក៏ត្រូវបានលុបទៅវិញ តែត្រូវបានអ្នកគាំទ្រថតបាន។ គួរបញ្ជាក់ដែរថា កាលពីពេលកន្លងទៅនេះ ក្រុម Hacker ដដែលនេះក៏ធ្លាប់បាន Hack ចូលទៅកាន់គណនីរបស់ Facebook និង គណនីរបស់ Olympic នៅលើបណ្ដាញសង្គម Twitter ផងដែរ ដោយបង្ហោះសារក្នុងអត្ថន័យស្រដៀងគ្នា គឺបើចង់ពង្រឹងប្រព័ន្ធការពារសុវត្ថិភាព ត្រូវតែទាក់ទងទៅពួកគេផ្ទាល់៕
buaksib.com ចងក្រងពត៏មានបាល់ទាត់នៅលើអេក្រង់របស់លោកអ្នករួមទាំងពត៏មានល្បីៗដែលកំពុងកើតឡើងនៅក្នុងពិភពកីឡាំបាល់ទាត់ដូចជា Juventus, ឈានចូលទៅជុំទី៤ជាក្រុមចុងក្រោយដែលឈ្នះការប្រកួតក្រុម Barcelona 3-0 យ៉ាងស្រស់ស្អាតដោយការសុតបាល់បញ្ចូលទី២គ្រាប់ជាប់គ្នារបស់កីឡាករ Paulo Dybala ខ្សែប្រយុទ្ធរបស់ អាហ្សង់ទីន មុនពេលផ្ដួលក្រុម Real Madrid នៅវគ្គផ្ដាច់ព្រ័ត ២០១៧ ។
ខណះពេលដែលមួយគូរទៀតកើតហេតុការណ៏ដែលស្មានមិនដល់រហូតដល់មានការពន្យារពេលនែការប្រកួតជាគូរប្រកួតរវាងក្រុម Borussia Dortmund ជាក្រុម Monaco ដោយសារតែមានហេតុការណ៏ការបំផ្ទុះគ្រាប់បែកនៅក្បែររថយន្ដកីឡាករក្រុមអារលឿង ។
បើយ៉ោងតាមរបាយការណ៏ពត៏មានបានអោយដឹងថាក៏មានកីឡាករដែលត្រូវបានរងរបួសក្នុងហេតុការណ៏ដ៏រន្ធត់នៅពេលនោះគឺកីឡាករ Marc Bartra ដែលជាខ្លែការពារជនជាតិអេស្ប៉ាញ ។ បន្ទាប់ពីកើតហេតុការណ៏បែបនេះ UEFA (សហពន្ធ័បាល់ទាត់ទ្វីបអឺរ៉ុប) បានប្រកាសបញ្ចប់ការប្រកួត និងប្ដូរទៅប្រកួតនៅថ្ងៃបន្ទាប់ជាហេតុធ្វើអោយ Thomas Tuchel អ្នកចាត់ការក្រុម Borussia Dortmund មានការខកចិត្តយ៉ាងខ្លាំងដោយសារតែអ្នកគ្រប់គ្រងការប្រកួតពន្យាពេលនៃការប្រកួតទៅថ្ងៃបន្ទាប់ដោយមិនបានពិគ្រោះយោបល់ជាមួយគាត់ជាមុនដោយដឹងហើយថាកីឡាករប្រកួតនៅក្រុមរបស់គាត់កំពុងតែមានរបួសធ្វើអោយក្រុមទទួលបានលទ្ធផលចាញ់ក្រុម Monaco ២-៣ មុនពេលដែលក្រុមមកពីទីក្រុងទឹកអប់បានឆ្លងទៅកាន៉វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត ។
ខណះដែលពត៏មានកីឡាបាល់ទាត់ក្របខណ័្ឌ AFC Champions League វគ្គចែកក្រុមតែមួយគត់នៅប្រទេសថៃ Muang Thong United ធ្វើបានលទ្ធផលល្អដោយធ្វើការវាយស្មើរទៅលើក្លឹប Ulsan Hyundai ក្រុមល្បីពីប្រទេសកូរ៉េដែលទទួលបានពិន្ទុ 0-0 មុននឹងឈានទៅវគ្គប្រកួតផ្តាច់ព្រ័តជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្រុម ។
ដែលនៅក្នុងពេលនោះតាមរយះការរួមបញ្ចូលរបស់ក្រុម Muang Thong United ត្រូវបានលោក Kawin Thamsatchanan ផ្ដល់បទសម្ពាស៏ដល់ពត៏មានមកខាងយើងថា ” រូបខ្ញុំផ្ទាល់បានហ្វឹកហាត់និងត្រៀមខ្លួនជាស្រេចក្នុងការទទួលយកការមកកាន់ចំណុចនេះរបស់ក្រុម ដើម្បីធ្វើការប្រកួតជាមួយក្រុម Ulsan Hyundai មកពិកូរ៉េខាងត្បូង ដូចនេះហើយខ្ញុំចង់សុំអោយអ្នកទាំងអស់គ្នាជួយគាំទ្រនឹងផ្ដល់កំលាំងចិត្តអោយក្រុមខ្ញុំអោយច្រើនៗ ហើយក៏ជូនដំណឹងដល់អ្នកទាំងអស់គ្នាថា សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតនៅមានច្រើនទៀត សម្រាប់អោយអ្នកគាំទ្រទាំងអស់គ្នាចូលទស្សនា” ។
ខណះដែលពត៏មានកីឡាបាល់ទាត់ក្របខណ័្ឌ AFC Champions League វគ្គចែកក្រុមតែមួយគត់នៅប្រទេសថៃ Muang Thong United ធ្វើបានលទ្ធផលល្អដោយធ្វើការវាយស្មើរទៅលើក្លឹប Ulsan Hyundai ក្រុមល្បីពីប្រទេសកូរ៉េដែលទទួលបានពិន្ទុ 0-0 មុននឹងឈានទៅវគ្គប្រកួតផ្តាច់ព្រ័តជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្រុម ។
ដែលនៅក្នុងពេលនោះតាមរយះការរួមបញ្ចូលរបស់ក្រុម Muang Thong United ត្រូវបានលោក Kawin Thamsatchanan ផ្ដល់បទសម្ពាស៏ដល់ពត៏មានមកខាងយើងថា ” រូបខ្ញុំផ្ទាល់បានហ្វឹកហាត់និងត្រៀមខ្លួនជាស្រេចក្នុងការទទួលយកការមកកាន់ចំណុចនេះរបស់ក្រុម ដើម្បីធ្វើការប្រកួតជាមួយក្រុម Ulsan Hyundai មកពិកូរ៉េខាងត្បូង ដូចនេះហើយខ្ញុំចង់សុំអោយអ្នកគាំទ្រ sbobet mobile ទាំងអស់គ្នាជួយគាំទ្រនឹងផ្ដល់កំលាំងចិត្តអោយក្រុមខ្ញុំអោយច្រើនៗ ហើយក៏ជូនដំណឹងដល់អ្នកទាំងអស់គ្នាថា សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតនៅមានច្រើនទៀត សម្រាប់អោយអ្នកគាំទ្រទាំងអស់គ្នាចូលទស្សនា” ។