Football Khmer News

Tiger Street Football 2020
Tiger Street Football 2020 ចុងសប្ដាហ៍នេះ នឹងធ្វើដំណើរដល់ខេត្តតាកែវហើយ
ការប្រកួតបាល់ទាត់ Tiger Street Football 2020 បានធ្វើដំណើរដល់មណ្ឌលទី៧ នៅឯខេត្តតាកែវ ហើយនៅថ្ងៃសៅរ៍-អាទិត្យ ទី២២-២៣ ខែកុម្ភៈ នេះ។ ចាំមើលថាតើមណ្ឌលចំណាស់មួយនេះនឹងមានក្រុមកើនឡើងចំនួនប៉ុន្មានបន្ថែមទៀត។ បន្ទាប់ពីបានបញ្ចប់ការប្រកួតរួចរាល់នៅមណ្ឌលខេត្តកំពត កាលពីសប្ដាហ៍មុននេះ និងរកបានក្រុមខ្លាំងចំនួន ៦ក្រុម រួចមក ឥលូវនេះពានរង្វាន់បាល់ទាត់ដែលមានប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់ខាងលើនេះ ចាប់ផ្ដើមធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃស្រុកស្អែកនេះហើយ ខណៈការប្រកួតធ្វើឡើងថ្ងៃបន្ទាប់។ សម្រាប់មណ្ឌលខេត្តតាកែវ នេះគឺតម្រូវយកក្រុមខ្លាំងចំនួនតែ ៥ក្រុម ប៉ុណ្ណោះឡើងមកវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ។ ក្នុងមណ្ឌលទី៧ ខេត្តតាកែវ ក្រុមដែលអាចមកដាក់ពាក្យប្រកួតបានគឺមកពីបណ្ដាខេត្តដូចជា៖ តាកែវ ព្រៃវែង ស្វាយរៀង ឈប់ទទួលពាក្យថ្ងៃទី១៩ ខែកុម្ភៈ ២០២០ ប្រកួតថ្ងៃទី២២-២៣ ខែកុម្ភៈ ២០២០ ក្រុមជើងឯកមណ្ឌលកំពត បន្ទាប់ពីបញ្ចប់ការប្រកួតនៅពេលថ្ងៃហើយនោះ Tiger Beer ក៏មានការប្រគំតន្ត្រីចំនួន២យប់ផងដែរ នៅរាត្រីថ្ងៃទី២២ និងថ្ងៃទី២៣ មានផ្សាយផ្ទាល់តាមទូរទស្សន៍រស្មីហង្សមាស ដែលមានតារាងចម្រៀងល្បីៗឈ្មោះនៅកម្ពុជាដូចជា ព្រាប សុវត្ថិ ណុប ប៉ារិទ្ធ ZONO និងអ្នកចម្រៀងមួយចំនួនទៀត៕
20 Feb 2020

សេង កុសែន
ភ្នំពេញក្រោន ប្រកាសបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សេង កុសែន ដោយសារតែហេតុផលមួយ!
ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សេង កុសែន ដោយសារតែកីឡារលេងក្នុងតំណែងជាខ្សែការពារកណ្តាលរូបនេះមិនគោរពទៅតាមបទបញ្ជារផ្ទៃក្នុងរបស់ក្លឹប ហើយប្រាសចាកពីក្រមសីលធម៌ និងគោលការណ៍ការងាររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនពិតជាមានការសោកស្តាយជាខ្លាំងចំពោះបញ្ហាដែលបានកើតឡើងនេះ ហើយយើងសង្ឃឹមថានេះជាកីឡាករទាំងអស់ធ្វើការពិចារណាមុននឹងធ្វើអ្វីមួយ ព្រោះវាអាចប៉ះពាល់ទៅដល់បុគ្គលខ្លួនឯងផ្ទាល់ និងរូបភាពបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា ។ គួរឲ្យដឹងផងដែរថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្លិបបាល់ទាត់បឹងកេតក៏បានប្រកាសអំពីការសម្រេចបញ្ចប់កិច្ចសន្យារបស់កីឡាករខ្សែបម្រើ ម៉ាត់ យ៉ាមីន ក្រោមហេតុផលដូចទៅនឹង សេង កុសែន ដែរ៕
11 Feb 2020

ក្លឹបភ្នំពេញក្រោន
កីឡាករពីររូបរបស់ ក្លឹបភ្នំពេញក្រោន ត្រូវបានកោះហៅចូលជម្រើសជាតិ U19
កីឡាករ រស់ ដារ៉ាពេជ្រ និងមិត្តរួមក្រុម លឹម ពិសុទ្ធ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ជ្រើសរើសចូលក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម១៩ឆ្នាំ (U19)។ ការប្រមូលផ្តុំហ្វឹកហាត់ ដើម្បីចូលរួមការប្រកួត JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ ក្នុងចំណោមកីឡាករដែល FFC កោះហៅនេះ គឺមានវត្តមានខ្សែប្រយុទ្ធវ័យក្មេង ២រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលពួកគេទើបតែឡើងមកលេងក្នុងក្រុមធំនាពេលថ្មីៗនេះផងដែរ និងសមាជិកដទៃទៀតមកពីក្លឹបផ្សេងៗ៕
11 Feb 2020

ម៉ាត់ យ៉ាមីន
បឹងកេត ប្រកាសបញ្ចប់កិច្ចសន្យារបស់កីឡាករ ម៉ាត់ យ៉ាមីន ដោយសារហេតុផលមួយ…
ក្លិបបាល់ទាត់បឹងកេត បានចេញសេចក្ដីជូនដំណឹងនៅលើទំព័រ Facebook ផ្លូវការរបស់ក្លឹបស្ដីអំពីការបញ្ចប់កិច្ចសន្យាជាមួយនឹងកីឡាករខ្សែបម្រើ ម៉ាត់ យ៉ាមីន ។ ក្លិបបឹងកេតបានបញ្ជាក់ចំពោះមូលហេតុនៃការសម្រេចធ្វើបែបនេះគឺដោយសារអាកប្បកិរិយាប្រព្រឹត្តិខុសពីក្រមសីលធម៌របស់កីឡាករអាជីព។ ក្លិបជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលក៏បានបញ្ជាក់ទៀតថាវាជាការសម្រេចចិត្តយ៉ាងលំបាក តែក្លិបត្រូវតែធ្វើ ដើម្បីជាគំរូ កុំឲ្យកើតមានលើកីឡាករផ្សេងទៀត។ គួរឲ្យដឹងផងដែរថា រូបភាពរបស់ ម៉ាត់ យ៉ាមីន ត្រូវបានកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួនក្នុងប្រត្តិបតិការបង្រ្កាបគ្រឿងញៀនក្នុងមជ្ឍមណ្ឌលកំសាន្តមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រូវបានគេចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម Facebook៕
10 Feb 2020

ក្លឹបវិសាខា
លោក Luis Ferafnando Vitorino ប្រកាសចែកផ្លូវជាមួយ ក្លឹបវិសាខា
លោក Luis Ferafnando Vitorino ប្អូនបង្កើតរបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា Leonardo Vitorino បានប្រកាសចាកចេញពីក្លឹបវិសាខា ហើយ ក្រោយដឹកនាំក្រុមយុវជន U-15 វិសាខា ជិត ៦ខែកន្លងទៅ។ នេះបើតាមការអះអាងរបស់សាមីខ្លួន លើបណ្ដាញសង្គមកាលពីយប់មិញ។ អតីតគ្រូបង្វឹកអ្នកចាំទីក្លឹបភ្នំពេញក្រោន បានសរសេរថា៖ «ខ្ញុំចង់ប្រកាសនៅពាក់កណ្តាលខែនេះ ខ្ញុំនឹងចាកចេញពី Visakha FC»។ ចំពោះមូលហេតុ គឺដោយសារវិសាខា មិនបន្ដកិច្ចសន្យាថ្មីដល់ខ្លួន ។ ដូច្នេះចាប់ពីថ្ងៃទី១៥ ខែកុម្ភៈតទៅ លោក Luis Fernando Vitorino មិនមែនជាគ្រូ U-15 វិសាខាទៀតឡើយ។ បើតាមការអះអាងរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ខ្លួនជិតកន្លះឆ្នាំ លោកបានដឹកនាំក្រុម U-15 វិសាខាចំនួន ១៧ប្រកួត ក្នុងនោះធ្លាប់ទទួលបានជ័យជម្នះ ១៥ប្រកួត ។ ប៉ុន្ដែក្រោយចែកផ្លូវជាមួយក្លឹបមានមូលដ្ឋាននៅហ្គ្រេនភ្នំពេញ លោកនឹងបន្ដរកក្លឹបថ្មីមួយទៀត ដើម្បីបន្ដអាជីព និងចែករំលែកនូវចំណេះដឹងរបស់ខ្លួន។ គួររំលឹកផងដែរថា លោក Luis Fernando Vitorino បានមកចូលរួមជាមួយភ្នំពេញក្រោន កាលពីខែមេសា ឆ្នាំ២០១៨ ដោយចាប់ផ្ដើមដំបូងជាមួយក្រុមថ្នាលយុវជន
05 Feb 2020

ក្រសួងការពារជាតិ
ក្រសួងការពារជាតិ ផ្លាស់ប្ដូរឈ្មោះថ្មីមកជា កងយោធពលខេមភូមិន្ទ និងកែសម្រួលស្លាកសញ្ញា
ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចប្រកាសផ្លាស់ប្ដូរឈ្មោះថ្មីចាប់ពីរដូវកាល២០២០ តទៅ នៅក្នុងការប្រើប្រាស់នៃលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ តាមការប្រកាសដដែលបានបញ្ជាក់ថា ឈ្មោះដើមរបស់ក្លឹបដែលមានឈ្មោះ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នឹងត្រូវផ្លាស់ប្ដូរមកថ្មី សមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទ។ ក្រៅតែពីការផ្លាស់ប្ដូរឈ្មោះ ក្លឹបក៏មានការកែសម្រួលស្លាកសញ្ញា ( Logo ) ក្លឹបខ្លះផងដែរ ដោយមានបន្ថែមឈ្មោះ Tiffy Army ដែលជាឈ្មោះម្ចាស់ឧបត្ថម្ភដ៏ធំរបស់ក្លឹបនៅខាងក្រោមផងដែរ ។ សូមបញ្ជាក់ថា ក្រសួងការពារ ធ្លាប់បានប្រើប្រាស់ឈ្មោះជា ក្លឹបកងយោធពលខេមរភូមិន្ទ កាលពីមុនឆ្នាំ២០០៨ ក្រោយមកក៏បានប្ដូរមកជាក្លឹបបាល់ទាត់ក្រសួងការពារជាតិ រហូតដល់បច្ចុប្បន្នប្ដូរមកជា សមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទ នេះផ្ទាល់តែម្តង៕
04 Feb 2020

Tiger Street Football 2020
ក្រុម The Forest FC ក្លាយជាជើងឯក Tiger Street Football 2020 មណ្ឌលបាត់ដំបង
ទីបំផុតជើងឯកមណ្ឌលបាត់ដំបង បានរកឃើញហើយគឺក្រុម The Forest FC ក្រោយទាត់សល់តែកីឡាករ២រូប មុននេះនៃវគ្គផ្ដាច់ព្រ័ត្រ។ ក្រុម The Forest FC និង FC CROWN(A) លេងដោយទំនុកចិត្ត និងប្រុងប្រយ័ត្នខ្ពស់ មិនងាយស្រួលស៊ុតគ្នានោះឡើយ ពោលចប់ម៉ោងធម្មតាលទ្ធផល ១-១ បន្ថែមម៉ោងប្រកួតរហូតដល់ទៅ៣ដង ទើបរកឃើញអ្នកឈ្នះ។ កីឡាករ វុធ ដេវីត ប្រធានក្រុម The Forest FC បានលើកឡើងថា ការគ្រងតំណែងជើងឯកលើកទី១នេះវាជាមោទនៈភាពមួយសម្រាប់ក្រុម The Forest FC ខណៈ២លើកកន្លងមក បានត្រឹមលេខ៤ប៉ុណ្ណោះ។ ការគ្រងតំណែងជើងឯកលើកដំបូងនេះ ប្រធានក្រុម The Forest FCបានប្តេជ្ញាចិត្តខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីលេងឲ្យស៊ីសង្វាក់គ្នានៅវគ្គផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ឈានទៅក្រសោបតំណែងជើងឯក Tiger Street Football 2020លើកមុខមាត់ខេត្តបាត់ដំបង។ សម្រាប់ជ័យលាភីមណ្ឌលបាត់ដំបងនេះ ដែលជាមណ្ឌលទី៤ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១ The Forest FC ទទួលបានថវិការ ១៥០០ ដុល្លារ ក្រុមលេខ២បានទៅលើ FC
04 Feb 2020

លីគកំពូលកម្ពុជា
ប្រាក់រង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នឹងមានការកើនឡើង
លោក ឈី កុលបុត្រា អនុប្រធានលេខាធិការរដ្ឋាននៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបង្ហើបថា ប្រាក់រង្វាន់ក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២០ នឹងត្រូវដំឡើងច្រើនជាងមុន តែក្នុងទំហំជាក់លាក់ប៉ុន្មាននោះ លោកមិនទាន់លម្អិតនោះទេ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមុនបើកការប្រកួតរដូវកាលថ្មី នៃលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នាពេលឆាប់ៗខាងមុខ។ ថ្លែងក្នុងសន្និសីទសារ័ត៌មានមុនបើករដូវកាល២០២០ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ និងពានរង្វាន់ជម្រើសជើងឯកមិត្តហ្វូនខេមបូឌានលីគ ដែលធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១០:៣០នាទីព្រឹក នៅពហុកីឡដ្ឋានជាតិ លោក ឈី កុលបុត្រា បានបង្ហើបថា ប្រាក់រង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០២០ នេះនឹងមានការកើនឡើង ( សម្រាប់តែក្រុមជើងឯក ) ប៉ុន្តែចំពោះចំនួននៃការកើនឡើងដល់កម្រិតណានោះលោកមិនទាន់អាចបង្ហើបឲ្យដឹងនៅឡើយទេ ដោយសារនៅមានការពិភាក្សា ការសិក្សាបន្ថែមជុំវិញលទ្ធភាពនៃការបង្កើនប្រាក់រង្វាន់។ បន្ថែមក្រៅពីការតម្លើងប្រាក់រង្វាន់ គណៈកម្មការក៏មាននឹងបន្ថែមចំនួនមេដាយ សម្រាប់ក្រុមទទួលជ័យលាភីផងដែរ ដោយនឹងតម្លើងពី ៣៥មេដាយ សម្រាប់ក្រុមនីមួយៗ ទៅដល់ ៤០មេដាយ។ មន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជារូបនេះបាននិយាយថា «ពាក់ព័ន្ធនឹងរឿងប្រាក់រង្វាន់ ឥឡូវថ្នាក់ដឹកនាំ
04 Feb 2020

ក្លឹបបាល់ទាត់វិសាខា
ផ្លូវការ! វិសាខា បញ្ចេញឯកសណ្ឋាន រដូវកាលថ្មី២០២០ ព្រមទាំងប្រកាសប្ដូរឈ្មោះកីឡដ្ឋាន
ក្លឹបបាល់ទាត់វិសាខា ទើបតែបានបញ្ចេញនូវឯកសណ្ឋានថ្មី សម្រាប់រដូវកាលឆ្នាំ២០២០ ជាផ្លូវការ ដោយរួមបញ្ចូលជាមួយនឹងការផ្លាស់ប្ដូរដៃគូផលិតសម្លៀកបំពាក់ថ្មីផងដែរ កាលពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ។ ជាការកត់សម្គាល់ឯកសណ្ឋានក្នុងទឹកដី និងក្រៅទឹកដីថ្មី និងឯកសណ្ឋានទី៣, ឯកសណ្ឋានអ្នកចាំទី រួមទាំងឯកសណ្ឋានធ្វើដំណើរ និងឯកសណ្ឋានហ្វឹកហាត់ គឺជាផលិតផលរបស់ក្រុមហ៊ុន Forward Sportswear របស់ប្រទេសកម្ពុជា ដែលជាផលិតផលក្នុងស្រុកថ្មី បន្ទាប់ពីបានប្រកាសពីការចាប់ដៃគូជាមួយគ្នាជាផ្លូវការ កាលពីថើមឆ្នាំ២០២០ រួចមក។ គួរបញ្ជាក់ថា វិសាខា ត្រូវបានដឹងថាជាក្រុមប្រកបអាជីពនៅលីគកំពូលកម្ពុជា ដំបូងគេដែលបានប្រើប្រាស់ផលិតផលក្នុងស្រុក NT រយៈពេលប្រមាណ ៣ឆ្នាំមកហើយ ខណៈឆ្នាំនេះក្លឹបបានសម្រេចមកប្រើប្រាស់ផលិតផលរបស់កម្ពុជា មួយផ្សេងទៀតដែលទើបតែបង្កើតឡើង។ បន្ថែមលើការបង្ហាញនូវឯកសណ្ឋានថ្មី ក្លឹបក៏បានប្រកាសប្ដូរឈ្មោះកីឡដ្ឋានថ្មី ផងដែរ ដោយនឹងប្ដូរពីឈ្មោះ កីឡដ្ឋានវិសាខា ទៅជាកីឡដ្ឋានព្រីនស៍ ( Prince Stadium ) ដែលឈ្មោះដៃគូឧបត្ថម្ភដ៏ធំរបស់ក្លឹប៕
02 Feb 2020

Tiger Street Football 2020
នេះជាកាលវិភាគ និង មណ្ឌលដែល Tiger Street Football 2020 នឹងទៅធ្វើការប្រកួតបន្ត
ក្រោយចំណាយពេលអស់២ថ្ងៃពេញរួចមក Tiger Street Football 2020 មណ្ឌលប៉ោយប៉ែតបានរកឃើញហើយក្រុមជើងឯកគឺបានធ្លាក់ទៅលើក្រុម Family Sisophon (A) បន្ទាប់ពីប្រកួតរហូតសល់៣នាក់មុននេះ ក្រោយបញ្ចប់មណ្ឌលប៉ោយប៉ែតនេះព្រឹត្តិការណ៍ Tiger Street Football 2020និងបន្តទៅមណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤មានបាត់ដំបងពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌលខេត្តបាត់ដំបងប្រកួត នៅថ្ងៃទី៣១ មករា,១,២ កុម្ភៈ ២០២០។ មណ្ឌលបន្ទាប់ពីក្រុងប៉ោយប៉ែត Tiger Street Football 2020 គឺ៖ មណ្ឌលបាត់ដំបង បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌល ខេត្តបាត់ដំបង ឈប់ទទួលពាក្យ ២៨ មករា ២០២០ ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០ មណ្ឌលកំពង់ចាម កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម ឈប់ទទួលពាក្យ
28 Jan 2020

Tiger Street Football 2020
Family Sisophon FC (A)ក្លាយជាម្ចាស់ជើងឯក Tiger Street Football2020 មណ្ឌលប៉ោយប៉ែត
ក្រុម Family Sisophon FC (A) បានក្លាយជាម្ចាស់ជើងឯកមណ្ឌលប៉ោយប៉ែតក្នុងការប្រកួតបាល់ទាត់ Tiger Street Football2020 ក្រោយយកឈ្នះ Bun Koy FC ជើងឯកឆ្នាំចាស់យ៉ាងលំបាកក្នុងលទ្ធផល១ទល់០វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។យ៉ាងណាការប្រកួតធម្មតាប្រើរយៈពេល១២នាទីពេញនោះ គឺមិនមានក្រុមណាអាចយកឈ្នះគ្នាបានឡើយបើទោះជា ក្រុមនីមួយៗមោះមុតយ៉ាងណាក្ដី។ ការប្រកួតត្រូវបានបន្តនិងដកកីឡាកររហូត២ដងចេញទើបក្រុម Family Sisophon (A)អាចស៊ុតបញ្ចូលសំណាញ់១គ្រាប់នៅនាទីជិតបញ្ចប់ការប្រកួត។ បន្ទាប់ពីគ្រងតំណែងជើងឯកប្រចាំមណ្ឌលប៉ោយប៉ែត លោកឈឿម ហេងប្រធានក្រុមFamily Sisophon FC (A)បានលើកឡើងថា ទម្រាំដណ្តើមបានតំណែងជើងឯកនេះបានក្រុមរបស់លោកបានឆ្លងកាត់ក្រុមខ្លាំងជាច្រើនហើយ អ្វីដែលធ្វើអោយក្រុមលោកទទួលបានជោគជ័យដណ្តើមបានលេខ១ប្រចាំមណ្ឌលអមជាមួយទឹកប្រាក់១៥០០ដុល្លារ ដោយសាតែក្រុមបានហ្វឹកហាត់ទម្រង់លេងTiger Street Footballជាប្រចាំ។ ចំពោះផែនការបន្តទៀត នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លោកនិងបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីឈានទៅក្រសោបបានជើងឯកវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លើកមុខមាត់ខេត្តបន្ទាយមានជ័យ។ សម្រាប់ជ័យលាភីមណ្ឌលប៉ោយប៉ែតនេះ គឺ៖ ក្រុមលេខ១ Family Sisophon (A) ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ ក្រុមលេខ២ Bun Koy FC ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ ក្រុមលេខ៣ Bun Koy Youth ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ
28 Jan 2020

Tiger Street Football 2020
Tiger Street Football 2020 មកដល់មណ្ឌលប៉ោយប៉ែតនៅថ្ងៃទី ២៥-២៦ នេះហើយ
ការប្រកួតបាល់ទាត់ពានរង្វាន់ Tiger Street Football 2020 នៅមណ្ឌលទី៣ ក្រុងប៉ោយប៉ែត នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៥នេះទៅហើយ ដើម្បីស្វែងរកជើងខ្លាំងចំនួន៦ក្រុមឡើងមកវគ្គផ្ដាច់ព្រ័ត្រនាខែកុម្ភៈ នៅរាជធានីភ្នំពេញ។ ការប្រកួតកន្លងទៅ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងរកឃើញជើងខ្លាំងប្រចាំមណ្ឌលសៀមរាបចំនួន ១២ក្រុមរួចមក កម្មវិធីបាល់ទាត់ Tiger Street Football 2020 បានបន្តដំណើរចូលដល់មណ្ឌលថ្មីមួយទៀតជាប់ដែនដីថៃ គឺក្រុងប៉ោយប៉ែត។ ដូច្នេះហើយក្រុមដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងរួចហើយនោះ ត្រូវតែតៀមខ្លួនឲ្យបានល្អដើម្បីមានសមត្ថភាពពេញលេញប្រជែងយកជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតនេះដែលមានប្រាក់រង្វាន់រហូតដល់ ១ ៥០០ដុល្លារ។ ការប្រកួតកន្លងទៅ មណ្ឌលប៉ោយប៉ែត៖ ក្រុមឈ្នះលេខ១ ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ ក្រុមឈ្នះលេខ២ ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ ក្រុមឈ្នះលេខ៣ ទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ ក្រុមឈ្នះលេខ៤ ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ
24 Jan 2020

ព្រះខ័នរាជស្វាយរៀង
ព្រះខ័នរាជស្វាយរៀង ផ្តួលក្រុមភ្ញៀវមកពីឡាវ Master 7 ៤ទល់នឹង១ កាលពីម្សិលមិញ
ក្នុងពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះក្រុមជើងឯករងលីគកំពូលឡាវ Master 7 ដោយលទ្ធផល ៤ទល់នឹង១ នៅក្នុងការប្រកួតវគ្គជម្រុះ Play-Off ពានរង្វាន់ AFC Cup ជើងទីមួយ។ ៤គ្រាប់របស់ក្រុមជើងឯកលីគកំពូលកម្ពុជារកបានដោយខ្សែប្រយុទ្ធ Privat ២គ្រាប់ និងខ្សែបម្រើ ហួយ ផល្លីន ២គ្រាប់ផងដែរ ខណៈ១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយខ្សែប្រយុទ្ធ Souleymane Coulibaly។ គួរឱ្យដឹងថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួត Master 7 ក្នុងជើងទីពីរ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃពុធ ទី២៩ មករាខាងមុខនេះ។ ដោយឡែកសម្រាប់ការប្រកួតពូល G មាន Ceres Negros របស់ហ្វីលីពីន, ក្លិបវៀតណាម Than Quang Ninh និង ក្លិបឥណ្ឌូនេស៊ី Bali United ឬក្លិបលេខ៣នៅលីគកំពូលឥណ្ឌូនេស៊ីកំពុងរង់ចាំស្រាប់៕
23 Jan 2020

Tiger Street Football 2020
Samrong United បានក្លាយជាម្ចាស់ជើងឯក Tiger Street Football 2020 ប្រចាំមណ្ឌលសៀមរាប
នៅទីបំផុតក្រុមបាល់ទាត់ Samrong United បានក្លាយជាម្ចាស់ជើងឯក Tiger Street Football 2020 ប្រចាំមណ្ឌលសៀមរាប ដែលជាមណ្ឌលទី២ ដោយយកឈ្នះក្រុមបាល់ទាត់គិរីដងរែកក្នុងលទ្ធផល៣ទល់០ វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ។ ប្រធានក្រុម Samrong United កីឡាករ ហួត លាងហាប់ បានលើកឡើងថា នេះជាលើកទី៣ហើយ ដែលក្រុមខ្លួនបានពុះពារមកពីខេត្តឧត្តរមានជ័យមកប្រកួតនៅមណ្ឌលសៀមរាបនេះ ហើយ ការប្រជែងបានជាម្ចាស់ជើងឯកលើកទី៣នេះ គេសប្បាយរីករាយខ្លាំងណាស់ ព្រោះក្រុមគេនឹងឡើងទៅលេងនៅរាជធានីភ្នំពេញ ដើម្បីបានឱកាសជួបផ្ទាល់ជាមួយតារាបាល់ទាត់ពិភពលោក។ កីឡាករ ហួត លាងហាប់ អះអាងទៀតថា អ្វីដែលជាចំណុចខ្លាំងដែលធ្វើឲ្យក្រុមខ្លួនក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលសៀមរាប៣ឆ្នាំជាប់គ្នានេះ គឺដោយសារតែក្រុមរបស់គេមានកីឡាករនៅក្នុងក្រុមធ្លាប់លេងជាមួយគ្នាទម្រង់លេងគឺស៊ីសង្វាក់គ្នាល្អបូករួមទាំងការសាមគ្គីក្នុងក្រុមល្អផងនោះ ទើបធ្វើឲ្យក្រុមទទួលបានជោគជ័យ និងក្លាយជាជើងឯកប្រចាំមណ្ឌលសៀមរាប៣ឆ្នាំជាប់ៗគ្នា។ ប្រធានក្រុមរូបនេះ បញ្ជាក់ទៀតថាក្រុមបាល់ទាត់ Samrong United ខេត្ត ឧត្តរមានជ័យនេះ ធ្លាប់បានទៅលេងវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ២លើករួចមកហើយ ហើយលទ្ធផលគឺបិះឡើងដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រ ហើយសម្រាប់លើកទី៣នេះ គេតាំងចិត្តដ៏មោះមុតថា និងពង្រឹងការហ្វឹកហាត់ឲ្យខ្លាំងបន្ថែមទៀត ដើម្បីឈានទៅដណ្តើមជើងឯកទូទាំងប្រទេសឲ្យបាន លើមុខមាត់ខេត្តឧត្តរមានជ័យ។ ជាមួយគ្នានេះ ប្រធានក្រុមរូបនេះ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរ Tiger(CBL) ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតនេះឡើង បានផ្តល់ឱកាសឲ្យពួកគេបានបង្ហាញសមត្ថភាព ពិសេសបានបង្ហាញនូវក្តីស្រលាញ់ចំពោះបាល់ទាត់ដែលពួកយើងមាន ដើម្បីឈានទៅអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពនៅពេលខាងមុខ។ សម្រាប់មហាព្រឹត្តិការណ៍បាល់ទាត់ដ៍ធំប្រចាំប្រទេសកម្ពុជា គឺ Tiger Street Football
23 Jan 2020

ស៊ុំ វណ្ណា
ក្លឹប ភ្នំពេញក្រោន តែងតាំងលោក ស៊ុំ វណ្ណា ជាគ្រូបង្វឹកអចិន្ត្រៃយ៍
ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសតែងតាំងលោក ស៊ុំ វណ្ណា ជាគ្រូបង្វឹកអចិន្ត្រៃយ៍សម្រាប់ក្រុមធំក្នុងការត្រៀមរដូវកាលថ្មីនេះ។ លោក ស៊ុំ វណ្ណា បានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន កាលពីរដូវកាល២០១៩ ក្នុងនាមជាជំនួយការគ្រូបង្វឹក និងបានប្រកាសតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក Leonardo Vitorino ដែលត្រូវបានក្លឹបសម្រេចចែកផ្លូវកាលពីខែឧសភា។ ខណៈប្រកួតដំបូងក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នលោកបានដឹកនាំ ភ្នំពេញក្រោន ទទួលបានជ័យជម្នះ៣ទល់០ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩។ ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នពេញមួយរដូវកាល២០១៩ លោក ស៊ុំ វណ្ណា បានដឹកនាំក្រុមចំនួន២៥ប្រកួត ឈ្នះ១៦ ស្មើ៤ និង៥ គ្រប់ការប្រកួតពានរង្វាន់ទាំងអស់(លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោហ៊ុន សែន)។ គ្រូបង្វឹកវ័យ៣៩ឆ្នាំរូបនេះ បានសាងស្នាដៃនារដូវកាលដំបូងដោយជួយឲ្យក្រុមទទួលបានចំណាត់ថ្នាក់លេខ៣នៅក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩ និងបញ្ចប់ចំណាត់ថ្នាក់លេខ៦ ក្នុងលីគកំពូលកម្ពុជា៕
18 Jan 2020

ក្លិបបាល់ទាត់ភ្នំពេញក្រោន
ក្លិបបាល់ទាត់ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ី
ក្លិបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយប្រកាសជាផ្លូវការចុះកិច្ចសន្យាជាមួយកីឡាករ Andrés Nieto និងក្លាយជាកីឡាករសញ្ជាតិកូឡុំប៊ី ដំបូងគេបង្អស់មកប្រកបអាជីពនៅកម្ពុជា។ ខ្សែបម្រើប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករបរទេសទី២ដែលក្លិបភ្នំពេញក្រោន នាំយកសម្រាប់រដូវកាលថ្មីនេះ។ Nieto បានចាប់ផ្តើមហ្វឹកកហាត់បាល់ទាត់ចាប់តាំងពីអាយុ៥ឆ្នាំ ជាមួយក្លិប Ibague នៅស្រុកកំណើត។ ខណៈកីឡាករមកពីទ្វីបអាមេរិកឡាទីនរូបនេះ ក៏បានជំហ៊ានហ្វឹកហាត់ជាមួយសាលាបាល់ទាត់យុវជនថ្នាល Academia Toilimense ក្នុងនាមជាយុវជនថ្នាល មុនពេលវិវត្តិន៍ខ្លួនទៅជាកីឡាករអាជីពជាមួយក្លិប Deportes Tolima របស់កូឡ៉ំប៊ី។ បន្ទាប់មកបានធ្វើការចេញទៅប្រកបអាជីពនៅក្រៅស្រុកលើកដំបូងជាមួយក្លិប Real Frontera របស់ វ៉េណេស៊ុយអេឡា, Club 6 de Febrero, Atlético San Francisco និង O&M FC នៅសាធារណរដ្ឋដូមីនីកែន៕
25 Dec 2019

ព្រះខ័នរាជស្វាយរៀង
ឈិន ឈឿន ថាខ្លួនផ្លាស់មកកាន់ព្រះខ័នរាជស្វាយរៀងដោយសារមូលហេតុសំខាន់បំផុតមួយ
ខ្សែការពារស្លាបស្តាំ ឈិន ឈឿន បានបង្ហើបពីមូលហេតុដែលចាកចេញពីក្រសួងការពារជាតិ ផ្លាស់មកចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង គឺដោយសារតែការចង់លេងនៅក្នុងព្រឹត្តិការណ៍ AFC Cup នៅក្នុងអាជីពរបស់ខ្លួន។ ម្ចាស់អាវលេខ១៧នៅក្រុមជម្រើសជាតិបានបន្ថែមថា៖ “ខ្ញុំត្រូវស្វែងរកការប្រកួតប្រជែងថ្មីៗ និងទទួលបានបទពិសោធន៍បន្ថែមទៀត ការចាកចេញរបស់ខ្ញុំនឹងក្លាយជាឱកាសសម្រាប់កីឡាករយុវជនទទួលបានការលេងច្រើន។ ដោយឡែក វាជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការលេងក្នុងពានរង្វាន់ AFC Cup ហើយអ្វីដែលសំខាន់បំផុតនោះគឺការលេងនៅក្នុងព្រឹត្តិការណ៍ AFC Cup ដែលយើងនឹងត្រូវជួបជាមួយក្លឹបបរទេស។” គួរឲ្យដឹងថា ព្រះខ័នរាជស្វាយរៀងគឺទើបតែទទួលបានសិទ្ធិចូលរួមប្រកួតពានរង្វាន់នេះពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីក្រោយក្លាយជាជើងឯកក្របខណ្ឌ Metfone Cambodian League 2019។ ព្រះខ័នរាជស្វាយរៀង នឹងទទួលភ្ញៀវជើងឯករងលីគកំពូលឡាវ ក្លិប Master 7 នៅថ្ងៃពុធ ទី២២ មករា សម្រាប់ជើងទីមួយ មុនទៅលេងនៅវៀងចន្ទន៍ ជើងទីពីរ ថ្ងៃពុធ ទី២៩ មករា។ ពូល G នេះមាន Ceres Negros របស់ហ្វីលីពីន, ក្លិបវៀតណាម Than Quang Ninh និង ក្លិបឥណ្ឌូនេស៊ី Bali
24 Dec 2019

សៀង ចន្ធា
សៀង ចន្ធា ឈ្នះពាន៤ ខណៈសិស្សច្បង ចាន់ វឌ្ឍនាកា ឈ្នះពាន៣
កាលពីម្សិលមិញ កម្មវិធីពិធីប្រគល់ពានរង្វាន់បាល់ទាត់កម្ពុជា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយ CNCC បានធ្វើឡើងនៅក្នុងសាលសន្នសីទចតុម្មុខ ដោយមានការចូលរួមពីសំណាក់មន្ត្រី និងកីឡាករមកពីបណ្ដាក្លឹបនានា ដែលបានចូលលេងរង្វាន់លេងក្នុងពានរង្វាន់ Metfone Cambodian League 2019 និង Hun Sen Cup 2019។ ក្នុងនោះ ខ្សែប្រយុទ្ធវ័យក្មេងកំពុងតែលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ សៀង ចន្ធា បានឈ្នះពានរង្វាន់ដល់ទៅបួនម្នាក់ឯក។ ពានរង្វាន់ទាំង៤បួននោះមានដូចជា៖ កីឡាករដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ ២០១៩ កីឡាករល្អប្រចាំឆ្នាំ ២០១៩ កីឡាករវ័យក្មេងល្អប្រចាំឆ្នាំ ២០១៩ កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា ២០១៩ ជាមួយគ្នានេះ ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តកំពត ចាន់ វឌ្ឍនាកា ក៏បានឈ្នះពានរង្វាន់ចំនួនបីផងដែរ ដូចជា៖ កីឡាករខ្មែរទាត់បញ្ចូលទីច្រើនជាងគេ កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា ២០១៩ កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៩ គួរឲ្យដឹងដែរថា សៀង ចន្ធា បានផ្លាស់ចេញពីសាលាបាល់ទាត់ជាតិបាទី មកចូលរួមជាមួយបឹងកេតហើយ ដូច្នេះនៅរដូវកាលថ្មី២០២០ខាងមុខ
22 Dec 2019

ភ្នំពេញក្រោន
យុវជនថ្នាលភ្នំពេញក្រោន ៥នាក់ទទួលបានកិច្ចសន្យាកីឡាករអាជីព និងដំឡើងមកកាន់ក្រុមធំ
យុវជន៥នាក់មកពីក្រុមបាល់ទាត់ភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ ត្រូវបានក្លិបផ្តល់កិច្ចសន្យាកីឡាករអាជីព និងដំឡើងមកកាន់ក្រុមធំសម្រាប់ត្រៀមរដូវកាល២០២០ ខាងមុខនេះជាមួយនឹងក្តីសង្ឃឹមថា ពួកគេនឹងទទួលបានចំណេះដឹងក៏ដូចជាបទពិសោធន៍ថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាពជាកីឡាករអាជីពក្នុងការប្រកួតប្រជែងទាំងកម្រិតក្លិប ឬអាចមានឱកាសជាប់ជាជម្រើសជាតិនាពេលអនាគតផងដែរ។ ចំពោះកីឡាករទាំង៥រួមមាន អ្នកចាំទី ហាន់ មាន, បម្រើកណ្តាល ឈុំ សុខហៃ, បម្រើប្រយុទ្ធ រស់ ដារ៉ាពេជ្រ ព្រមទាំងខ្សែប្រយុទ្ធ ចន ចម្រើន និង សំអុល ទីណា។ សូមបញ្ជាក់ថា ពួកគេទាំងអស់នោះសុទ្ធតែទទួលបានការបណ្តុះបណ្តាល និងហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលភ្នំពេញក្រោន ប្រមាណជិត៥ឆ្នាំមកហើយមុនពេលត្រូវបានជ្រើសរើសឡើងមកកាន់ក្រុមធំដោយគ្រូបង្វឹកគឺលោក ស៊ុំ វណ្ណា ផ្ទាល់៕
20 Dec 2019
Top News
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
FFC បញ្ចេញការរចនារថយន្តក្រុមជម្រើសជាតិថ្មី មុនប្រកួតជាមួយម៉ាឡេស៊ី
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ FFC បានបញ្ចេញរូបភាពពីការរចនាថ្មី នៅលើរថយន្តដឹកក្រុមជម្រើសជាតិកម្ពុជា
27 Aug 2018
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន
ក្រសួងអប់រំបានបង្កើតការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ ឯកឧត្តម ហង់ ជួន ណារ៉ុន
ក្រសួងអប់រំ នឹងបង្កើតឲ្យមានការប្រកួតបាល់ទាត់ដណ្តើម ពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន
11 Jan 2018
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ល្ខោនខោល នឹងត្រូវសម្តែង ក្នុងការប្រកួតមិត្តភាពកម្ពុជានិងម៉ាឡេស៊ី
ទីបំផុតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចូលការសម្តែង ល្ខោនខោល ទៅក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជានិងម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញានេះហើយ
08 Sep 2018