line-icon

Football Khmer News

លីគ​កំពូល​កម្ពុជា

លីគកំពូលកម្ពុជា រដូវកាល​ឆ្នាំ២០២០ មាន ១៣ក្រុម​ចូលរួម​ប្រកួត

ក្លឹបទាំង ១៣មាន ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, វិសាខា,បឹងកេត, អង្គរថាយហ្គឺរ, នគរបាលជាតិ, ភ្នំពេញក្រោន, សូលទីឡូអង្គរ, ក្រសួងការពារជាតិ, គិរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ខណៈកំពង់ចាមត្រូវអវត្តមាន។ អ្វីដែលសំខាន់ផងនោះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC នឹងរៀបចំការចាប់គូសម្រាប់ការប្រកួតក្របខណ្ឌលីកកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ នាពហុកីឡដ្ឋានជាតិ ថ្ងៃអង្គារ ទី១៧ ខែធ្នូ ដោយមានការចូលរួមពីតំណាងក្លឹបចំនួន ១៣។ ក្រៅពីប្រធានបទចាប់គូប្រកួតរៀងរាល់សប្ដាហ៍ គណៈកម្មការក៏មានលើកឡើងពីច្បាប់ថ្មីនានា ដែលបានចងក្រងសម្រាប់រដូវកាលថ្មីដល់ក្លឹបទាំង ១៣ផងដែរ។ សូមបញ្ជាក់ផងដែថា ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែតុលា៕


17 Dec 2019

ក្លឹប​វិសាខា

ក្លឹប​វិសាខា ចុះMoU ជា​មួយ​ក្លឹប​លំដាប់មួយនៅ​ជប៉ុន

ក្លឹប​កីឡាបាល់ទាត់​វិសាខា​បាន​​​ប្រ​កាស​ចុះ​អនុស្សារ​ណៈ​យោគ​យល់​គ្នា​(MoU) ជា​មួយ​ក្លិប Yokohama FC ដែល​ជា​ក្លិប​សមា​ជិក J1-League 2020 ដើម្បី​ពង្រឹង​ចំ​ណង​មិត្ត​ភាព​កម្ពុជា-ជប៉ុន និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ការ​ងារ​រវាង​ក្លិប​ទាំង​ពីរ។ ជា​ពិសេស​សម្រាប់​ការ​ផ្លាស់​ប្ដូរ​កីឡាករ​យុវ​ជន​ថ្នាល ក៏​ដូច​ជា​គ្រូ​បង្វឹក សំ​ដៅ​ជំ​រុញ​ការ​អភិវឌ្ឍ​ក្លឹប​ទាំង​ពីរ ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​របស់​ក្លឹប​បន្ថែម​ទៀត ។ ពិធីចុះ MoU នេះ បានធ្វើកាលពីថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០១៩ ក្រោម​វត្ត​មាន​ឯក​ឧត្តម ស សុខា ស្ថាប​​និក​ក្លឹប​កី​ឡា​បាល់​​ទាត់​វិសាខា លោក​ជំទាវ កែ សួនសុភី ប្រ​ធាន​ក្លិប​កី​ឡា​បាល់​ទាត់​វិសាខា និង​លោក Onodera Hiroshi ប្រ​ធាន​ក្លិប Yokohama FC របស់​ជប៉ុន ព្រម​ទាំង​ក្រុម​ការ​ងារ​ក្លិប​ទាំង​ពីរ​ផងដែរ ៕


16 Dec 2019

U-20 វៀតណាម

U-18កម្ពុជា ត្រៀមប្រកួតជាមួយ U-20 វៀតណាម ក្នុងពាន BTV CUP

កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់យុវជនគោព្រៃកម្ពុជា អាយុក្រោម១៨ ឆ្នាំត្រូវបាន ក្លិប Becamex Binh Doung អញ្ជើញឱ្យចូលរួមប្រកួតក្នុងពានរង្វាន់ ​BTV International Football Tournament Cup ប្រទេសវៀតណាម។ ក្រុមដែលចូលរួមប្រកួតក្នុងពាននេះ មានក្រុមយុវជនជម្រើសជាតិអាយុក្រោម២០ឆ្នាំ មកពីប្រទេសចំនួន៣ គឺ មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និង ក្រុមបាល់ទាត់ឈុតធំ ក្លិប Becamex Binh Doung ដែលជាក្លិបលេងនៅលីគកំពូលវៀតណាម។ ដោយឡែកក្រុមបាល់ទាត់យុវជនគោព្រៃកម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន២០រូបដើម្បីទៅចូលរួមក្នុងពាននេះហើយ ដោយកីឡាករទាំងអស់សុទ្ធសឹងជាកីឡាករអាយុក្រោម ១៨ ឆ្នាំទាំងអស់។ ការប្រកួតនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះ U20 វៀតណាម និង ប៉ះជាមួយនឹងក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំ កម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាចនៅកីឡដ្ឋាន Binh Duong ខេត្តប៊ិនដុង ប្រទេសវៀតណាម ហើយក្រុមឈ្នះនឹងឡើងទៅជួបគ្នានោវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់មួយនេះ


13 Dec 2019

photo of សៀង ចន្ធា
សៀង ចន្ធា

ក្រោយចប់បេសសកម្មស៊ីហ្គេម ខ្សែប្រយុទ្ធ សៀង ចន្ធា ត្រូវបន្តជួយ U20 ភ្លាមៗនៅវៀតណាម

សៀង ចន្ធា ត្រូវបានជ្រើសរើសចូលបញ្ជី២០នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ទៅចូលរួមការប្រកួតពានរង្វាន់អន្តរជាតិមួយនៅខេត្តប៊ិញយឿង ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ។ ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំជាកម្លាំងស្នូលមួយរូបសម្រាប់ក្រុមជម្រើសជាតិនាពេលកន្លងមក និងរួមចំណែកសំខាន់នាំក្រុម U22 ទៅកាន់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេមជាប្រវត្តិសាស្ត្រ។ សូមជម្រាបជូនដែរថា ពានរង្វាន់មិត្តភាពនៅខេត្តប៊ិញយឿងនេះមាន៣ក្រុមផ្សេងទៀតចូលរួម គឺ​ U20 វៀតណាម, ក្រុមធំ Becamex Binh Duong និង U20 មីយ៉ាន់ម៉ា។ U20 វៀតណាម ត្រូវជួបជាមួយ U20 កម្ពុជា នៅថ្ងៃអាទិត្យ ទី១៥ មួយថ្ងៃក្រោយម្ចាស់ផ្ទះ Binh Duong ជួប U20 មីយ៉ាន់ម៉ា។ ក្រុមឈ្នះត្រូវប៉ះគ្នា​នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ប្រកួតយកលេខ៣៕  


13 Dec 2019

រុមបាល់ទាត់យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា
ក្រុមបាល់ទាត់យុវជនកម្ពុជា

បាល់ទាត់កម្ពុជាអាយុក្រោម ២២ឆ្នាំ បំបែកកំណត់ត្រា២ នៅព្រឹត្តិការណ៍កីឡា SEA Games

ក្រុមបាល់ទាត់យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ជាប្រភេទកីឡាមួយ ក្នុងចំណោម ៣១ប្រភេទកីឡាដែលកម្ពុជា បញ្ជូនទៅប្រកួតប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 ដែលមានប្រទេសហ្វីលីពីនធ្វើម្ចាស់ផ្ទះ។ ជាលទ្ធផលប្រភេទកីឡាករដែលលេងលើវាលស្មៅនេះ មិនទាន់ទទួលបានមេដាយនោះទេ តែបានបំបែកកំណត់ត្រា២ ក្នុងយុទ្ធនាការដែលមានរយៈពេល ២ឆ្នាំម្តង ពោលគឺ U22 កម្ពុជា បានឆ្លងផុតវគ្គចែកពូល ឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ ៤ក្រុមចុងក្រោយ) ជាលើកដំបូង និងទី២នោះ គ្រាប់បំប៉ោងសំណាញ់ទីដ៏លឿនបំផុត ដែលធ្វើបានដោយកីឡាករវ័យក្មេង សៀង ចន្ធា មានត្រឹមតែ ១៨វិនាទីប៉ុណ្ណោះ ក្នុងចំណោមគ្រាប់បាល់សរុប ១១១គ្រាប់ពី ២៩ប្រកួតដែលមាន ១១ប្រទេសចូលរួម។ មួយវិញទៀត U22 កម្ពុជា ក៏បានយកឈ្នះក្រុមខ្លាំង U22 ម៉ាឡេស៊ី ក្នុងលទ្ធផល ៣-១ មួយប្រកួតកាត់សេចក្តីនៃវគ្គសន្សំពិន្ទុប្រចាំពូល A ដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ។ ទន្ទឺមគ្នានោះដែរ កីឡាករសំខាន់ ២រូបរបស់កម្ពុជាដែលត្រូវបានគេចាប់អារម្មណ៍ក្នុង SEA Games 2019 នេះ រួមមាន កីឡាករខ្សែប្រយុទ្ធពាក់លេខ១៤ កែវ


12 Dec 2019

ស៊ីហ្គេម

ស៊ីហ្គេម ៖ ជម្រើសជាតិកម្ពុជា និងត្រូវតទល់ ជម្រើសជាតិមីយ៉ាន់ម៉ា ថ្ងៃនេះម៉ោង៣រសៀល

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ក្នុងវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣នៅ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នេះនាវេលាម៉ោង៣រសៀលនេះ។ ក្រៅពីការប្រកួតថ្ងៃចុងក្រោយក្រុមទាំង២ខាងលើ ក្រុមជម្រើសជាតិវៀតណាមក៏នឹងត្រូវតទល់ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនៅថ្ងៃនេះផងដែរនាវេលាម៉ោង៧ក្នុងការប្រកួតដណ្តើមមេដាយមាស។ ក្រុមរហស្សនាមគោព្រៃបានចាញ់ក្រុមជម្រើសជាតិវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុងលទ្ធផល៤ទល់នឹង០ ខណៈដែលមីយ៉ាន់ម៉ាបានចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដោយលទ្ធផល៤ទល់នឹង២។ បើរំលឹកអំពីការជួបគ្នាលើកចុងក្រោយវិញ កម្ពុជាបានបរាជ័យក្រោមថ្វីជើងរបស់មីយ៉ាន់ម៉ាដោយលទ្ធផល២ទល់នឹង១ នៅក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នេះដោយលទ្ធផល២ទល់នឹង១។


10 Dec 2019

កម្ពុជា ត្រូវ​ប៉ះ​ហុងកុង
ព័ត៍មានបាល់ទាត់អន្តរជាតិ

កម្ពុជា ត្រូវ​ប៉ះ​ហុងកុង នៅម៉ោង ៧យប់ថ្ងៃនេះវគ្គ​​ជម្រុះ World Cup 2022

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវក្រុមប៉ះម្ចាស់ផ្ទះហុងកុង ក្នុងប្រកួតជើងទី២ វគ្គសន្សំពិន្ទុ ប្រចាំពូល C នៃព្រឹត្តិការណ៍ FIFA World Cup 2022 នាម៉ោង ៧៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងជុំទី២ ប្រចាំទ្វីបអាស៊ីផងដែរ។ បន្ទាប់ពីបញ្ចប់ការប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងលទ្ធផល ១-១ កាលពីសប្តាហ៍ មុននៅពហុកីឡដ្ឋានជាតិរួចមក ក្រុមគោព្រៃកម្ពុជានឹងបន្តជួបក្រុមម្ចាស់ផ្ទះហុងកុងនៅយប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងប្រកួតទី៥ នៃវគ្គសន្សំពិន្ទុប្រចាំពូល C វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ជុំទី២។ គួររំលឹកផងដែរថា កាលពីប្រកួតជើងទី១ នៅក្នុងទឹកដីកម្ពុជា គឺបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ និងគិតត្រឹម ពេលនេះ កម្ពុជាស្ថិតនៅបាតតារាង ដោយមានតែ ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ដោយចាញ់ ៣ដង និងស្មើ១ដង និងជាការជួបគ្នាលើកទី៧ ផងដែរគិតចាប់តាំងពីឆ្នាំ១៩៥៧ មក


19 Nov 2019

ស៊ីហ្គេម

Honda នឹងដឹកនាំយុវជនអាយុក្រោម២២ឆ្នាំ កម្ពុជា នៅស៊ីហ្គេមឆ្នាំនេះ

តាមការបង្ហើបឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឫ ស៊ីហ្គេម ចុងឆ្នាំ ២០១៩ នេះ នៅប្រទេសភីលីពីន ក្នុងវិញ្ញាសារបាល់ទាត់ គ្រូបង្វឹកគឺជាលោក Félix Dalmas ចំណែកឯអ្នកចាត់ការក្រុមគឺលោក Keisuke Honda។ នេះគឺជាលើកទី២ហើយ ដែលលោកទាំង២ ដឹកនាំក្រុមយុវជនអាយុក្រោម២២ឆ្នាំនេះ ព្រោះកាលពីពាន AFF U22 Championship 2018 ដែលគ្រានោះកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាលនោះ គឺស្ថិតនៅក្រោមការដឹកនាំរបស់ជនបរទេសទាំង ២ រូបនេះដូចគ្នា ដោយគ្រានោះ ក្រុមយុវជនគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ និង បានទទួលចំណាត់ថ្នាក់លេខ ៤ ទៀតផង។ គួរបញ្ជាក់ផងដែរថា ស៊ីហ្គេម ចុងឆ្នាំនេះ នៅភីលីពីន ត្រូវបានអនុញ្ញាតិឱ្យមានកីឡាករលើសអាយុក្នុងក្រុមចំនួន ២រូប និង តម្រូវឱ្យមានសមាសភាពកីឡាករសរុបទាំងអស់ ២០ រូបតែប៉ុណ្ណោះ៕


18 Nov 2019

ភ្នំពេញក្រោន

ភ្នំពេញក្រោន សម្រេចចែកផ្លូវជាមួយ កីឡាករបីរូប

ក្រោយបញ្ចប់រដូវកាល២០១៩ ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមប្រកាសជាផ្លូវការក្នុងការសម្រេចចែកផ្លូវជាមួយកីឡាករ Shane Booysen, នៅ សុខសិលា និងពុំ តុលា ។ ខ្សែបម្រើ សុខសិលា បានចូលរួមជាមួយយើងកាលពីដើមរដូវកាល២០១៩ ដោយលេង ៦លើក រកបាន២គ្រាប់ គ្រប់ពានរង្វាន់ ខណៈ តុលា លេងបាន៣ប្រកួត ។ ស្របពេល Booysen ចូលរួមជាមួយយើងម្តងទៀតនាពាក់កណ្តាលរដូវកាល ដោយរកបាន៧គ្រាប់ ក្នុងចំណោម១២ប្រកួត ។ គ្រប់គ្នានៃក្លិបសូមអរគុណកីឡាករ៣រូបចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គេហើយយើងសូមជូនពរអោយមានសំណាងល្អសម្រាប់ថ្ងៃអនាគត ៕


15 Nov 2019

ភ្នំពេញក្រោន

ខ្សែការពារ កុក បូរីស ត្រលប់មកចូលរួមជាមួយ ភ្នំពេញក្រោន សារជាថ្មី

ខ្សែការពារកណ្តាល និងជាអតីតប្រធានក្រុម កីឡាករ កុក បូរីស បានសម្រេចចុះកិច្ចសន្យាចូលរួមលេងជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន សារជាថ្មីម្តងទៀតសម្រាប់រដូវកាល២០២០។ បុរសសញ្ជាតិខ្មែរ-បារាំងរូបនេះ ធ្លាប់ចំណាយពេល៥រដូវកាលជាមួយ ភ្នំពេញក្រោន ចាប់តាំងពីឆ្នាំ២០១២ដល់២០១៧ មុនចាកចេញត្រលប់ទៅប្រទេសបារាំង។ បូរីស ធ្លាប់លេងឲ្យក្លិបនៅប្រទេសបារាំងដូចជា Jarville JF, US Vandœuvre-lès-Nancy, FC Toul, Nancy Olympique និងភ្នំពេញក្រោន៕


15 Nov 2019

ក្រុមបាល់ទាត់គោព្រៃកម្ពុជាជម្រើជាតិកម្ពុជា
ហុងកុង

គោព្រៃកម្ពុជា ប៉ះ​ហុងកុង នៃវគ្គជម្រុះ World Cup 2022 នៅថ្ងៃទី១៩ ខែវិច្ឆិកា

ជំនួបគូជក់ចិត្តរវាងក្រុមបាល់ទាត់គោព្រៃកម្ពុជាជម្រើជាតិកម្ពុជា ប៉ះក្រុមម្ចាស់ផ្ទះហុងកុង ក្នុងវគ្គជម្រុះ World Cup 2022 និងវគ្គជម្រុះ Preliminary Joint Qualification Round 2 នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ម៉ោង ១៨៖៣០ នាទីតទៅ (ម៉ោងនៅកម្ពុជា) មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page: CBS Sport។ នេះជាការជួបគ្នាលើកទី២ រវាងក្រុមទាំងពីរក្នុងព្រឹត្តិការណ៍ខាងលើ ដែលកាលពីជើងទី១ កម្ពុជាបានប្រកួតស្មើជាមួយហុងកុង ដោយលទ្ធផល ១-១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។ សម្រាប់ជំនួបជើងទី២ នៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ កម្ពុជាបានត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះហុងកុង។ ចំពោះកម្ពុជា មុនការប្រកួតផ្លូវការទល់នឹងហុងកុង ក៏បានណាត់ជួបគ្នាជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំតែប៉ុណ្ណោះ។ ដោយឡែក ហុងកុងនឹងស្វាគមន៍ក្រុមបារ៉ែន ដែលស្ថិតក្នុងពូល C ជាមួយគ្នា ក្នុងការប្រកួតក្នុងវគ្គជម្រុះ World Cup


15 Nov 2019

ក្រុមគោព្រៃកម្ពុជា
ព័ត៍មានបាល់ទាត់អន្តរជាតិ

កម្ពុជា ប៉ះម៉ុងហ្គោលី ក្នុងមិត្តភាពម៉ោង ៦:៣០ នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិ

ក្រុមបាល់ទាត់ជម្រើជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិម៉ុងហ្គោលី នាវេលាម៉ោង ៦:៣០នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិ ហើយក៏ជាការប្រកួតមិត្តភាពអន្ដរជាតិក្នុងទឹកដីលើកចុងក្រោយសម្រាប់ឆ្នាំ២០១៩ របស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ។ ចំពោះការប្រកួតមិត្តភាពនេះ គោលបំណងសំខាន់របស់ក្រុមទាំងពីរ គឺដើម្បីពង្រឹងសមត្ថភាពត្រៀមបន្ដបេសកកម្មប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២០ នៅប្រទេសកាតា(FIFA World Cup Qatar 2022) រៀងៗខ្លួន ពោលគឺកម្ពុជា ត្រៀមជួបហុងកុងក្រៅដី ខណៈម៉ុងហ្គោលី ត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខដូចគ្នា ។ លោក Felix G.Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបានអះអាងថា កូនក្រុមលោកបានត្រៀមខ្លួនហើយជាស្រេច សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិនេះ ដ្បិតលោកបានចាត់ទុកការប្រកួតនេះ គឺជាការត្រៀមខ្លួនដ៏ល្អរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមជួបក្រុមជម្រើសជាតិហុងកុង នៅទីក្រុងហុងកុង នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ។ លោកជឿជាក់កូនក្រុមខ្លួន នឹងធ្វើបានល្អក្នុងការប្រកួតនេះ ដើម្បីប្រជែងកៅអីចុងក្រោយ ។ ដោយឡែកលោក Michael Weiss គ្រូបង្វឹកក្រុមជម្រើសជាតិម៉ុងហ្គោលី បានលើកឡើងស្រដៀងគ្នាថា ការប្រកួតថ្ងៃនេះ ពិតជាសំខាន់សម្រាប់ក្រុមខ្លួន ដើម្បីស៊ាំនឹងអាកាសធាតុ មុនជួបក្រុមអាស៊ាន គឺក្រុមមីយ៉ាន់ម៉ា។ មួយវិញទៀត លោកក៏ចង់ឲ្យកូនក្រុមស៊ាំនឹងកីឡដ្ឋាន ដែលមានអ្នកគាំទ្រចូលរួមទស្សនាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ មុនការប្រកួតផ្លូវការចូលមកដល់។ គួរបញ្ជាក់ថា


14 Nov 2019

U19 កម្ពុជា

កម្ពុជា យកឈ្នះ ​ប្រ៊ុយណេ ៣-០ ឡើង​ឈរ​លេខ២ នៃ​ពូល G ពាន AFC U19

ក្រុមជម្រើសជាតិយុវជន U19 កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U19 ប្រ៊ុយណេ ដោយលទ្ធផល ៣-០ ក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2020 ពូល G នាយប់ថ្ងៃទី១០ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិ។ សម្រាប់ការប្រកួតបញ្ចប់ពូលនេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ ដោយមានឱកាសគ្រប់គ្រងបាល់ និងស៊ុតជាច្រើន តែធ្វើសម្រេចបានតែ ៣គ្រាប់ ដោយកីឡាករ លឹម ពិសិដ្ឋ, កែវ ឧត្តម និង មិន រតនៈ។ ជ័យជម្នះនេះ បានធ្វើឲ្យកម្ពុជា ឈរលេខរៀងទី២ ក្នុងពូល បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងចាញ់១ រកបាន ៩ពិន្ទុ។ យ៉ាងណាមិញ ការឈរលេខ២ ក្នុងពូល G នេះ ក្រុមគោព្រៃជំទង់កម្ពុជា មិនទាន់អស្ឃឹមនោះទេ ពោលគឺរង់ចាំអ៊ុតក្រុមលេខ ២ នៃពូលផ្សេងៗទៀត ដើម្បីកំណត់ថា តើក្រុមលេខ២


11 Nov 2019

U-19​ កម្ពុជា

កម្ពុជា ​បានបំបាក់ក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ២-១ កាលពីម្សិលមិញ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ​បានបំបាក់ក្រុមជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ ក្នុងលទ្ធផល ២-១​ ក្នុងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ AFC U-19 Championship 2020 ពូល G កាលពីរាត្រីថ្ងៃសុក្រកន្លងទៅនេះ។ នៅក្នុងវគ្គទី១ ក្រុមកម្ពុជាបានស៊ុតនាំមុខ២គ្រាប់ ដោយគ្រាប់ទី១ជាការប្រើបច្ចេកទេសឆ្កឹះបាល់ផុតដៃអ្នកចាំទី បញ្ចូលទីបានយ៉ាងល្អ តាមរយៈខ្សែបម្រើវ័យក្មេងកីឡាករ មិត​ សាម៉ើយ នៅនាទីទី១៥ ចំណែកឯគ្រាប់ទី២ គឺជាការស៊ុតបញ្ចូលទីបានយ៉ាងល្អពីសំណាក់កីឡាករ សៀង ចន្ធានៅនាទីទី២៥។ លុះមកដល់តង់ទី២ ក្រុមថៃមានឱកាសវាយបកបាន១គ្រាប់វិញដោយកីឡាករ Channarong នៅនាទីទី៨០។ ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិកម្ពុជាអាយុក្រុម១៩ឆ្នាំ បានទទួលជ័យជម្នះទៅលើក្រុមម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ ក្នុងលទ្ធផល២ទល់នឹង១។ តាមរយៈជ័យជម្នះជួយអោយកម្ពុជាទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរលេខ២ក្នុងពូល G មាន៦ពិន្ទុសរុប។ គួររម្លឹកផងដែរថា ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិប្រ៊ុយណេអាយុក្រោម១៩ឆ្នាំនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ វេលាម៉ោង​៦:៣០នាទីល្ងាច៕


09 Nov 2019

U-19 ថៃ

កំុភ្លេចទស្សនាទាំងអស់គ្នា! U-19 កម្ពុជា ប៉ះ U-19 ថៃ ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ

ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុមខ្លាំង U-19 ថៃ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ដែលជាប្រកួតទី៣ ក្នុងពូល G នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ ជើងឯកយុវជនអាស៊ី AFC U-19 Championship 2020។ នេះគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ ហើយក៏ត្រូវបានចាត់ទុកជាជំនួបសងសឹកផងដែរ បន្ទាប់ពីក្រុមគោព្រៃ ជំទង់កម្ពុជា ធ្លាប់បានយកឈ្នះក្រុម U-19 ថៃ ដោយលទ្ធផល ៤-៣ ក្នុងពានរង្វាន់ AFC U-18 Championship 2019 នៅប្រទេសវៀតណាម កាលពីថ្ងៃទី០៩ ខែសីហាកន្លងទៅ។ លោក Koji Gyotoku គ្រូបង្វឹកក្រុម U-19 កម្ពុជា បានលើកឡើងថា ការប្រកួតលើកនេះ ទំនងមិនងាយស្រួស នោះទេ ដោយសារថៃ បានធ្វើការផ្លាស់ប្ដូរកីឡាករមួយចំនួន។ ប៉ុន្ដែយ៉ាងណាលោកក៏បានត្រៀមខ្លួន ដើម្បីទទួលការប្រកួតដ៏សំខាន់នេះផងដែរ ដើម្បីទទួលបានលទ្ធផលល្អ និងចំណាត់ថ្នាក់ល្អ ក្នុងពូល។ បច្ចុប្បន្នក្រុម U-19 ថៃ កំពុងឈរកំពូលតារាងពូល


08 Nov 2019

ព្រះខ័នរាជស្វាយរៀង

បឹងកេត ក្លាយជាជើងឯក​​ពាន​សម្ដេច​ ហ៊ុន សែន លើក​ដំបូង​​ក្រោយផ្តួល ព្រះខ័នរាជ​ស្វាយរៀង​

បឹងកេត លើក​​ពាន​សម្ដេច​ ហ៊ុន សែន លើក​ដំបូង​​ក្រោយ​ឈ្នះ​បាល់​ប៉េណាល់​ទី​កាត់​ក្ដី ​លើ​ព្រះខ័នរាជ​ស្វាយរៀង​ ដោយ​លទ្ធផល ៥-៤ ​បន្ទាប់​ពី​បញ្ចប់​ ១-១ ​​ត្រឹម​៩០​នាទី ​​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាលពីម្សិលមិញ​នៅ​​កីឡដ្ឋាន RSN។ ការ​ប្រកួត​វគ្គ​ទី១​ ​បាន​បញ្ចប់​ទៅ​​ដោយ​លទ្ធផល ០-០ ទោះ​ជា​​មាន​ឱកាស​​​ស៊ុត​បញ្ចូល​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ។ គ្រាន់​តែ​ចូល​​​វគ្គ​ទី​២ ​ ម៉ុន វ៉ាន់ ​បាន​តែត​បញ្ចូល​ទី​ឲ្យ​បឹងកេត​នាំ​មុខ​នាទី​ទី​​៤៧ ​ក្រោយ​ការ​​​បញ្ជូន​បាល់​​យ៉ាង​ល្អ​ពី​សំណាក់​ ជា វេសលី។  ព្រះ​ខ័នរាជស្វាយរៀង ​ត្រូវ​​រង់​ចាំ​ដល់​នាទី​ទី​ ៦៩ ​ដែល ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​ដោយ​ ណុប តុលា បន្ទាប់​ពី សេត រ៉ស៊ីប ​​​ធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ​ហើយ រ៉ស៊ីប ​ក៏​ត្រូវ​​អាជ្ញា​កណ្ដាល លឺម ប៊ុនធឿន ដក​កាត​​ក្រហម​ពិន័យ​​ឲ្យ​ចេញ​ពី​ទីលាន​ផង​ដែរ។ ​​​បាល់ប៉ះ​​ដៃ របស់ រ៉ស៊ីប ដោយ​សារ​តែ​បាល់​ ​សម្រុក​មុខ​ទី​រញ៉េរញ៉ៃ ​ពី​សំណាក់​ ​ព្រះខ័នរាជស្វាយរៀង។ ​ ដ្បិត​សល់​គ្នា ១០ នាក់


07 Nov 2019

ក្រុមជម្រើសជាតិកម្ពុជា

កីឡាករ៤រូប របស់ក្រោន ហ្វឹកហាត់​ត្រៀម​ការប្រកួត​សម្រាប់ SEA Games

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ហ្វឹកហាត់ដំណាក់កាលទី១ សម្រាប់ត្រៀមចូលរួមពានរង្វាន់ SEA Games 2019។ អ្វីដែលសំខាន់ផងនោះ ក្នុងនោះកីឡាករ៤រូប របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានដូចជា៖ សឿត បារាំង, ម៉ៅ ពិសិដ្ឋ, សាវែង សំណាង និងប្រាក់ ធីវ៉ា ស្ថិតក្នុងចំណោមកីឡាករ១១នាក់ផ្សេងទៀត ដែលនឹងត្រូវធ្វើការ ហ្វឹកហាត់នៅថ្ងៃទី ៥-២២ ខែវិច្ឆិកា ឆ្នាំ២០១៩៕


06 Nov 2019

U19 កម្ពុជា

U19 កម្ពុជា លត់ កោះម៉ារីណាខាងជើង ៩-០ កាលពីម្សិលមិញ

ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បានបំបាក់ក្រុមចំណូលថ្មី ក្រុមកោះម៉ារីណាខាងជើងអាយុក្រោម ១៩ឆ្នាំ ក្នុងលទ្ធផលស្ទើរមិនគួរឱ្យជឿ ៩ ទល់នឹង ០ ។ ក្រុមម្ចាស់កម្ពុជា ធ្វើបានល្អមែនទែនក្នុងជំនួបទី២ នៃវគ្គជម្រុះឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់យុវជន AFC U-19 Championship ឆ្នាំ២០២០ ដែលបានបំបាក់ក្រុមកោះម៉ារីណាខាងជើងអាយុក្រោម ១៩ឆ្នាំ ក្នុងលទ្ធផលធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តជាខ្លាំង ៩-០ ខណះកុមារពេជ្រកម្ពុជាខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ធ្វើបាន Hat-Trick ទោះប្ដូរចូលនៅ ១០ នាទីចុងក្រោយក្ដី ។ សូមរំលឹកផងដែរថា ការប្រកួតទី៣ របស់ក្រុមគោព្រៃជំទង់កម្ពុជាយើង នឹងត្រូវប៉ះជាមួយក្រុមខ្លាំងប្រចាំពូល ជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំថៃ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែវិច្ឆិកា នាវេលម៉ោង ៦ៈ៣០នាទី នៃវគ្គជម្រុះឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់យុវជន AFC U-19 Championship ឆ្នាំ២០២០ ៕


05 Nov 2019

ព្រះខ័នរាជស្វាយរៀង

ព្រះខ័នរាជស្វាយរៀង បានបន្តចុះកុងត្រារយៈពេលវែង កីឡាករ Privat Mbarga

ថ្មីៗនេះ ​កីឡាករ Privat Mbarga ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានបន្តចុះកុងត្រារយៈពេលវែង នៅបន្តរួមរស់ជាមួយនឹងក្លឹបបន្តទៀត ក្រោយពេលដែលរូបគេ គឺជាចំណែកដ៏ធំក្នុងការនាំពានរង្វាន់លីគកំពូលកម្ពុជា ដល់ក្រុមមកពីខេត្តស្វាយរៀងមួយនេះ។ Privat Mbarga រកបាន ៣៤គ្រាប់ហើយ នៅលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី ២៥ នេះ តាមពីក្រោយដោយកីឡាកររបស់ក្លឹបក្រសួងការពារជាតិ Dzamar Bata (៣១គ្រាប់)។ កីឡាកររូបនេះ បានចាកចេញពីក្លឹបអាស៊ីអ៊ឺរ៉ុប កាលពីដើមរដូវកាល មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង ក្រោយពេលដែលជាប់ជាកីឡាករលេខ២ ស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងរដូវកាល ២០១៨៕  


05 Nov 2019