line-icon

Football Khmer News

U19 ម៉ាឡេស៊ី

U19 កម្ពុជា ចាញ់ U19 ម៉ាឡេស៊ី 4-5 ថ្ងៃប្រកួតបើកឆាកដំបូង

ក្រុមបាល់ទាត់យុវជនជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុនៅថ្ងៃបើកឆាកវគ្គជម្រុះពានជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020 ជាមួយនឹងលទ្ធផលចាញ់ក្រុមភ្ញៀវ U19 ម៉ាឡេស៊ី ៤-៥។ ក្នុងជំនួបដ៏ស្វិតស្វាញដែលត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កម្ពុជាបានរបូតដល់ទៅ ៣គ្រាប់សម្រាប់វគ្គទី១ រយៈពេល ៤៥នាទី មុនពេលដែលក្រុមម៉ាឡេស៊ីនៅសល់សមាជិកតែ ៩នាក់ប៉ុណ្ណោះចាប់ពីនាទីទី៦០ មកក្នុងវគ្គទី២ ដោយសារកីឡាករខ្សែការពារម៉ាឡេស៊ី ២រូបបានធ្វើឲ្យមានកំហុសទៅលើប្រធានក្រុម សៀង ចន្ធា នៅតំបន់ដំបូលទូកនោះ។ ភ្លាមៗនោះ កម្ពុជារកបានគ្រាប់បែកពងមាន់ ១-៣ នៅនាទី៦១ និងរកបានគ្រាប់ទី២ ទៀតនៅនាទី៦៥ មុនបន្តរបូតគ្រាប់ទី៤ នៅ២នាទីបន្ទាប់ មុនពេលបន្តរបូតគ្រាប់ទី៥ នៅនាទីទី៧៣ និង ៤នាទីបន្ទាប់ កម្ពុជារកបានគ្រាប់ទី៣ ទៀតនៅនាទី៧៧ និងគ្រាប់ចុងក្រោយរបស់កម្ពុជា នៅនាទីទី៨៨ ចុងម៉ោង។ តាមរយៈពេលលទ្ធផលចាញ់នេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះ U19 កម្ពុជាធ្លាក់ទៅឈរនៅលេខរៀងទី៤ ប្រចាំពូល G បណ្តោះអាសន្ន នៅពីខាងលើកោះម៉ារីណាខាងជើង


04 Nov 2019

ក្រុមបាល់ទាត់គោព្រៃ
ព័ត៍មានបាល់ទាត់អន្តរជាតិ

ក្រុម​U19 កម្ពុជា ប៉ះម៉ាឡេស៊ី នៃវគ្គជម្រុះ​AFC U19 Championship 2020 ថ្ងៃសៅរ៍​នេះ

ក្រុមបាល់ទាត់គោព្រៃយុវជនអាយុក្រោម ១៩ឆ្នាំរបស់កម្ពុជា នឹងត្រូវបើកទ្វារ​កីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវ​ក្រុម U19 ម៉ាឡេស៊ី នាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកាចុងសប្តាហ៍នេះ ក្នុងព្រឹត្តិការណ៍វគ្គជម្រុះប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។ គួរជម្រាបថា កម្ពុជា ប៉ះម៉ាឡេស៊ី ជាការប្រកួតទី២ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល G បន្ទាប់ពី U19 ប្រ៊ុយណេ ប្រកួតទល់នឹង U19 កោះម៉ារីណាខាងជើង នាម៉ោង ៣៖៣០នាទីរសៀលនាថ្ងៃដដែលនៅពហុកីឡដ្ឋានជាតិ នៅរាជធានីភ្នំពេញ​។ ​គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ី AFC U19 Championship 2020 Qualifiers មាន ៤៦ប្រទេសចូលរួមប្រកួតនោះ យកតែ​១៦ក្រុមប៉ុណ្ណោះដែលមានសិទ្ធិឡើងទៅវគ្គជម្រុះបន្ត។ ដោយក្នុងនោះ កម្ពុជា ត្រូវប្រជែងកៅអីទល់នឹង​៤ប្រទេសផ្សេងទៀតរួមមាន ម៉ាឡេស៊ី ប្រ៊ុយណេ ថៃ និងកោះម៉ារីអាណាខាងជើង ក្នុងខណៈក្រុមលេខក្នុងពូល នឹងត្រូវឡើងទៅលេងជុំផ្តាច់ព្រ័ត្រវគ្គ ១៦ក្រុមចុងក្រោយនៅអ៊ូសបេគីស្ថាន ឆ្នាំក្រោយ គ្រាដែលលេខ២ ល្អក៏ត្រូវបានជ្រើសរើស ដើម្បីបង្រ្គប់កៅអី


02 Nov 2019

ង៉ែត ភា​រ័ត្ន

អតីត​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ ង៉ែត ភា​រ័ត្ន ធ្វើអត្តឃាត​នៅ​អាយុ​២៦​ឆ្នាំ

អតីត​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ ង៉ែត ភា​រ័ត្ន បានធ្វើ​អត្តឃាត​ក្នុង​អាយុ​២៦​ឆ្នាំ ដោយសារ​វិបត្តិ​ផ្លូវចិត្ត កាលពី​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅ​ផ្ទះជួល​មួយកន្លែង​ក្នុង​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ នេះ​ជាការ​បាត់បង់​ធនធាន​កីឡាអត្តពលកម្ម​ដ៏​ឆ្នើម​មួយរូប ដ្បិត​បច្ចុប្បន្ន​រូបគេ​ជា​គ្រូបង្វឹក​កីឡាអត្តពលកម្ម​។ ក្រោយ​ធ្វើ​កោសល្យវិច័យ​សមត្ថកិច្ច​សន្និដ្ឋានថា អតីត​កីឡាករ ង៉ែត ភា​រ័ត្ន ពិតជា​បានធ្វើ​អត្តឃាត​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សាកសព​រប​ស់​គេ ត្រូវបាន​សាច់ញាតិ​ដឹកនាំ​យកទៅ​តម្កល់​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ក្នុងភូមិ​កំពង់​បឹង ឃុំ​កំពង់លាវ ស្រុក​កំពង់​លេង ខេត្តកំពង់ឆ្នាំង​។ ​គួររំលឹកថា ង៉ែត ភា​រ័ត្ន មិន​ត្រឹមតែ​ជា​កីឡាករ​រត់​ល្បឿន​ឆ្នើម​កម្រិត​ជាតិ​ប៉ុណ្ណោះ​ទេ តែ​រូបគេ ក៏​ជា​កីឡាករ​លេចធ្លោ​មួយរូប​លើ​ឆាក​អន្តរជាតិ​ផងដែរ​។ ក្នុងអំឡុង​ជាប់​ជា​កីឡាករ​ជម្រើសជាតិ កីឡាករ​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ តែង​ត្រូវបាន​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត​បញ្ជូនទៅ​ចូលរួម​ប្រកួត​នានា​លើ​ឆាក​អន្តរជាតិ​។ ​ភា​រ័ត្ន បាន​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៥ នៅ​សិង្ហ​បុរី​និង​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី និង​ធ្លាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Universiade នៅ​ក្រុង Gwangju ប្រទេស​កូរ៉េខាងត្បូង និង​ព្រឹត្តិការណ៍ World Championship នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន និង​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ផងដែរ លើ​វិញ្ញាសា​រត់​ចម្ងាយ​១០០​ម៉ែត្រ និង​២០០​ម៉ែត្រ​៕


01 Nov 2019

AFC U19 Championship

បញ្ជី​ឈ្មោះជម្រើសជាតិ​កម្ពុជា ២៣ នាក់​ចុង​ក្រោយ​​ត្រៀម​ប្រកួត​ AFC U19 Championship

ខាង​ក្រោម​នេះ​ជា​ជា​បញ្ជី​ឈ្មោះ ២៣ នាក់​របស់​ U19 ជម្រើសជាតិ​កម្ពុជា ​​​សម្រាប់​វគ្គ​ជម្រុះ​ AFC U19 Championship ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​  ​កីឡាករ​ដែល​ជ្រុះ​ចេញ​ពី​ការ​ប្រកួត​មាន​តែ​ម្នាក់​ប៉ុណ្ណោះគឺ គី រីណា យុវជន​បាទី ​ដែល​ផ្លាស់​ពី​​ភ្នំពេញក្រោន​កាល​ឆ្នាំ ២០១៦។ U19 កម្ពុជា ​បើក​ឆាក​ប៉ះ U19 ម៉ាឡេស៊ី ​នៅ​ថ្ងៃ​ទី ២ វិច្ឆិកា, ​ជួប U19កោះ​ម៉ារីណា​ខាង​ជើង ​ថ្ងៃ ៤ វិច្ឆិកា, U19 ថៃ ​ថ្ងៃ ៨ វិច្ឆិកា និង ជួប ព្រុយណេ​ ថ្ងៃ​ទី ១០ ​វិច្ឆិកា។


30 Oct 2019

លីគ​កំពូល​កម្ពុជា

ស្វាយរៀង​លើក​ពាន​លីគ​កំពូល​កម្ពុជា​ផ្លូវការ កាលពីម្សិលមិញនៅកីឡដ្ឋានខេត្តស្វាយរៀង

ក្រុមព្រះខ័នរាជស្វាយរៀង បានទទួលពានជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ផ្លូវការហើយ ដោយទទួលបានប្រាក់រង្វាន់ចំនួន ៦០លានរៀល បន្ទាប់ពីបញ្ចប់ការប្រកួតសប្ដាហ៍ទី២៥ ដោយយកឈ្នះ ក្រុមអាស៊ីអឺរ៉ុប ៦-១ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់មិញ។ ដើម្បីអបអរសាទរថ្ងៃពិសេស ថ្ងៃលើកពានផ្លូវការ មុនបញ្ចប់រដូវកាល ក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យអ្នក គាំទ្ររបស់ខ្លួន មានការពេញចិត្តកាន់តែខ្លាំង ចំពោះសមិទ្ធផលក្នុងរដូវកាលឆ្នាំ២០១៩ ពិសេសការយកឈ្នះ ក្រុមអាស៊ីអឺរ៉ុប ៦-១ ដើម្បីរក្សានូវកំណត់ត្រាមិនស្គាល់ចាញ់ ពោលគឺ ២៥ប្រកួតឈ្នះ២០ និងស្មើ៥។ ទន្ទឹមជាមួយភាពសប្បាយរីករាយរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួន បាននាំគ្នារិះគន់ទៅលើប្រាក់រង្វាន់ខាងលើដែរ ដោយពួកគេនាំគ្នាបញ្ចេញមតិស្រដៀងៗគ្នាថា ប្រាក់រង្វាន់ ៦០លានរៀល មិនសាកសម្យ ចំពោះការខំប្រឹង និងការចំណាយធនធានដ៏ច្រើនរបស់ក្លឹបនីមួយៗ ឡើយ។ ប៉ុន្ដែទោះមានការរិះគន់យ៉ាងណា គណៈកម្មការរៀបចំការប្រកួត នៅតែរក្សាគោលការណ៍របស់ខ្លួនដដែល ជាក់ស្ដែងប្រាក់រង្វាន់ ៦០លានរៀល ត្រូវបានអនុវត្តជាច្រើនឆ្នាំមកហើយ ហើយការរិះគន់ ក៏មិនមែនទើបមានដែរ ពោលគឺរៀងរាល់ឆ្នាំ ក្រោយចប់ការប្រកួត រឿងប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកនេះ តែងតែក្លាយជាប្រធាន បទក្ដៅ។ តែក៏មានក្លឹបមួយចំនួន លួចបង្ហើបទាំងមិនពេញចិត្ត ចំពោះប្រាក់រង្វាន់នេះដែរ។ ក្រឡេកមកចាប់អារម្មណ៍ការប្រកួតលីគកំពូលកម្ពុជា


29 Oct 2019

លីគ​កំពូល​កម្ពុជា

ព្រះខ័នរាជស្វាយរៀង គ្រោងលើកពានលីគកំពូលកម្ពុជា នៅទឹកដីខេត្តស្វាយរៀង

តាមការប្រកាសពីគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា ពិធីប្រគល់ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៩ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៧ ខែតុលា ឆ្នាំ ២០១៩ នេះ នៅកីឡដ្ឋានខេត្តស្វាយរៀង ដោយនឹងត្រូវប្រគល់ទៅដល់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងជំនួបប្រកួតលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី ២៥ ខាងមុននេះ ពោលគឺ ១ សប្តាហ៍មុនលីគកំពូលកម្ពុជាបញ្ចប់ការប្រកួតជាផ្លូវការ ។ អមជាមួយនឹងការប្រកួតជាមួយនឹងក្រុមអាស៊ីអឺរ៉ុប យូណាយធីត ក្នុងសប្តាហ៍ទី ២៥ នេះ ក្រុមព្រះខ័នរាជស្វាយរៀង មាន ៦២ ពិន្ទុ ដាច់ក្រុមលេខ ២ វិសាខា ចំនួន ៨ ពិន្ទុ ដោយនៅសល់ការប្រកួតចំនួន ២ ប្រកួតទៀតប៉ុណ្ណោះ ដោយពិន្ទុនេះគ្រប់គ្រាន់ហើយក្នុងការគ្រងដំណែងជើងឯកនេះ ។ គួរបញ្ជាក់ដែរថា ក្រោយពីទទួលបានតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៩ នេះហើយ ក្រុមព្រះខ័នរាជស្វាយរៀងនឹងត្រូវតំណាងឱ្យកម្ពុជា ចូលរួមវគ្គជម្រុះការប្រកួតក្នុងពានរង្វាន់ AFC CUP 2020 ហើយអាចនឹងចូលរួមក្នុងពានរង្វាន់មហាអនុតំបន់ទន្លេមេគង្គ ​Toyota Mekong Club


28 Oct 2019

photo of ព្រះខ័នរាជស្វាយរៀង
ព្រះខ័នរាជស្វាយរៀង

ក្លិបព្រះខ័នរាជស្វាយរៀងនឹងធ្វើពិធីលើកពានលីគកំពូលនៅទឹកដីខ្លួនថ្ងៃអាទិត្យនេះ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងធ្វើពិធីលើកពានក្របខណ្ឌកំពូលកម្ពុជារដូវកាល២០១៩ នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា សប្ដាហ៍នេះលើទឹកដីខេត្តស្វាយរៀងតែម្ដង។ ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌកំពូលកម្ពុជា រដូវកាល២០១៩ ក្រោយឈ្នះការពារជាតិ ៤ទល់នឹង២ សប្ដាហ៍ទី២៤ នៅថ្ងៃអាទិត្យ ទី២០ ខែតុលា។ ជ័យជម្នះនេះបន្ត​ឲ្យក្រុមលោក Conor Nestor នាំមុខលើក្រុម​លេខពីរ វិសាខា ចំនួន៨ពិន្ទុ ខណៈការប្រកួតនៅសល់ពីរលើកទៀត៕


23 Oct 2019

ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ

កម្ពុជា បង្ហាញ​ឈ្មោះ​កីឡាករ ២៤នាក់ ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គជម្រុះ​ពាន AFC U-19 សប្ដាហ៍​ក្រោយ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករបឋមនៃក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជាផ្លូវការហើយ ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ប្រចាំពូល G ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ។ សម្រាប់សមាជិកក្រុម U-19 កម្ពុជា ដើម្បីត្រៀមទទួលភារកិច្ចដ៏ធំខាងលើ រួមមានកីឡាករ ១០រូបមកពីសាលា បាល់ទាត់ជាតិបាទី, ក្លឹបវិសាខា ៦នាក់, ក្លឹបណាហ្គាវើលដ៏ និងបឹងកេត ២នាក់ដូចគ្នា ខណៈក្លឹបនគរបាលជាតិ អគ្គិសនីកម្ពុជា ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងមានសមាជិកម្នាក់ៗត្រូវបានកោះហៅដូចគ្នា។ នេះគឺជាការប្រមូលផ្ដុំផ្លូវការលើកទី២ ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Gyotoku Koji បន្ទាប់ពីលោកបានធ្វើការប្រមូលផ្ដុំលើកដំបូងជាង ១សប្ដាហ៍ កាលពីពេលថ្មីៗ ដោយមានកីឡាករជាង ៣០នាក់ចូលរួម។ ប៉ុន្ដែមុនការប្រកួតផ្លូវការមកដល់ លោកនឹងបន្ដជម្រុះកីឡាករម្នាក់ទៀត ពោលគឺទុកត្រឹម ២៣នាក់ប៉ុណ្ណោះ សម្រាប់ទទួលក្រុមភ្ញៀវ។ គួរដឹងថា ការធ្វើម្ចាស់ផ្ទះពូល G នៃពានរង្វាន់ AFC U-19 Championship 2020 ក្រុមគោព្រៃជំទង់កម្ពុជា មានគូប្រជែង ៤ប្រទេសរួមមានថៃ, ម៉ាឡេស៊ី,


23 Oct 2019

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

ផ្លូវ​ការ​! ​គ្រូ​ខ្មែរ​៩​រូប​ជាប់​វគ្គ​​គ្រូ​បង្ហាត់​បាល់​កម្រិត​ A ជោគជ័យ

បញ្ជីឈ្មោះ ផ្លូវ​ការ​ដែល​បញ្ចេញ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ឲ្យ​ដឹ​ង​ថា  គ្រូ​បង្វឹក ឬ ​សិក្ខាកាម​​​​កម្ពុជា​ចំនួន ៩ រូប​​បាន​ជាប់​វគ្គ​គ្រូ​បង្ហាត់ កម្រិត A ឬ AFC “A” CERTIFICATE COACHING COURSE  ដោយ​ជោគជ័យ។​ វគ្គ​នេះ សិក្សា​​ចាប់​ពី​​ថ្ងៃ​ទី ១៨ ​​ដល់ ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កន្លង​ទៅ។​ – លោក​ ហៅ សុខហេង គ្រូ​​ជំនួយ​របស់​ក្រសួង​ការពារជាតិ – លោក សារ៉េត ស៊ីដន គ្រូ​បង្វឹក អគ្គស្នងការដ្ឋាន​នគរបាលជាតិ -លោក សំ វ៉ានដេត ទើប​ត្រូវ​តែងតាំង​គ្រូ​យុវជន​ព្រះខ័នរាជស្វាយរៀង ថ្មីៗ​នេះ -លោក ស៊ុំ វណ្ណា គ្រូ​បង្វឹក ភ្នំពេញក្រោន -លោក សាបូន វិនតា គ្រូ​ជំនួយជម្រើសជាតិ និង សាលាបាត់ទាត់ជាតិបាទី ក្រៅ​ពី​នេះ


19 Oct 2019

​ ព័ត៌មានបាល់ទាត់ខ្មែរ

ជិត​ដល់ថ្ងៃនៃការប្រកួត​វគ្គ​ប្រកួតជម្រុះ​ ឈុត U19 ជម្រើសជាតិ​វិញ​ម្ដង

ជិត​វគ្គ​តាម​ដាន​ U19 ជម្រើសជាតិ​វិញ​ម្ដង ពេល​កម្ពុជា​ទទូល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅក្នុង​ពូល​ G ​ ក្នុង​វគ្គ​ជម្រុះ​ AFC U19 Championship 2020 មានដូច​ជា U19 ថៃ ម៉ាឡេស៊ី  ព្រុយណេ និង កោះមីរីណាខាងជើង។ ម្ចាស់​ផ្ទះ​កម្ពុជា បើក​ឆាក​ជួប ​ម៉ាឡេស៊ី ​នៅ​ថ្ងៃ​ទី ២ វិច្ឆិកា ចាប់​ពី​​ម៉ោង​ ៦​:៣០ ​ល្ងាច​តទៅ នៅ​ពហុកីឡដ្ឋានជាតិ មុន​ជួប​ កោះមីរីណាខាងជើង ​​នៅ​ថ្ងៃ​ទី ៤ វិច្ឆិកា។​


18 Oct 2019

ជម្រើ​សជាតិអ៊ីរ៉ង់​

អ៊ីរ៉ង់​ ​លត់​ ជម្រើ​សជាតិ​ម្ពុជា ចាស់ដៃ ១៤-០ កាលពីព្រឹកមិញ

ក្រុមជម្រើសជាតិកម្ពុជា បានរងបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ដោយលទ្ធផល ១៤-០ ក្នុងប្រកួតទី៣ ពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២-តំបន់អាស៊ី នៅកីឡដ្ឋាន Azadi នាទីក្រុងតេហេរ៉ង់ នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ ។ ការតតាំងជាមួយក្រុមគីឡូជុំផ្ដាច់ព្រ័ត្រ World Cup នេះ គោព្រៃកម្ពុជា ស្ទើរតែគ្មានឱកាសស៊ុតក្រុមម្ចាស់ផ្ទះឡើយ ។ ផ្ទុយទៅវិញ អ៊ីរ៉ង់ បានដាក់សម្ពាធលើក្រុមលោក Keisuke Honda ពេញ ៩០នាទី ដោយគ្មានការបន្ធូដៃឡើយ ដោយពួកគេបានទាត់បំប៉ោងសំណាញ់ទីកម្ពុជា ៧គ្រាប់នៅតង់ទី១ មុនបន្ថែម ៧គ្រាប់ទៀត នៅតង់ទី២ ដើម្បីទទួលបាន ៣ពិន្ទុពេញពីការប្រកួតទី២ របស់ខ្លួន ។ ខ្សែ​ប្រយុទ្ធ​ Zenit ​កីឡាករ​ Sardar  Azmoun ​រក​បាន​ហែទ្រីក ​​និង Karim


11 Oct 2019

ជម្រើសជាតិហ្វូតសាលកម្ពុជា

ជម្រើសជាតិហ្វូតសាលកម្ពុជា ហ្វឹកហាត់នៅថៃ មុនប្រកួតជើងឯកអាស៊ាន នៅវៀតណាម

ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ សម្រាប់ត្រៀមការប្រកួតជម្រើសជើងឯកបាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ាន AFF FUTSAL CHAMPIONSHIP ២០១៩ ហើយ ដោយការហ្វឹកហាត់នឹងធ្វើឡើងពីថ្ងៃទី ០៤ ខែតុលា រហូតដល់ថ្ងៃការប្រកួតតែម្តង ។ លោក ផាន សុថាន់ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានប្រាប់ពីគម្រោងហ្វឹកហាត់ថា ក្រុមរបស់លោកនឹងធ្វើការប្រកួតមិត្តភាពច្រើនប្រកួតជាមួយនឹងក្រុមក្នុងស្រុក ដើម្បីចម្រាញ់យកកីឡាករចំនួន ១៤ រូបចុងក្រោយ ពីបញ្ជីឈ្មោះ ២៥ រូបពេលនេះ ដើម្បីទៅបោះជំរុំហ្វឹកហាត់នៅឯប្រទេសថៃ ។ ពានរង្វាន់ AFF FUTSAL CHAMPIONSHIP ២០១៩ ធ្វើឡើងនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៩ នៅឯប្រទេសវៀតណាម ដោយកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយ ទីម័រ មីយ៉ាន់ម៉ា និង ថៃ ៕


10 Oct 2019

ក្រុមជម្រើសជាតិកម្ពុជា

ជម្រើសជាតិកម្ពុជាប្រឹងប្រែងហ្វឹកហាត់ខ្លាំង ត្រៀមប៉ះ អ៊ីរ៉ង់ !!

ក្រុម​ជម្រើសជាតិ​កម្ពុជា​កំពុងតែ​ហ្វឹកហាត់​នៅ​ទីក្រុង Tehran ប្រទេស​អ៊ី​រ៉ង់ ដើម្បី​ត្រៀម​សម្រាប់ការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គ​ជម្រុះ Preliminary Joint Qualification Round 2 ជាមួយ​ក្រុម​ជម្រើសជាតិអ៊ី​រ៉ង់នៅកី​ទ្បដ្ឋា​ន Azadi Stadium របស់​ប្រទេស​អ៊ឺ​រ៉ង់ ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​ ២០១៩ ។​ មុន​ជំនួប​មួយ​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ហ្វឹកហាត់​នៅ​កម្ពុជា ៣ ទីលានដែរ គឺ​ទីលានពុ​ហ​កី​ទ្ប​ដ្ឋា​ន​ជាតិ​, វិសាខា និង RSN Stadium មុន​ត្រៀម​ប៉ះ​អ៊ី​រ៉ង់ ដោយ​ហ្វឹកហាត់​ស្មៅ ២ ​ប្រភេទ (​សិប្បនិម្មិត និង ​ធម្មជាតិ​) ​។​ សូមបញ្ជាក់ថា ​ក្រុម​ជម្រើសជាតិ​កម្ពុជា​កំពុងតែ​ហ្វឹកហាត់ និង​ សម្រាក​នៅ​ទីក្រុង Tehran តាំងពី​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០១៩


10 Oct 2019

ក្រុមជម្រើសជាតិកម្ពុជា

ក្រុមគោព្រៃកម្ពុជា យកកីឡដ្ឋាន RSN ជាកន្លែងហ្វឹកហាត់ ត្រៀមប៉ះក្រុមខ្លាំងអ៊ីរ៉ង់

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមជម្រើសជាតិកម្ពុជា បានសម្រេចជ្រើសរើសយកកីឡដ្ឋាន RSN ជាកន្លែងប្រមូលផ្តុំហ្វឹកហាត់ ពង្រឹងសមត្ថភាព របស់ក្រុមតំណាងឲ្យកម្ពុជាមួយនេះ ដើម្បីត្រៀមប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅក្រៅទឹកដី នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ។ តាមកម្មវិធីហ្វឹកហាត់ គឺសមាជិកទាំង២៥នាក់ របស់ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការហ្វឹកហាត់ នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន នៅរសៀលម៉ោង៤ ថ្ងៃអង្គារនេះ ហើយនៅថ្ងៃទី៣ និងទី៥ ខែតុលា ពួកគេ នឹងធ្វើការហ្វឹកហាត់នៅកីឡដ្ឋាន RSN ដដែល មុននឹងត្រូវចាកចេញពីមាតុប្រទេស ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅពហុកីឡដ្ឋាន Azadi Stadium ក្នុងក្រុង Tehran ប្រទេសអ៊ីរ៉ង់ នៅយប់ម៉ោង៨:៣០ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១០ ខែតុលា ខាងមុខនេះ។ យ៉ាងណាក៏ដោយ កីឡាករ៣នាក់ នៅក្នុងបញ្ជីឈ្មោះប្រមូលផ្តុំក្រុមជម្រើសជាតិកម្ពុជាទាំង២៦នាក់ នៅពេលនេះ នឹងត្រូវកាត់ចោលវិញ គឺទុកត្រឹម២៣នាក់ប៉ុណ្ណោះ សម្រាប់ប្រកួតផ្លូវការជាមួយក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ លើកនេះ


02 Oct 2019

សែម ផា

អតីតយុវជនបាទី កីឡាករ សែម ផា បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍

បើតាមប្រភពពីគណនីផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីល្ងាចថ្ងៃម្សិលមិញ កីឡាករ សែម ផា អតីតកីឡាករយុវជនរបស់មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ និងជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។ សែម ផា គឺជាយុវជនមួយរូបដែលកើតចេញពីការបណ្ដុះបណ្ដាលរបស់សាលាបាល់ទាត់ជាតិ ជំនាន់ជាមួយ សៀង ចន្ធា, សឿត ណាវ៉ា, ទេស សម្បត្តិ និង សាន គីមហេង និងកីឡាករផ្សេងៗជាច្រើនរូបទៀត។ នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ខ្មែរឡូត សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់សពបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕


30 Sep 2019

manchester united

អ្នក​ចាត់ការ​ជម្រើស​ជាតិ​កម្ពុជា ​ចង់​លេង​ឱ្យ Man Utd ​ដោយ​មិន​យក​លុយ​

អ្នកចាត់ការជម្រើសជាតិកម្ពុជា Keisuke Honda ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ​ចង់​លេង​ឱ្យ​ក្រុម Manchester United ​ដោយ​មិន​ត្រូវ​ការ​តម្លៃ​ពលកម្ម​ឡើយ ​ប្រសិន​បើ​ពួកគេ​ត្រូវ​ការ​។ ការ​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ត្បិត​អី​កីឡាករ​ជប៉ុន​នេះ ​បាន​កំពុង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដោយ​មិន​យក​ប្រាក់​ខែ​ទៅ​ហើយ។ ​Honda ​ប្រាប់​ហេតុផល​ចង់​លេង​នៅ Old Trafford ​នេះ​ថា​៖ “ស្នើ​មក​ខ្ញុំ​មក ​ខ្ញុំ​មិន​ត្រូវ​ការ​លុយ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​លេង​ជាមួយ​ក្រុម​ដ៏​អស្ចារ្យ ​និង​មិត្ត​រួម​ក្រុម​ដ៏​អស្ចារ្យ ManUtd ”។


28 Sep 2019

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

កីឡាករ​បឹងកេត ៣រូប​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ ត្រៀមប៉ះអ៊ីរ៉ង់ និង​អ៊ីរ៉ាក់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជី ឈ្មោះកីឡាករបឋមសរុប ២៦រូប ដើម្បីត្រៀមហ្វឹកហាត់មុនការប្រកួតវគ្គជម្រុះ World Cup 2022 និង AFC Asian Cup 2023។ ដោយក្នុងនោះមានវត្តមានកីឡាកររបស់ក្លឹបបឹងកេត ៣រូប រួមមានអ្នកចាំទី ហ៊ុល គឹមហ៊ុយ ខ្សែការពារ ទេស សម្បត្តិ និង សេត រ៉ស៊ីប។ អ្វីដែលសំខាន់ផងនោះ អ្នកទាំង៣ នឹងត្រូវចូលរួមហ្វឹកហាត់ជាមួយកីឡាករមកពីក្លិបដទៃទៀត ក្នុងបញ្ជីឈ្មោះ កីឡាករបឋមនេះក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្គោល Felix Dalmas។ គួរដឹងដែរថា កម្ពុជានឹងមានបេសកកម្មចំនួន ២ប្រកួតក្នុងខែតុលាខាងមុខនេះ ដោយត្រូវធ្វើដំណើរទៅប្រកួត ជាមួយជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា និងត្រឡប់មកធ្វើម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែតុលា៕


27 Sep 2019

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

ពីរថ្ងៃទៀត ប្រតិភូ​របស់ FIFA មក​ទស្សនកិច្ច​នៅ​កម្ពុជា រយះពេល២ថ្ងៃ

តាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានឲ្យដឹងថា មន្ត្រីមូលនិធិសហគមន៍ របស់ FIFA នឹងមកបំពេញទស្សនកិច្ចនៅអង្គការ Indochina Starfish Foundation (ISF) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។ លោក Steve McManaman ប្រតិភូរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA និងជាអតីតកីឡាករបាល់ទាត់ អាជីពដ៏ល្បី ១រូបក្នុងក្រុមជម្រើសជាតិអង់គ្លេសផងនោះ នឹងមកធ្វើទស្សនកិច្ចនៅអង្គការ ISF ក្នុងគោលបំណង បន្តបំផុសកីឡាបាល់ទាត់នៅកម្ពុជា តាមរយៈអង្គការដែលប្រើវិស័យបាល់ទាត់ជាឧបករណ៍ សម្រាប់ធ្វើឲ្យ ប្រសើរឡើង សម្រាប់ជីវិតរបស់យុវជនដែលជួបការលំបាកនៅជុំវិញពិភពលោក និងដោះស្រាយបញ្ហាសង្គម ដែលជះឥទិ្ធពលដល់យុវជន ដូចជាការអប់រំសុខភាព និងសមភាពយេនឌ័រ៕


23 Sep 2019

លោក Conor Nestor
ដាវ នីម

លោក Conor Nestor និង ដាវ នីម​ បានទទួលពានបុគ្គលឆ្នើមប្រចាំខែសីហារបស់ CNCC

លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងត្រូវបានទទួលពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំខែសីហា ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិ CNCC ខណៈដាវ នីម ក្រសោបបានពានកីឡាករល្អលើកដំបូង។ អំឡុងខែសីហា នៅក្របខណ្ឌកំពូល គ្រូបង្វឹកកាន់ UEFA A-License ដឹកនាំព្រះខ័នរាជឈ្នះបឹងកេត១ទល់នឹង២, ឈ្នះកំពង់ចាម៥ទល់នឹង០, ស្មើអង្គរថាយហ្គឺរ ១ទល់នឹង១ និងឈ្នះអគ្គិសនី៥ទល់នឹង០។ នេះជាលើកទី៣ហើយដែលបុរសជនជាតិអៀរឡង់ដណ្ដើមបានពានរង្វាន់កិត្តិយសខាងលើនៅរដូវកាល២០១៩ បន្ទាប់ពីខែមីនា និង​មេសា។ ចំណែក ដាវ នីម បានពានកិត្តិយសនេះបន្ទាប់ពីរួមចំណែកជួយគិរីវង់សុខសែនជ័យ ឈ្នះណាហ្គាវើលដ៍ និងក្រសួងការពារជាតិ៕  


23 Sep 2019