photo of Fred
Fred ចូលហ្វឹកហាត់ជាលើកដំបូង ជាមួយ Man Utd ហើយនឹងត្រូវពាក់អាវលេខ ១៧

Fred ដែល​ទើប​នឹង​ផ្ទេរ​មក​​ Man Utd ក្នុង​តម្លៃ​៥២​លាន​ផោន​មុន​ World Cup នោះ​ពេល​នេះ​ រូប​គេ​បាន​ធ្វើ​ការ​ហោះហើរ​មក​ទីក្រុង​ LA Galaxy ហើយ​ដើម្បី​មក​ចូល​រួម​ហ្វឹកហាត់​លើក​ដំបូង​ជាមួយ​មិត្ត​រួម​ក្រុម​ក្រោយ​ពី​សម្រាក​៣​សប្ដាហ៍​បន្ទាប់​ពី​ចប់​ World Cup។

Fred អាចចូលមកពាក់ព័ន្ធជាមួយនឹងក្លឹប ក្នុងដំណើរកំសាន្តមកកាន់ ប្រទេសអាមេរិកមុនការប្រកួតរដូវ កាលថ្មីបានដោយសារតែ គេមិនបានចូល លេងឲ្យជម្រើសជាតិប្រេស៊ីលឡើយ កាលពីខែមុននៅប្រទេសរុស្សី សូម្បីតែ១នាទី។

photo of Fred
Fred ចូលហ្វឹកហាត់ជាលើកដំបូង ជាមួយ Man Utd ហើយនឹងត្រូវពាក់អាវលេខ ១៧

គេសង្កេតឃើញផងដែរថា Fred ដែលបានពាក់អាវលេខ១៧បានចូលហ្វឹកហាត់ ជាមួយនឹងអ្នកចាំទី De Gea ផងដែរនៅអាមេរិក ខណៈដែល ក្លឹបនឹងត្រូវត្រៀមបើកការប្រកួត ដំបូងរដូវកាលថ្មីអង់គ្លេសប៉ះ នឹងក្រុមហង្សក្រហម Liverpool នោះ។ លេខ​១៧​នេះ​ជាកម្មសិទ្ធ​របស់​ Nani មុន​ពេល​ខ្សែ​ការពារ​សញ្ជាតិ​ហូឡង់​កាន់ ខណៈ​ Raimond van der Gouw និង​ Andy Cole ធ្លាប់​ពាក់​កាល​ពី​អតីត​កាល។

លោក Jose Mourinho សង្ឃឹម​ថា​ការ​មក​ដល់​របស់​ Fred នឹង​ជួយ​ឲ្យ​ក្រុម​របស់​លោក​កាន់​តែ​រឹង​មាំ​ជាង​មុន​ ខណៈ​ Man Utd ត្រូវ​ជួប​ Liverpool នៅ​សប្ដាហ៍​ក្រោយ​ នា​ការ​ប្រកួត​ចុង​ក្រោយ​ពាន​​ ICC 2018៕

photo of Fred
Fred ចូលហ្វឹកហាត់ជាលើកដំបូង ជាមួយ Man Utd ហើយនឹងត្រូវពាក់អាវលេខ ១៧