លោក Arsene Wenger បានច្រានចោលឱកាសក្នុងការវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញជាមួយនឹងក្លឹប Fulham ខណៈពួកគេកំពុងស្វែងរកអ្នកស្នងតំណែងសម្រាប់ Slavisa Jokanovic។

Fulham ក៏ទាក់ទង់ Wenger ដែរតែគាត់បដិសេធ ក៏ពួកគេជ្រើសយក Ranieri
Fulham ក៏ទាក់ទង់ Wenger ដែរតែគាត់បដិសេធ ក៏ពួកគេជ្រើសយក Ranieri

លោក Slavisa Jokanovic ត្រូវបានបណ្តេញចេញកាលពីព្រឹកថ្ងៃពុធ ក្រោយពីលោកដឹកនាំ Fulham ឈ្នះតែ 1ប្រកួត នឹងស្មើ 2ប្រកួត ក្រោយពីប្រកួត 12ប្រកួតនៅក្នុងលីគកំពូលរបស់អង់គ្លេស បើទោះបីជាលោកបានចំណាយ 100លានផោនក្នុងទីផ្សារផ្ទេរនៅរដូវក្តៅមុនក៏ដោយ។

លោក Claudio Ranieri គ្រូបង្វឹកថ្មីរបស់ Fulham
លោក Claudio Ranieri គ្រូបង្វឹកថ្មីរបស់ Fulham

បញ្ចាក់ដែរថា លោក Wenger បានបញ្ជាក់ថាលោកនឹងមិនគ្រប់គ្រងក្លឹបនៅក្របខ័ណ្ឌ Premier League ទេ។ ព្រោះលោកមិនចង់ប្រឈមមុខនឹងក្លឹបសំណប់របស់ខ្លួន Arsenal និងកំពុងរង់ចាំឱកាសនៅក្រៅប្រទេស។ ខណៈដែរ Bayern Munich ក៏ចង់បានរូបលោកយកមកជំនួសដំណែងលោក Niko Kovac ដែរ
ប្រភព៖ telegraph