ក្លឹប Fulham ​បាន​ឡើង​ទៅ​លេង​នៅ​ក្របខណ្ឌ​កំពូល English premier League ​វិញ​ហើយ ​ក្រោយ​ពី​ទម្លាក់​ក្រុម Aston Villa ​នៅ​វគ្គ​ជម្រុះ ​ក្នុង​លទ្ធផល 1-0។

photo of Fulham vs Aston villa
Fulham vs Aston villa

​មួយគ្រាប់ពីប្រធានក្រុម Tom Cairney សមល្មមគ្រប់គ្រាន់នឹងបញ្ចូន Fulham ទៅ​កាន់​លីគ​កំពូល​អង់គ្លេស សាជាថ្មី ក្រោយធ្លាក់ទៅលេងនៅក្របខណ្ឌ Championship ប្រមាណ4រដូវកាល។

ក្រប​ខណ្ឌ​លំដាប់​ទី​2 Championship ​របស់​អង់គ្លេស​រក​ឃើញ​ក្រុម​៣​ឡើង​ទៅ​លីគ​កំពូល​ហើយ គឺ Wolverhampton , Cardiff City ​និង Fulham ​ខាង​លើ​នេះ​ឯង។ ដោយ​ឡែក​ក្រុម​លីគ​កំពូល​៣​ដែល​ត្រូវ​ធ្លាក់​មក​លេង​នៅ​លីគ​ទី​២​វិញ ​មាន​ West Brom , Stoke City ​និង Swansea City ៕

ប្រភពពី៖ Dailymail