photo of Sisophon FC
Sisophon FC

ការប្រកួតរវាងក្រុម​ Sisophon FC និងក្រុម យុវជននាឋអាស៊ី បញ្ចប់ទៅដោយលទ្ធផលក្រុម Sisophon FC យកឈ្នះក្រុម យុវជននាឋអាស៊ី ដោយលទ្ធផល 10-3

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍នេះក្រុម Sisophon FC ដែលជាក្រុមមកពីខេត្តបន្ទាយមានជ័យបានបង្ហាញទំរង់លេងល្អមែនទែន ពោរគឺក្រុម Sisophon FC គឺលេងដោយទំនុកចិត្តដោយតំបន់ប្រយុទ្ធនិងការពារ។ ក្រុម Sisophon FC បានដាក់សម្ពាធមកលើក្រុម យុវជននាឋអាស៊ី ជាច្រើនលើកច្រើនសាររហូតដល់សុតបញ្ចូលទីមកលើក្រុម យុវជននាឋអាស៊ី។

ចំណែកឯក្រុម យុវជននាឋអាស៊ី វិញទំរង់លេងរបស់ក្រុមមួយនេះហាក់ដូចជាមិនសូវល្អ ហើយការចែកបាល់របស់ក្រុម យុវជននាឋអាស៊ី សង្កេតឃើញថាមិនសូវល្អហើយមិនសូវយល់ចិត្តគ្នា។ នៅក្នុងតំបន់ការពាររបស់ក្រុម យុវជននាឋអាស៊ី ឃើញថាមានការខ្វះខាតច្រើន ជាពិសេសបាល់ខូចច្រើននៅក្នុងតំបន់ការពារធ្វើអោយក្រុម Sisophon FC ដណ្ដើមបាល់បានសុតបញ្ចូលទីតែម្ដង។ បញ្ចប់ការប្រកួតក្រុម Sisophon FC យកឈ្នះក្រុម យុវជននាឋអាស៊ី​ ដោយលទ្ធផល 10-3។

Sisophon FC
Sisophon FC vs យុវជននាឋអាស៊ី
photo of យុវជននាឋអាស៊ី
យុវជននាឋអាស៊ី