photo of Ganzberg Cup 2018
Ganzberg Cup 2018

ក្រុម Siem Reap FC និងក្រុម Yokohama Tire បន្ដដំណើរទៅកាន់វគ្គ 16 ចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម Old Stadium 1999 FT និងក្រុម BSL Original អស់សង្ឃឹមក្នុងការបន្ដដំណើរទៅមុខ។

នៅក្នុងការប្រកួតវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ទី 3 កាលពីរាត្រីថ្ងៃអាទិត្យក៏មិនចាញ់សប្ដាហ៍មុនៗប៉ុន្មានដែរ ការប្រកួតរបស់គូរទាំងពីរកាលពីថ្ងៃអាទិត្យពិតជាជក់ចិត្តល្អមើលមែនទែន អាចនិយាយថាគឺជាការប្រកួតដ៏ស្វិតស្វាញ ព្រោះក្រុមដែលចាញ់គ្រាប់ច្រើនប្រាកដជាអស់ឱកាសក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ហើយ។ ចូលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះក្រុមទាំងអស់ប្រាកដណាស់ច្បាស់ជាបន្ថែមការហ្វឹកហាត់របស់ខ្លួននិងសមត្ថភាពរបស់ក្រុមដើម្បីត្រៀមប្រកួត ជាក់ស្ដែងដូចការប្រកួតកាលពីថ្ងៃទី៦អញ្ចឹងក្រុមទាំងអស់បានប្រើយុទ្ធសាស្រ្ដរៀងៗខ្លួនដើម្បីប្រយុទ្ធនៅលើសមរភូមិវាលស្មៅបៃតងនេះស្វែករកជ័យជំនះដើម្បីឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។

លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖
ក្រុម Siem Reap FC យកឈ្នះក្រុម Old Stadium 1999 FT ដោយលទ្ធផល 10-2។
ក្រុម Yokohama Tire យកឈ្នះក្រុម BSL Original ដោយលទ្ធផល 4-1។

photo of Ganzberg Cup 2018
Ganzberg Cup 2018

ក្រុម Siem Reap FC និងក្រុម Yokohama Tire នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 16 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង

photo of Ganzberg Cup 2018
Ganzberg Cup 2018

ប្រភព៖ khmernote