photo of Gareth Bale
ខ្សែបម្រើ-ប្រយុទ្ធស្លាប Gareth Bale

Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid នឹងត្រូវត្រៀមការប្រកួត La Liga នៅសប្តាហ៏ទី៤ នេះ ជាមួយក្រុម Levante UD ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញាខាងមុខនេះ ដោយគ្មានវត្តមានខ្សែបម្រើ-ប្រយុទ្ធស្លាប Gareth Bale។

ខ្សែប្រយុទ្ធសញ្ជាតិវែលរូបនេះត្រូវបានបណ្តេញចេញពីការប្រកួតកំលុងពេលក្រុមអធិរាជស Real Madrid ប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ​ Villareal កាលពីថ្ងៃអាទិត្យសប្តាហ៏មុន ហើយក្លឹបត្រូវរងពិន័យជាប្រាក់ ៣៥០អឺរ៉ូ ខណៈសាមីខ្លួន ៦០០យូរ៉ូ ព្រមទាំងបម្រាមចូលលេងមួយប្រកួត។

photo of Eden Hazard
កីឡាករ Eden Hazard

Real Madrid បានព្យាយាមប្តឹងឧទ្ធរណ៍សម្រាប់ការបណ្តេញចេញនេះ ក្រោមហេតុផលថា កីឡាកររបស់ពួកគេបានទៅលេងបាល់តាមរបៀបត្រឹមត្រូវហើយ អ្វីដែលជាបញ្ហាគឺ កីឡាករ Villarreal ជាអ្នកធ្វើអោយមានហេតុការណ៏នេះកើតឡើង។ ក្រុមសង្ឃឹមថាខ្សែបម្រើសំខាន់ Eden Hazard អាចនិងវិលត្រលប់មកជួយក្រុមបាននាពេលនោះ បន្ទាប់ពីមិនទាន់បានចាប់ផ្តើមប្រកួតនៅឡើយទេ ក្រោយពីរដូវកាលថ្មី La Liga ២០១៩-២០២០ ចាប់ផ្តើម។