ខ្សែបម្រើ Gareth Bale របស់ក្លឹប Real Madrid នឹងមិនមានវត្តមានសម្រាប់ក្រុមរបស់លោក Carlo Ancelotti ទេនាពេលខាងមុខនេះទេ។

Gareth Bale
Gareth Bale

យោងទៅតាមសារពត័មាន Cope បញ្ជាក់ថាកីឡាករវ័យ 32 ឆ្នាំរូបនេះបានរងរបួសសាច់ដុំកំភួនជើងមួយទៀតខណៈពេលដែលកំពុងបំពេញកាតព្វកិច្ចជួយជម្រើសជាតិ Wales ។

មានសេចក្ដីរាយការណ៍ថាកីឡាករសញ្ជាតិវេលស៍រូបនេះត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិសម្រាប់ការប្រកួតជាមួយបែលហ្ស៊ិកដោយសារប្រយ័ត្នខ្លាចមានរបួសធ្ងន់ជាងនេះ។

ខ្សែបម្រើរូបនេះបានរងរបួសសាច់ដុំអំឡុងពេលប្រកួត ជាមួយជម្រើសជាតិបេឡារុស្សដោយកាលនោះយកឈ្នះក្នុងលិទ្ធ 5 ទល់នឹង 1 កាលពីដើមសប្តាហ៍នេះ ហើយការជាសះស្បើយនឹងចំណាយពេលពីពីរទៅបីសប្តាហ៍។

សរុបមក Bale បានបង្ហាញខ្លួនបានតែ 3 ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹបនៅរដូវកាលនេះ ស៊ុតបញ្ចូលទីបានមួយគ្រាប់ ៕