ទោះបច្ចុប្បន្នមិនទាន់ដឹងអានាគតរបស់ខ្លួនត្រូវទៅក្លិបណា ប៉ុន្តែ Gareth Bale បានបញ្ជាក់មុនយ៉ាងច្បាស់ថា គេនឹងមិនផ្លាស់ទៅចូលរួមជាមួយក្រុម Getafe ដាច់ខាត។

Gareth Bale
Gareth Bale

ជាការពិតណាស់ ថ្មីៗនេះ Bale បានសម្រេចចិត្តចាកចេញពី Real Madrid ហើយ បន្ទាប់ពីកុងត្រារបស់គេផុតកំណត់, ខណៈបច្ចុប្បន្នមានក្លិបមួយចំនួនដែលកំពុងចង់បានខ្សែប្រយុទ្ធសញ្ជាតិ វែលឡ៍ ហើយក្នុងនោះក៏មានក្រុម Getafe នៃលីគរបស់ អេស្ប៉ាញផងដែរ។

ក្រោយមានព័ត៌មានដ៏ភ្ញាក់ផ្អើលបែបនេះ Bale បានចេញមុខបញ្ជាក់ផ្ទាល់មាត់នៅក្នុងសន្និសីទកាសែត មុនជំនួបរវាង វែលឡ៍ ទល់នឹង ប៊ែលហ្ស៊ិកកាលពីថ្ងៃសៅរិ៍យ៉ាងដូច្នេះថា៖ “វាច្បាស់ណាស់ ថាខ្ញុំនឹងមិនចូលរួមជាមួយ Getafe នោះទេ”៕