photo of Gareth Bale
Gareth Bale could be heading back to Tottenham

Gareth Bale ជាកីឡាករសញ្ចាតិ Wales ដែលបានចាកចេញពីក្លឹប Spurs កាលពីឆ្នាំ 2013 ក្នុងតម្លៃខ្លួន 85 លានផោននោះបានប្រឹងប្រែងធ្វើឱ្យ Real Madrid មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយសាការរងរបួសជាច្រើនលើកជាច្រើនសាបានធ្វើឱ្យមានការប៉ះពាល់ដល់កីឡាករវ័យ 28 ឆ្នាំរូបនេះនៅឯកីឡដ្ឋាន Bernabeu ។

Bale បានបង្ហាញខ្លួនត្រឹមតែប្រាំពីរលើកនៅក្នុងការប្រកួតទាំងអស់ក្រោមការដឹកនាំរបស់ Zinedine Zidane នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបានបីគ្រាប់ចំនួនប្រាំពីរប្រកួត​ ។

យោងទៅតាមសារព័ត៌មានរបស់អេស្ប៉ាញ Diario Gol, Real បានបាត់បង់ភាពអត់ធ្មត់ជាមួយនឹងខ្សែបម្រើស្លាបរូបនេះ ដោយសាការរងរបួសជាច្រើនលើកជាច្រើនសារបស់គេ។

ពួកគេនិយាយថាប្រធានក្លឹប Real Madrid គឺលោក Florentino Perez បានសំរេចចិត្តលក់ Bale ត្រឡប់ទៅកាន់ក្លិប Tottenham វិញ។

ម្ចាស់ជើងឯក La Liga ត្រូវបានគេរាយការណ៍ថាបានធ្វើកិច្ចចរចាជាមួយក្លឹបជាច្រើនក្នុងក្របខ័ណ្ឌ Premier League តែមានតែ Spurs ប៉ុណ្ណោះដែលមានឆន្ទៈក្នុងការចរចារកិច្ចព្រមព្រៀង។

ប្រភពពី៖ dailystar