អតីតកីឡាករក្រុមបិសាចក្រហម លោក Gary Neville បានជឿជាក់ថា ក្រុមបិសាចក្រហម Manchester United គឺជាក្រុមលេងកាន់តែល្អនៅពេលមាន Paul Pogba នៅលើទីលាន។

photo of Paul Pogba
Paul Pogba កីឡាកររបស់ក្រុម Manchester United

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទីបាន 2គ្រាប់ ជួយឲ្យក្រុម Manchester United យកឈ្នះទៅលើក្រុមអ្នកជិតខាង Manchester City កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ហើយទម្រង់លេងរបស់គេត្រូវបានទាំងអ្នកគាំទ្រទាំងមិត្តរួមក្រុម មានការស្ងើចសសើរជាខ្លាំង។

Neville បាននិយាយថា៖ «ខ្ញុំតែងតែសង្កេតឃើញថា Man Utd ជាក្រុមមួយដែលលេងបានល្អ ពេលមាន Pogba នៅលើទីលាន។ ទោះបីជាអតីតខ្សែបម្រើរបស់ Juventus រូបនេះមិនសូវមានទម្រង់លេងល្អកាលពីដើមរដូវកាលក៏ដោយ ប៉ុន្តែរូបគេបានខិតខំប្រឹងប្រែងហ្វឹកហាត់រហូតដល់ពេលនេះ គឺរូបគេអាចបង្ហាញទៅកាន់ពិភពលោកនូវអ្វីដែលរូបគេអាចធ្វើបាន»៕

ប្រភពពី៖ goal