photo of Gary Neville និង Romelu Lukaku
លោក​ Gary Neville និង Romelu Lukaku

ពាក្យសម្តីវាយប្រហារគ្នារវាង Gary Neville និង Romelu Lukaku អតីតខ្សែប្រយុទ្ធ Man.United នៅមិនទាន់ស្ងប់រលត់នៅឡើយ ខណៈ Neville បានធ្វើការឆ្លើយតបវិញទៅកាន់ Lukaku ក្រោយពីខ្សែប្រយុទ្ធរូបនេះបច្ចុប្បន្នកំពុងលេងអោយក្រុម Inter Milan មិនទទួលស្គាល់ការរិះគន់របស់សិស្សច្បង Neville ថាខ្លួនមិនមានវិជ្ជាជិវៈ និងគ្មានសមត្ថភាពក្នុងការលេងបាល់ទាត់នោះទេ។

photo of Gary Neville
លោក​ Gary Neville

បច្ចុប្បន្នក្នុងនាមជាអ្នកវិភាគកីឡាម្នាក់របស់ទូរទស្សន៏ Sky sport អតីតគ្រូបង្វឹក Valencia រូបនេះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថាៈ ខ្លួនពិតជារីករាយណាស់ដែល Romelu Lukaku បានចាកចេញពី Manchester United។ ហើយកន្លងមកវីរបុរសរបស់ Man.United រូបនេះបានរិះគន់ចំៗដល់អតីតយុវជនក្រុម Anderlecht បន្ទាប់ពីកីឡាករអន្តរជាតិបែលហ្សិករូបនេះបង្ហាញទម្រង់លេងធ្លាក់ចុះកាលពីរដូវកាលមុន។

photo of Romelu Lukaku
Romelu Lukaku អតីតខ្សែប្រយុទ្ធ Man.United

នៅក្នុងបទសម្ភាសន៍មួយជាមួយ BBC Lukaku ក៏ធ្លាប់បានឆ្លើយតប លើករណីនេះថា: កុំសួរនិងរិះគន់ពីជំនាញរបស់ខ្ញុំ។ ខ្ញុំព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីកែលម្អ។ គាត់(Neville)អាចនិយាយពីកាយសម្បទារបស់ខ្ញុំ ប៉ុន្តែគាត់មិនដែលនិយាយអ្វីពីវិជ្ជាជីវៈរបស់ខ្ញុំ ថាខ្ញុំមិនខិតខំនោះទេ ហើយនោះគឺជាអ្វីដែលគាត់មិនអាចនិយាយបាន