ខ្សែបម្រើ​ Gavi បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Barcelona ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Pablo Gavi
Pablo Gavi

កីឡាករ​វ័យ​១៨ឆ្នាំ​រូប​នេះ​ បាន​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​នឹង​ Barca រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ ជា​មួយ​នឹង​តម្លៃ​ផ្ដាច់កុងត្រា​រហូត​ទៅ​ដល់​ ១ពាន់​លាន​ដុល្លារ​ (១ប៊ីលាន​ដុល្លារ​)។

Gavi ជា​ចំណោម​កីឡាករ​វ័យ​ក្មេង​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​រហូត​ទៅ​ដល់​ ៦០លានដុល្លារ​។ កីឡាករ​នេះ​ជា​កីឡាករ​ដែល​បណ្ដុះ​បណ្ដាល​ដោយ​ Barca តាំង​ពី​វ័យ​ក្មេង​មក​ ដោយ​មក​លេង​ឲ្យ​ក្រុម​ឈូត​ធំ​ Barca នៅ​រដូវកាល​ឆ្នាំ​២០២១/២២ រហូត​មក​ដោយ​ចូល​លេង​បាន​ ៥៤ប្រកួត​ និង​ស៊ុត​ចូល​២គ្រាប់​៕