Cristiano Ronaldo និងដៃគូរបស់គាត់អ្នកនាង Georgina Rodriguez កំពុងរំពឹងថានឹងមានកូនភ្លោះជាលើកទី ២ ។ 

Cristiano Ronaldo
Cristiano Ronaldo

ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះបានបង្ហោះព័ត៌មាននៅលើ Instagram របស់ខ្លួនជាមួយនឹងរូបថតរបស់ពួកគេទាំងពីរកាន់រូបភាពពិនិត្យផ្ទៃពោះ។

Ronaldo បាន​សរសេរ​ថា​៖ «​យើង​រីករាយ​ជា​ខ្លាំង​ណាស់នឹងសូម​ប្រកាស​ថា​យើង​កំពុង​មាន​កូនភ្លោះម្ដងទៀត​។ បេះដូង​របស់​យើង​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ ហើយ​យើង​មិន​អាចនឹង​រង់ចាំ​​ដើម្បីបានជួប​អ្នក​បាន​ទេ​»​។

ត្រឹមតែ ១០នាទីប៉ុណ្ណោះ រូបភាពនេះត្រូវបានមនុស្សជិត ៣លាននាក់ចុច Like នឹងមានការអបអរសាទររាប់ពាន់នាក់ពីអ្នកគាំទ្រផងដែរ៕