photo of Gerard Pique
Gerard Pique of Barcelona

ខ្សែការពារកណ្ដាលរបស់ Barcelona កីឡាករ Gerard Pique បានយល់ព្រមបន្តកិច្ចសន្យារហូតដល់ឆ្នាំ 2022 ។ កិច្ចសន្យាថ្មីនេះក៏រាប់បញ្ចូលទាំងការទិញ និងការលក់ក្នុងតម្លៃ 500 លានអឺរ៉ូផងដែរប្រសិនបើក្លឹបណាមួយចង់បានគាត់មុនផុតកុងត្រាជាមួយក្លឹប ។

កីឡាករសញ្ចាតិអេស្ប៉ាញវ័យ 30 ឆ្នាំរូបនេះ លេងបាន 422 ប្រកួតសម្រាប់ក្លឹប Barcelona ចាប់តាំងពីផ្ទេរមកពីក្រុម Manchester United កាលពីឆ្នាំ 2008 ។ Pique បានឈ្នះពានរង្វាន់ជាង 20 លើកជាមួយក្លឹប Barca រួមទាំងពានរង្វាន់ La Liga 6 ដងនិងជើងឯកក្របខ័ណ្ឌ Champions Leagues 3ដង គាត់ក៏បានជួយប្រទេសរបស់គាត់អោយបឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកក្នុងឆ្នាំ 2010 និងពាន European Championship នៅឆ្នាំ 2012 ផដដែរ ។

ប្រភពពី៖ bbc