ខ្សែការពារក្រុម Barcelona កីឡាករ Gerard Pique បានស្នើសុំឲ្យអ្នកគាំទ្រក្រុមអ្នកមានបុណ្យទាំងអស់ មានការអត់ធ្មត់ខ្ពស់បន្តិច បន្ទាប់ពីទម្រង់លេងរបស់ក្រុម ហាក់ធ្លាក់ចុះខ្លាំង មួយរយៈចុងក្រោយនេះ។

Gerard Pique
ខ្សែការពារក្រុម Barcelona កីឡាករ Gerard Pique

Barcelona បានត្រឹមស្មើ ០-០ ទល់នឹងក្រុម Slavia Prague នៅ UEFA Champions League នាកីឡដ្ឋាន Nou Camp កាលពីយប់មិញ បន្ទាប់ពីចុងសប្តាហ៍កន្លងទៅ ពួកគេទើបចាញ់ Levante ៣-១ នៅ La Liga ផង។

Pique បានប្រាប់ដល់ Movistar យប់មិញថា៖ “ខ្ញុំសូមស្នើសុំឲ្យអ្នកគាំទ្រអត់ធ្មត់បន្តិច។ ខ្ញុំដឹងថា អ្នកទាំងអស់គ្នាចង់បានលទ្ធផលប្រសើរជាងនេះ យើងក៏យល់ ប៉ុន្តែយើងកំពុងតែខំប្រឹងប្រែង ដើម្បីរកដំណោះស្រាយ ហើយមិនមែនតែលទ្ធផលនោះទេ គឺយើងត្រូវដោះស្រាយពីរបៀបលេងថែមទៀត”៕