photo of Gerard Pique
Gerard Pique of Barcelona

កីឡាករសញ្ចាតិប្រេស៊ីលរូបនេះ ចង់ឈ្នះពានរង្វាន់ Ballon d’Or ហើយការសម្រេចចិត្តរបស់គាត់ ដើម្បីចូលរួមជាមួយក្លឹប Paris Saint-Germain ត្រូវបានយល់ដោយអតីតមិត្តរួមក្រុមរបស់គាត់ ។

ខ្សែការពារក្លឹប Barcelona លោក Gerard Pique បាននិយាយថា លោកយល់ថាហេតុអ្វីបានជា Neymar សម្រេចចិត្តចូលរួមជាមួយក្លឹប Paris Saint-Germain បើទោះបីជាការផ្លាស់ប្តូរនេះធ្វើឱ្យប៉ះពាល់ដល់ក្លឹបយក្ស La Liga ក៏ដោយ ។ Neymar បានចាកចេញពីក្លឹប Barca កាលពីខែសីហាដោយបានចូលរួមក្លឹប PSG ក្នុងតម្លៃ 222 លានផោន ។

Pique ជឿជាក់ថាផ្នែកមួយនៃហេតុផលរបស់ Neymar សម្រាប់ការចាកចេញគឺជាបំណងប្រាថ្នារបស់លោកគឺដើម្បីឈ្នះពានរង្វាន់ Ballon d’Or ជារង្វាន់ដែលកីឡាករ Lionel Messi ឬ Cristiano Ronaldo ឈ្នះកាលពី 10 ឆ្នាំមុន។  ប្រសិនបើគាត់ធ្វើការបានល្អនៅក្នុងក្របខ័ណ្ឌ Champions League ហើយនៅប្រទេសបារាំង គាត់និងមានជម្រើសដើម្បីឈ្នះពានរង្វាន់ Ballon d’Or​ នាពេលអនាគត ។

ប្រភពពី៖ goal