Gerrard កំពុងស្ថិតក្នុងបញ្ជីអ្នកចាត់ការថ្មីរបស់ក្រុម Rangers
វីរបុរសរបស់ក្រុមហង្សក្រហម Liverpool លោក Steven Gerrard កំពុងស្ថិតក្នុងបញ្ជីបេក្ខភាពទី1 ដែលអាចនឹងឡើងមកដឹកនាំក្រុម Ranger FC ជំនួសតំណែងលោក Graeme Murty ដែលនឹងចាកចេញនៅដំណាច់រដូវកាលនេះ។

បុរសវ័យ37 ឆ្នាំដែលកំពុងដឹកនាំក្រុមយុវជន Liverpool ត្រូវក្លឹបមានមូលដ្ឋានក្នុងប្រទេសស្កុតឡែនចង់យកទៅជំនួសអ្នកចាត់ការទូទៅបណ្ដោះអាសន្ន Graeme Murty។ លោក Murty ត្រូវ Rangers ឲ្យដឹកនាំដល់បញ្ចប់រដូវកាលក្រោយក្លឹបបណ្ដេញអ្នកចាត់ការចាស់ Pedro Caixinha កាលពីខែតុលាឆ្នាំមុន។
Gerrard បានចូលនិវត្តន៍ក្នុងនាមជាកីឡាករម្នាក់នៅឆ្នាំ 2016 និងបានទៅធ្វើជាគ្រូបង្វឹកក្រុមយុវជននៅទឹកដី Anfield របស់ Liverpool និងធ្លាប់បានបដិសេធសំណើធ្វើជាអ្នកចាត់ការរបស់ក្លឹប MK Dons ដែលជាក្របខ័ណ្ឌលំដាប់ទី 3 នៃប្រទសអង់គ្លេស។

ពិតណាស់ Gerrard ក៏ធ្លាប់បានទៅទស្សនាការប្រកួតរបស់ក្រុម Ranger កាលពីខែមិនា ផងដែរ ដែលពេលនោះពួកគេចាញ់ក្រុមគូប្រជែង Celtic 3-2 ខណៈដែលប្រធានក្លឹបរបស់ Ranger លោក Dave King កំពុងស្ថិតក្នុងកីឡដ្ឋាន Anfield ដើម្បីធើ្វការចចារ៕
ប្រភពពី៖ BBC