ក្លឹប​បាល់ទាត់ Rangers FC បានតែងតាំង​ Steven Gerrard ជាអ្នកចាត់ការ​ថ្មី។ នេះបើយោងតាមរបាយការណ៍ពី Sky Sport កាលពីម្សិលមិញ។

photo of Steven Gerrard
Steven Gerrard

អតីត​ប្រធាន​ក្រុមអង់គ្លេស បានដឹកនាំក្រុម U18 Liverpool ក្រោយព្យួរស្បែកជើងប្រមាណ 2ឆ្នាំ និង បាន​យល់លើកិច្ចព្រមព្រៀង 3ឆ្នាំជំនួសតំណែងលោក Graeme Murty នៅកីឡដ្ឋាន ibrox ប្រទេសស្កុតឡង់។

 

Gerrard បាននិយាយថា ខ្លួននឹងដឹកនាំក្លឹបនេះ ទៅកាន់ភាពជោគជ័យបាន ហើយលោកត្រៀមខ្លួនហើយស្រេចសម្រាប់ការប្រជែងក្នុងស្រុក ព្រមទាំងក្នុងពានរង្វាន់ធំៗដូចជា Champions League ឬ Europa League ៕ បន្តទៀតថា លោកមិនខ្លាចរអានូវការដាក់សម្ពាធពីអ្នកគាំទ្រ ឬអ្នកដឹកនាំក្លឹបទេ បើទោះបីជាលោកមិនសូវមានបទពិសោធន៍ក្នុងការបង្វឹកក៏ដោយ ៕

ប្រភពពី៖ bbc