ក្លិប Aston Villa នឹងដាក់សំណើទៅក្លិបហង្សក្រហម Liverpool ក្នុងការផ្ទេរយកខ្សែការពារ Joe Gomez នារយៈពេលប៉ុន្មានថ្ងៃខាងមុខ។

Steven Gerrard នឹង Joe Gomez
Steven Gerrard នឹង Joe Gomez

ភាគីលោក Jurgen Klopp កំពុងចង់លក់ខ្សែការពារចេញខ្លះ ដោយមុនដំបូងគេរំពឹងទុកថា Nat Phillips នឹងចាកចេញពីទឹកដី Anfield ប៉ុន្តែសារព័ត៌មាន Football Insider បានចុះផ្សាយថា Gomez គឺជាអ្នកចាកចេញ។

តាំងពីរងរបួសធ្ងន់កាលពីរដូវកាលមុនមក Gomez បានខកខានការប្រកួតជាង ១០ខែ ហើយនៅរដូវកាលនេះគេពុំមែនជាកីឡាករដែលលោក Klopp ជ្រើសរើសឲ្យជាប់ជម្រើស ១១នាក់ដំបូងទៀងទាត់នោះឡើយ ស្របពេល ភាគីលោក Steven Gerrard ចង់ឆក់យក Gomez មករួមក្រុមតែម្ដង។

កាលពីមុន Joe Gomez បានចាប់ដៃគូលេងជាមួយខ្សែការពារឆ្នើម Virgil van Dijk ប៉ុន្តែពេលនេះ លោក Klopp បានរើសយក Joel Matip និង Ibrahima Konate ជំនួសវិញ៕