បន្ទាប់ពីស៊ុតចូល 2គ្រាប់និងបញ្ជូន 2គ្រាប់ក្នុងជ័យជម្នះ 5-2 របស់ Liverpool លើ Roma ក្នុងជើងទី1 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League កាលពីយប់មិញនេះ។ បានធ្វើឱ្យអតីត​ខ្សែ​បម្រើរបស់ក្រុមហង្សក្រហម Liverpool លោក Steven Gerrard បានឡើកឡើង Mohamed Salah ថា ជាកីឡាករឆ្នើមជាងគេបំផុតក្នុងពិភពលោកនាខណៈនេះ។

photo of Steven Gerrard
Steven Gerrard អតីតកីឡាកររបស់ក្រុម Liverpool

នៅក្រោយការប្រកួតយប់មិញកាលពីយប់មិញដោយ Liverpool យកឈ្នះ Roma ក្នុងលទ្ធផល 5 ទល់នឹង 2 ដោយលោក Gerrard និយាយថា៖ «Salah កំពុង​មាន​ទម្រង់​លេង​ល្អ​បំផុត​ក្នុង​អាជីព​របស់​គេ។ វា​ពិបាក​ណាស់​ក្នុង​ការ​ប្រៀប​ធៀប​រូប​គេ​ជាមួយ Ronaldo និង Messi ព្រោះ​ពួក​គេ​ទាំង​ពីរ​បាន​លេង​ល្អ​រាប់​ឆ្នាំ​មក​ហើយ» ។

photo of Mohamed Salah
Mohamed Salah ខ្សែប្រយុទ្ធស្នើមរបស់ក្រុម ហង្សក្រហម Liverpool

ខណៈដែល អ្នកចាត់ការ Liverpool លោក Jurgen Klopp ក៏បានសរសើរតារាអេហ្ស៊ីបខាងលើដែរថា៖ «ជាកីឡាករដែលខ្សែការពារពិបាកបិទណាស់ គ្រាប់បាល់នីមួយៗរបស់គេគឺជាការស៊ុតដោយប្រគំនិត។ ដូចដែលអ្នកទាំអអស់គ្នាបានដឹងរួចមកហើយកន្លងមក Salah ស៊ុតបញ្ចូលទីទៅលើក្រុម Man City នៅក្នុងក្របខ័ណ្ឌ Premier League ជាច្រើនជាពីសេសនោះកាលពីយប់មិញស៊ុតបញ្ចូលទីទៅលើក្រុម Roma» ៕

ប្រភពពី៖ dailymail