អតីតខ្សែបម្រើក្រុម Liverpool និងជាគ្រូបង្វឹកក្រុម Rangers បច្ចុប្បន្នអាចនឹងចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្រុម Aston Villa បន្ទាប់ពីការបណ្តេញចេញលោក Dean Smith កាលពី 3 ថ្ងៃមុន។

Steven Gerrard
Steven Gerrard

អ្នកកាសែត The Economist អះអាងថា គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលមកដឹកនាំក្រុម Aston Villa នៅចុងសប្តាហ៍នេះ។

គ្រូបង្វឹកវ័យ 41ឆ្នាំរូបនេះត្រូវបានជ្រើសរើសជាអ្នកចាត់ការទូទៅដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹប Aston Villa ប៉ុន្តែការចូលមកដឹកនាំរបស់លោក Steven Gerrard គឺមិនមែនព្រោះតែប្រាក់ខែខ្ពស់នោះទេ ។

លើសពីនេះទៅទៀតប្រភពដដែលនេះបាននិយាយថា ក្លឹបនឹងមានការផ្ទេរកីឡាករបន្ថែមនាខែមករាខាងមុខនេះ។ សរុបមកលោក Steven Gerrard ធ្លាប់លេងឱ្យក្រុម Liverpool រយះពេល 19 ឆ្នាំនឹងចាកចេញទៅប្រទេសស្កុតឡែនក្នុង 2017/18 ។

ក្រោមការដឹកនាំរបស់អ្នកចាត់ការ Steven Gerrard ជាមួយក្រុម Glasgow Rangers បានឈ្នះពានលីគស្កុតឡែនកាលពីរដូវកាលមុន៕