photo of Gianluigi Buffon
Gianluigi Buffon of Juventus

Gianluigi Buffon អាចត្រូវបានគេរាយការណ៍ថា និងពន្យារពេលចូលនិវត្តន៍របស់គាត់ ក្នុងរយៈមួយឆ្នាំទៀត ប្រសិនបើក្រុម Juventus នៅតែចាត់ទុកគាត់ថា ជាកីឡាករដែលមានសារៈសំខាន់របស់ក្លឹប ។

យោងតាមសារព័ត៌មាន Sport Mediaset បានឱ្យដឹងថាលោក Buffon បាននិយាយជាមួយនាយកគ្រប់គ្រង Inter Milan លោក Piero Ausilio មុនពេលកាលប្រកួត 0 ស្មើជាមួយក្រុម Juventus កាលពីថ្ងៃសៅរ៍ ហើយគេជឿថា អ្នកចាំទីរូបនេះបានប្រាប់លោក Piero Ausilio ថាគាត់អាចបន្តលេងនៅទីក្រុង Turin លើសពីចុងបញ្ចប់នៃរដូវកាលនេះ បើសិនគាត់នៅតែជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ក្រុម ។

អ្នកចាំទីវ័យ 39 ឆ្នាំរូបនេះនិយាយថា ខ្លួន​នឹង​ចូល​និវត្តន៍​ពី​បាល់ទាត់ ពេលចប់​រដូវ​កាល​នេះ ។ ទោះ​ជា​យ៉ាង​ណា ការ​សម្រេច​ចិត្ត​នេះអាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ បន្ទាប់​ពី​អ៊ីតាលី​បាន​ខក​ខាន​លេង World Cup នៅ​ឆ្នាំ 2018 ក្រោយ ​ដោយសារតែស៊ុយអែត​ទម្លាក់​កាល​ពី​ខែ​មុន ។

ប្រភពពី៖ bleacherreport