photo of Gareth Bale
Gareth Bale of Real Madrid

គ្រូបង្វឹកជម្រើសជាតិវេលស៍លោក Ryan Giggs ជឿជាក់ថា ការផ្លាស់ប្តូរទៅកាន់ក្រុម Man Utd ជាជំរើសដ៏ល្អ មួយសម្រាប់កីឡាករ Gareth Bale ប៉ុន្តែគ្រូបង្វឹកជម្រើសជាតិវេលស៍រូបនេះ បានទទូចថាខ្សែប្រយុទ្ធរូបនេះ មិនចង់ចាកចេញពីក្រុម Real Madrid ឡើយ។

ខ្សែបម្រើស្លាបស្ដាំវ័យ 28 ឆ្នាំរូបនេះ បានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងទឹកដី Old Trafford ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការរងរបួសជាច្រើនក្នុងរដូវកាលនេះ ទើបមានពាក្យចចាមអារ៉ាមថា ប្រធានក្លឹបចង់លក់គាត់ពីពហុកីឡដ្ឋាន Santiago Bernabeu នេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិវេលស៍ Giggs បានទទូចថាកីឡាករ Bale នៅមានឱកាសជាច្រើនទៀតសម្រាប់ម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ពីរដូវកាលនេះ ក៏ដូចជាក្រុមជម្រើសជាតិរបស់គាត់ផងដែរ ហើយសង្ឃឹមថាគាត់នឹងរក្សាដំណែងបានយូអង្វែងទៀត ។

ប្រភពពី៖​ goal