photo of Gareth Bale
Gareth Bale of Real Madrid

គ្រូបង្វឹកក្រុមជម្រើសជាតិ Wales លោក Ryan Giggs បានណែនាំឱ្យកីឡាករ Gareth Bale បដិសេធក្លឹប Manchester United និងនិយាយថាអនាគតរបស់គាត់គឺនៅ Real Madrid។ អតីតខ្សែប្រយុទ្ធរបស់ Tottenham កីឡាករ Gareth Bale ត្រូវបានជាប់ទាក់ទងជាមួយនឹងការវិលត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញជាមួយនឹងក្លឹប Manchester United ដែលជាទិសដៅល្អបំផុតរបស់គាត់។

photo of Ryan Giggs
says Ryan Giggs “Gareth Bale should reject Manchester United”

Gareth Bale បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នា​ជំនួប​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ចិន​ក្នុង​លទ្ធផល ៦០ កាល​ពី​ថ្ងៃ​មុន ហើយ​ជោគជ័យ​នេះ​សោត​ក៏​បាន​ធ្វើ​ឲ្យ​លោក Ryan Giggs ដែល​ជា​គ្រូ​បង្គោល​ថ្មី ហាក់​មាន​ការ​សប្បាយចិត្ត​ជា​ខ្លាំង។ ប៉ុន្តែ​ក្រោយ​លឺ​ចចាមអារ៉ាម​ថា​អតីត​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប​ Spurs ចង់​ចាកចេញ​ពី Real Madrid និង​ខ្លះ​ទៀត​ថា​ចង់​វិល​រក​ទ្រនំ​នៅ​ទឹក​ដី​អង់គ្លេស ដែលធ្វើឲ្យលោក Ryan Giggs ក៏​ផ្ទុះ​ការ​ប្រតិកម្ម​ភ្លាមៗ។ លោកបាននិយាយថា “នោះ​គឺ Real Madrid ដែល​ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់ Bale ដោយ​តាម​ពិត​ទៅ​ទោះ​កាលៈទេសៈ​បែប​ណា​គេ​គួរ​តែ​បន្ត​នៅ​ទី​នោះ ហើយ​ជៀសវាង​ដាច់​ខាត​ការ​សម្រេច​ចិត្ត​ទៅ​លេង​ឲ្យ​ក្រុម Manchester United”។ “អ្វី​ដែល Gareth បាន​ឈ្នះ គ្រប់​គ្នា​ដឹង​ស្រាប់​ហើយ​នោះ​គឺ Champions League ដល់​ទៅ ៣ លើក បើ​កាល​ណា​អ្នក​នៅ​ក្លឹប​ដូច​ទី​នោះ អ្នក​ប្រាកដ​ជា​មាន​ឱកាស​ឈ្នះ​ច្រើន ហើយ​សមត្ថភាព​នៃ​ការ​លេង​របស់ Bale ក៏​ប្រហាក់ប្រហែល​នឹងRonaldo ទាំង​គ្រប់​ជ្រុងជ្រោយ​នៃ​ការ​ស៊ុត​បញ្ចូល​ទី“។

ប្រភព៖ metro