photo of Giorgio Chiellini
ប្រធានក្រុម Juventus គឺខ្សែការពារកណ្ដាល Giorgio Chiellini

ប្រធានក្រុម Juventus គឺខ្សែការពារកណ្ដាល Giorgio Chiellini នឹងត្រូវទទួលការវះកាត់ បន្ទាប់ពីរបួសសរសៃពួរជង្គង់អំឡុងពេលហ្វឹកហាត់កាលថ្ងៃសុក្រទី៣០ខែសីហាឆ្នាំ២០១៩។

ក្លិបជើងឯកអ៊ីតាលីមិនបានបញ្ជាក់ពីថេរវេលានៃការត្រលប់របស់កីឡាករវ័យ៣៥ឆ្នាំរូបនេះឡើយ។

Chiellini ដែលបានលេងឱ្យ Juventus ៥០៧ប្រកួតតាំងពីឆ្នាំ២០០៥មក ត្រូវបានកោះហៅចូលជម្រើសជាតិអ៊ីតាលីសម្រាប់ប្រកួតជម្រុះ Euro 2020 ទល់នឹង អាមីនៀ និង ហ្វាំងឡង់ ប៉ុន្មានម៉ោងមុនរបួស។

គួរដឹងថា Juventus បានទិញខ្សែការពារកណ្ដាល Matthijs de Ligt ពី Ajax និង Merih Demiral ពី Sassuolo ក្នុងរដូវក្ដៅ២០១៩នេះ បន្ទាប់ពី Andrea Barzagli ចូលនិវត្តន៍ក្នុងវ័យ៣៨ឆ្នាំ។

Juventus ត្រូវស្វាគមន៍ Napoli ក្នុងក្របខ័ណ្ឌ Serie A ម៉ោង១៖៤៥យប់ថ្ងៃសៅរ៍ទី៣១ខែសីហាឆ្នាំ២០១៩នេះ៕