photo of Olivier Giroud
Olivier Giroud of Chelsea

អតីតខ្សែប្រយុទ្ទរបស់ Arsenal កីឡាករ Olivier Giroud បានសារភាពថាគាត់មានការខកចិត្តយ៉ាងខ្លាំងចំពោះ បំណងប្រាថ្នារបស់ លោក Arsene Wenger ក្នុងការចុះហត្ថលេខាលើកីឡាករ Pierre-Emerick Aubameyang ហើយបាននិយាយថា ការសម្រេចចិត្តនេះ បានបង្ខំអោយគាត់សម្រេចជិតចាកចេញទៅកាន់ក្រុម Chelsea ។

ការពិតណាស់ Arsenal បានបំបែកកំណត់ត្រារបស់ពួកគេ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកកីឡាករសញ្ចាតិហ្គាបុង ក្នុងតម្លៃ 56 លានផោនពីក្លឹប Borussia Dortmund បន្ទាប់មកបានបើកផ្លូវសម្រាប់កីឡាករ Giroud ដើម្បីអោយចូលរួមជាមួយក្រុម ម្ចាស់ជើងឯក Premier League ក្នុងតម្លៃ 18 លានផោន។

Giroud បានទទួលស្គាល់ថា ការមកដល់របស់ Aubameyang នឹងអាចកាត់បន្ថយពេលវេលាលេងរបស់ខ្លួនកាន់តែច្រើន ប្រសិនបើគាត់ស្នាក់នៅជាមួយក្រុម Arsenal បន្តទៀត ហើយគាត់សារភាពថា គាត់មិនសប្បាយចិត្តនឹងព្រឹត្តិការណ៍ដែលធ្វើឱ្យគាត់ចាកចេញពី Arsenal ទេ ។

ប្រភពពី៖ metro