Chelsea បានបន្តមកកៀកពិន្ទុតំបន់ Top 4 ក្រោយយកឈ្នះលេខ៣ Liverpool ដោយលទ្ធផល 1ទល់នឹង0 នៅក្របខ័ណ្ឌ Premier League សប្ដាហ៍ទី37 កាលពីយប់មិញ ។

photo of Olivier Giroud
Olivier Giroud of Chelsea

ក្នុងការប្រកួតនោះទាំងតង់ទី1 និងតង់ទី2 ក្រុមភ្ញៀវ Liverpool មានឱកាសគ្រប់គ្រងបាល់ និងធើ្វការសម្រុកច្រើនជាងក្រុមម្ចាស់ផ្ទះ Chelsea ប៉ុន្ដែហាក់ដូចមិនមានសំណាងនោះឡើយ។ ផ្ទុយទៅវិញ ក្រុមម្ចាស់ផ្ទះធើ្វបានសម្រេចគ្រាប់បាល់បញ្ចូលទីនៅនាទី32 ដោយខែ្សប្រយុទ្ធសញ្ជាតិបារាំង Oliver Giroud។

ពិតណាស់ Liverpool នឹងអស់កៅអី Champions League ភ្លាមប្រើភ្លាត់ស្មើ ឬចាញ់ Brighton នៅប្រកួតចុងក្រោយ ហើយ Chelsea អាចឈ្នះ 2ប្រកួតដែលនៅសល់។ បើចឹងមែននោះពួកគេ (Liverpool) ត្រូវតែយកឈ្នះ Real Madrid វគ្គផ្ដាច់ព្រ័ត្រដាច់ខាតដើម្បីលេងពានទ្វីបអឺរ៉ុបរដូវកាលក្រោយ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ dailymail