photo of Olivier Giroud
Olivier Giroud of France

កីឡាករ Oliver Giroud រកបានគ្រាប់បាល់ទី31 សម្រាប់បារាំងស្មើនឹងកំណត់ត្រារបស់លោក Zinedine Zidane ក្នុងនាមជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនគេ ក្នុងក្រុមជម្រើសជាតិបារាំង ក្រោយរូបគេបានជួយឱ្យក្រុមឈ្នះលើ សាធារណរដ្ឋអ៊ៀកឡង់ កាលពីយប់មិញ។ ខ្សែប្រយុទ្ធ Nabil Fekir ក៏រកបាន 1គ្រាប់ដែរ។

ពិតណាស់ មួយគ្រាប់របស់ Giroud បានធ្វើឱ្យរូបគេតាមបានស្មើកំណត់ត្រាស៊ុតបញ្ចូលទីក្នុងជម្រើសជាតិបារាំងរបស់លោក Zidane ដោយអ្នកទាំងពីបានឈរទន្ទឹមគ្នានៅចំណាត់ថ្នាក់ទី4 នៃតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ។ មកទល់ពេលនេះ មានតែ Thierry Henry (51គ្រាប់), Michel Platini (41គ្រាប់) និង David Trezeguet (34គ្រាប់) ប៉ុណ្ណោះដែលរកគ្រាប់បានច្រើនជាង Giroud ៕

ប្រភពពី៖ BBC