ខ្សែប្រយុទ្ធ Olivier Giroud អះអាងថា លោកនឹងប្តេជ្ញាចិត្តតស៊ូជាមួយ តោខៀវ Chelsea ដណ្ដើមកៅអី 11នាក់បន្តទៀត ទោះបីជា Atletico Madrid ចង់បានខ្លួនក៏ដោយ។

Olivier Giroud
Olivier Giroud

ក្លឹបដែរមានមូលដ្ធាននៅអេស្ប៉ាញ កំពុងសម្លឹងរកខ្សែប្រយុទ្ធបន្ថែមទៀតដោយពួកគេកំពុងតែអារម្មណ៍លើខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម Paris Saint-Germain និងកីឡាករ Nikola Kalinic របស់ ក្រុម AC Milan ។ ខណៈដែរ ពួកគេក៏បានពិភាក្សាជាមួយ Giroud ផងដែរ ប៉ុន្តែគាត់ចង់បន្តនៅ Stamford Bridge ទៀត។

Giroud បានផ្ទេរទៅកាន់ Chelsea ពីកាំភ្លើងធំ Arsenal ក្នុងខែមករា ប៉ុន្តែលោកបានក្លាយជាជម្រើសទី 1 ក្រោមការដឹកនាំរបស់លោក Antonio Conte នៅពីមុនខ្សែប្រយុទ្ធ Alvaro Morata ស៊ុតបញ្ចូលទីបាន 5 គ្រាប់ ហើយបានជម្រើសជាតិបារាំងនឹងជួយជម្រើសជាតិឈ្នះ ពានរង្វាន់បាល់ទាត់ពិភបលោក FIFA World Cup 2018 នេះផងដែរ។

ប្រភពពី៖ dailymail