ម្ចាស់ជើងឯក​ពានរង្វាន់បាល់ទាត់បារាំង បានចាប់ផ្ដើម​ការប្រកួតពានរង្វាន់ UEFA Nations League ជើងទី2 ដោយយកឈ្នះ​ហូឡង់ ដោយ​លទ្ធផល 2ទល់នឹង1 នៅទីក្រុងបារីសរបស់បារាំងកាលពីយប់មិញនេះ។

Olivier Giroud រកបានមួយគ្រាប់ជួយបារាំងឈ្នះ ហូឡង់ 2​ទល់​នឹង​1
Olivier Giroud រកបានមួយគ្រាប់ជួយបារាំងឈ្នះ ហូឡង់ 2​ទល់​នឹង​1

ពីរគ្រាប់របស់បារាំងរកបានដោយខ្សែកំពូលរបស់ពួកគេទាំងអស់  Kylian Mbappe និង Olivier Giroud ។ ចំណែកមួយគ្រាប់របស់ហូឡង់រកបានដោយខ្សែបម្រើ Beşiktaş កីឡាករ Ryan Babel ។

ជម្រើសជាតិបារាំងគ្រូបង្វឹកលោក Didier Deschamps កីឡាកររបស់លោកមិនផ្លាស់ប្ដូរឡើយ ដោយដាក់កីឡាករដែលបានជួយបារាំងឈ្នះពានរង្វាន់បាលើទាត់ពិភពលោកទាំងអស់ កាលលេងជាមួយ អាល្លឺម៉ង់ក៏ដាក់ជាមួយ ហូឡង់ ក៏ដាក់ដែរតែអត់តែអ្នកចាំទី Hugo Lloris ទេ គឺគាត់មានបញ្ហារបួសតាំងពីវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសរុស្ស៊ីម្លេះ​៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC