Chelsea បានវាយបកសឹងមិនគួរឲ្យជឿលើ Southampton ពីចាញ់ 2 – 0 មកឈ្នះ 2 – 3 វិញដោយប្រើរយៈពេល 8នាទី ក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្ដាហ៍ទី33 យប់មិញនេះ ។

photo of Chelsea
Giroud ស៊ុតពីរគ្រាប់ម្នាក់ឯង ខណៈ Chelsea ឈ្នះ Southampton​ 3-0

ការប្រកួតនៅកីឡដ្ឋាន St Mary’s ម្ចាស់ផ្ទះនាំមុខពីរគ្រាប់មុនដោយកីឡាករ Dusan Tadic តែតបញ្ចូលទីនៅនាទី 21 មុនពេលខ្សែការពារ Jan Bednarek ស៊ុតបញ្ចូលទីបាន​ 1គ្រាប់ទៀតនៅនាទី 60។

ដោយនៅនាទីទី 70 ខ្សែប្រយុទ្ធបម្រុង Olivier Giroud បានតែតតាមក្រោយ1គ្រាប់អោយក្រុមមតោខៀវ។ 5នាទីបន្ទាប់ Eden Hazard តាមស្មើបានសម្រេចសម្រាប់ក្រុមលោក Conte រួចហើយ Giroud ដដែលស៊ុតគ្រាប់ជ័យជម្នះក្នុងនាទី78 ដោយប្រើរយៈពេលត្រឹមតែ 8នាទីប៉ុណ្នោះរកបាន3 គ្រាប់។

Chelsea ពេលនេះបន្ថយគម្លាតពីក្រុមលេខ4 មកសល់ត្រឹម7ពិន្ទុប៉ុណ្ណោះដោយសារ Spurs ចាញ់ Manchester City 1ទល់នឹង3 កាលពីយប់មិញ ស្របពេលការប្រកួតនៅសល់5ប្រកួតទៀតនឹងចប់រដូវកាលនេះ៕

ប្រភពពី៖ theguardian