ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Manchester United បានសម្រេចចិត្តបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីចាញ់ Watford កាលពីយប់មិញក្នុងលិទ្ធផល 4 ទល់នឹង​ 1 ។

Ole Gunnar Solskjaer
Ole Gunnar Solskjaer

យោងតាមអ្នកកាសែត Fabrizio Romano ម្ចាស់ក្លឹប Joel Glazer ក៏បានយល់ព្រមលើការបណ្តេញគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះផងដែរ។

សេចក្តីថ្លែងការណ៍ផ្លូវការកំពុងដំណើរការ ដោយមានកិច្ចព្រមព្រៀងទៅវិញទៅមកដើម្បីបង្ហាញពីការគោរពចំពោះលោក Solskjaer និងចែកផ្លូវគ្នាដោយសន្តិវិធី។

មានរបាយការណ៍លើកឡើងថា Darren Fletcher និង Michael Carrick បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលកាន់តំណែងក្រុមជាដំណោះស្រាយបណ្តោះអាសន្នប្រសិនបើមិនទាន់រកអ្នកមកជំនួសលោក Solskjaer បាននោះ។

Man United បានចាញ់ 4 លើកក្នុងចំណោម 5 ប្រកួតចុងក្រោយរបស់ពួកគេក្រោមការដឹកនាំរបស់លោក Solskjaer ដោយឈរនៅលេខ 7 ក្នុងតារាង Premier League ៕