កីឡាករ Serge Gnabry គឺជាកីឡាករចុងក្រោយដែលមិនបានលេងការប្រកួត PSG ជាមួយក្រុម Bayern Munich នៅថ្ងៃពុធនេះដោយសារតែធ្វើតេស្តវិជ្ជមានលើ Covid 19  ។

Serge Gnabry
Serge Gnabry

កីឡាករ Serge Gnabry ដែលជាខ្សែបម្រើស្លាបរបស់ក្រុម Bayern Munich នឹងខកខានការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយទល់នឹងក្រុម Paris Saint-Germain បន្ទាប់ពីបានធ្វើតេស្តិ៍រកវីរុសដែលមានផ្ទុកមេរោគ  Covid 19 ។

Serge Gnabry
Serge Gnabry

លោក Hansi Flick ដែលជាគ្រូបង្វឹករបស់ក្រុម Bayern Munich បានប្រកាសនៅព្រឹកថ្ងៃអង្គារនេះថា Gnabry នឹងអវត្តមានពីការប្រកួតនៅថ្ងៃពុធនេះនៅឯកីឡាដ្ធាន Allianz Arena ដោយសារតែឆ្លង Covid 19 ។ យោងតាមក្រុម Bayern បានអោយដឹងថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវបានគេធ្វើតេស្ត៍វិជ្ជមានសម្រាប់ជម្ងឺ Covid 19 នេះពិតមែន ។

Serge Gnabry
Serge Gnabry