លោក​ Graham Potter អ្នកចាត់ការ​ Brighton & Hove Albion នឹង​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​របស់​ Chelsea ដោយ​រង់ចាំ​តែ​ពេល​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

Graham Potter
Graham Potter

នៅ​ខណៈ​នេះ​គឺ​ លោក​ Potter និង​ Chelsea បាន​ព្រមព្រៀង​គ្នា​ផ្ទាល់​មាត់​រួច​រាល់​ហើយ​ ដោយ​អ្នកចាត់ការ​រូប​នេះ​នឹង​មក​ដឹកនាំ​ឲ្យ​តោខៀវ​នេះ​ក្នុង​រយៈពេល​យូរ​ ដោយ​នៅ​ក្នុង​ពេល​​រង់​ចាំ​ការ​ធ្វើ​ឯកសារ​កុងត្រា​ដើម្បី​បញ្ចប់​ការ​នាំ​យក​នេះ​។

លោក​ Graham Potter មាន​បទពិសោធន៍​នៅ​ក្នុង​ការ​ដឹកនាំ​ក្លឹប​រយៈពេល​១៥ឆ្នាំ ហើយ​ដោយ​ធ្លាប់​ជា​ប្រធាន​បច្ចេកទេស​ឲ្យ​ក្លឹប​បាល់ទាត់​នារី​ គ្រូ​បង្គោល​ក្លឹប​ Östersund អ្នកចាត់ការ​ក្លឹប​ Swansea និង​ Brighton ៕