ខ្សែ​ប្រយុទ្ធ​ Mason Greenwood បាន​ធ្វើ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​អាសន្ន​បន្ត​ទៀត​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​របស់​ទី​ក្រុង​ Manchester ប្រទេស​អង់គ្លេស​ ក្នុង​ថ្ងៃ​នេះ​។

Mason Greenwood
Mason Greenwood

បើ​តាម​ប្រភព​ដដែល​នេះ​ Greenwood បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​លើសពី​ថ្ងៃ​ទី​៣០ ខែ​មេសា​ ឆ្នាំ​២០២២នេះ​បន្ត​ទៀត​។ យ៉ាង​ណា​ប៉ូលិស​បាន​បញ្ជាក់​វិញ​ថា​ កីឡាករ​នេះ​នៅ​តែ​បន្ត​នៅ​ក្រៅ​ឃុំ​ដរាប​ណា​តុលា​មិន​ទាន់​បើក​សវនាការ​។

ចំពោះ​ថ្ងៃ​បើក​សវនាការ​នៃ​រឿងក្ដី​ខ្សែ​ប្រយុទ្ធ​នេះ​នឹង​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​ ឆ្នាំ​២០២២ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ Greenwood ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ ក្រោយ​សង្សារ​របស់​ខ្លួន​ Harriet Robson បាន​បង្ហោះ​វីដេអូ​ និង​រូបភាព​កីឡាករ​រូប​នេះ​វាយ​ធ្វើ​បាប​នាង​។ យ៉ាង​ណា​នៅ​ដើម​ខែ​កុម្ភៈ​ កីឡាករ​នេះ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ដោយ​រង់​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ពាក់ព័ន្ធ​​បទចោទ​ សង្ស័យ​មាន​ចេតនា​​វាយ​ធ្វើ​បាប​ប្រើ​អំពើ​ហិង្សា​​ ​រំលោភ​ផ្លូវ​ភេទ និង​គំរាម​សម្លាប់​ លើ​នារី​ជា​សង្សារ​របស់​ខ្លួន​​នេះ​។

រឿង​រ៉ាវ​ទាំង​អស់​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មក​ពី​ Greenwood ចង់​រួម​ភេទ​ជា​មួយ​នឹង​សង្សារ​ខ្លួន​ ប៉ុន្តែ​សង្សារ​ខ្លួន​មិន​ព្រម​ក៏​កើត​ជា​រឿង​រ៉ាវ​បែប​នេះ​។

ចាប់​តាំង​ពី​មាន​រឿង​រ៉ាវ​នេះ​មក​ Greenwood ត្រូវ​បាន​ Man Utd ផ្អាក​អាជីព​ខ្លួន​សិន​ដោយ​រង់​ការ​ដោះស្រាយ​រឿង​នេះ​ឲ្យ​ចប់​ រី​ឯ​ក្រុមហ៊ុន​ Sponsor ផ្សេងៗ​ជា​ពិសេស​គឺ​ក្រុមហ៊ុន​ Nike បាន​ផ្ដាច់​កុងត្រា​ជា​មួយ​កីឡាករ​នេះ​តែ​ម្ដង​៕