Greenwood ត្រូវបានចាប់ខ្លួនជាថ្មីពីបទសង្ស័យរំលោភផ្លូវភេទ និងគំរាមសម្លាប់
Mason Greenwood ត្រូវបានចាប់ខ្លួនជាថ្មីទៀតពីបទសង្ស័យរំលោភផ្លូវភេទ និងគំរាមសម្លាប់ ដោយតារាឆ្នើម Manchester United រូបនេះត្រូវបានគេចោទប្រកាន់រួចហើយពីបទហិង្សាលើមិត្តស្រីរបស់ខ្លួន។

ក្រុមអ្នកសើបអង្កេតត្រូវបានផ្ដល់ពេលវេលាបន្ថែមទៀតដើម្បីសាកសួរទៅលើ Greenwood ដែលបានចំណាយពេលនៅក្នុងគុក៣យប់មកហើយ ក្រោយពីចាប់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅ។ ការចាប់ខ្លួននៅថ្ងៃអាទិត្យ កើតឡើងដោយសារតែមិត្តស្រីរបស់គេអាយុ២០ឆ្នាំដែលកំពុងសិក្សានោះ បានបង្ហោះវីដេអូ ពីការវាយធ្វើបាបពីសំណាកកីឡាករអង់គ្លេសខាងលើក្នុងបណ្ដាញសង្គម។
ការបន្ដសាកសួរនិងបន្ថែមបទចោទប្រកាន់នេះ ដោយសារតែក្រុមអ្នកសើបអង្កេតរកឃើញថារូបគេក៏មានចេតនាធ្វើបាប និងគំរាមសម្លាប់ទៅលើមិត្តស្រីរបស់ខ្លួនផងដែរ។ ក្រោយពីកើតមានរឿងនេះមក អ្នកកីឡាករមិត្តរួមក្រុម និង Sponsor ជាច្រើនបានសម្រេចចិត្តដករូបគេចេញអស់ទៅហើយ។ នៅពេលនេះ អនាគតរបស់ Greenwood ធ្លាក់ដល់ចំណុចពិបាកស្រោចស្រង់វិញណាស់៕