តារាបាល់ទាត់ឆ្នើមរបស់ក្រុម Atletico Madrid និងក្រុមជម្រើសជាតិបារាំង គឺកីឡាករ Antoine Griezmann បានសារភាពថា គេចង់ឈ្នះពាន Ballon d’Or ណាស់។

Antoine Griezmann
Antoine Griezmann

ខ្សែប្រយុទ្ធវ័យ 27ឆ្នាំរូបនេះ ក៏ជាបេក្ខជនម្នាក់ដែលមានសក្ដានុពលក្នុងការឈ្នះពានមួយនេះដែរ បន្ទាប់ពីគេបានជួយបារាំងឱ្យយលើកពាន World Cup និងជួយក្រុម Atletico ឱ្យឈ្នះពាន Europa League នាពេលថ្មិៗនេះ។

ពិតណាស់កាលពីឆ្នាំ 2016 Griezmann បានជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងពានរង្វាន់នេះ នៅពីក្រោយកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi។ ខណៈដែរថ្មីៗនេះលោកបានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនថា៖ «ខ្លួនចង់ឈ្នះពានមួយនេះណាស់ Ballon d’Or ប៉ុន្តែខ្ញុំមិនដឹងក្ដីស្រម៉ៃរបស់ខ្ញុំនឹងពិតប្រាកដនៅពេលណានោះទេ»

Antoine Griezmann
Antoine Griezmann

ប្រភព៖ Sportskeeda