ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann បាននិយាយបញ្ជាក់ថា លោកនឹងប្រកាសពីអនាគតរបស់ខ្លួននៅសប្តាហ៍នេះ។

photo of Antoine Griezmann
Antoine Griezmann of Atletico de Madrid

ពិតណាស់ Griezmann វ័យ 27រូបនេះកំពុងតែមានពាក្យចចាមអារ៉ាមយ៉ាងខ្លាំង ក្នុងការផ្លាស់ទៅកាន់ Barcelona បើទោះបីជាគេជាប់កុងត្រាជាមួយ Atletico ដល់ឆ្នាំ 2022 ក៏ដោយ។

គួរតែដឹងហើយកាលពីប៉ុន្នានថ្ងៃមុនលោកបាននិយាយប្រាប់ម្ដងហើយថា លោកនឹងប្រាប់ពីអនាគតរបស់ខ្លួនមុន FIFA World Cup 2018 មកដល់។ ក្រោយពីការប្រកួតមិត្តភាពបារាំង ស្មើជាមួយអាមេរិកចប់កាលពីថ្ងៃសៅរ៍ លោកបាននិយាយប្រាប់ព៍ត៌មានមួយថា៖ ខ្ញុំគិតថាយើងនឹងរកឃើញនៅសប្តាហ៍នេះ។ វាជិតដល់វេលាដែលលោកអ្នកត្រូវដឹងហើយ។ ខ្ញុំគិតថាអ្វីៗនឹងល្អក្នុងការសម្រេចចិត្តរបស់ខ្ញុំ ៕

ប្រភពពី៖ Goal