photo by Antoine Griezmann
Antoine Griezmann scored for France win

កីឡាករ Antoine Griezmann បានបង្ហាញពីតម្លៃខ្លួនរបស់គាត់ទៅឱ្យប្រទេស France ជាមួយនឹងការបង្ហាញពីទម្រង់លេងដ៏អស្ចារ្យខណៈដែលការស៊ុតបញ្ចូលទីរបស់គាត់រួមជាមួយការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Olivier Giroud បានជួយឱ្យក្រុមរបស់លោក Didier Deschamps ទទួលជ័យជម្នះមិត្តភាពលើ Wales កាលពីថ្ងៃសុក្រ។ កីឡាករ Antoine Griezmann បានស៊ុតបាល់នាំមុខមួយគ្រាប់មុនតាំងពីនាទីទី១៨ បន្ទាប់ពីទទួលបាល់បានយ៉ាងល្អពី Christian Tolisso។​

 

photo of Olivier Giroud
Olivier Giroud scored for France win

លុះចូលដល់វគ្គទីពីរ បារាំងនៅតែគាបសង្កត់លើក្រុមម្ចាស់ផ្ទះ និងបានបន្ថែមមួយគ្រាប់ទៀត ដោយ Olivier Giroud ហើយក៏ជាគ្រាប់តែមួយគត់ក្នុងវគ្គទីពីរ ធ្វើឲ្យចប់ការប្រកួត បារាំង យកឈ្នះ វេលស៍ ក្នុងលទ្ធផល ២ទល់នឹង០៕

ប្រភពពី៖ goal